ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
ទម្លាប់​១០​យ៉ាង​ដែល​អាច​បំផ្លាញ​ខួរក្បាល​បាន
18, Mar 2023 , 6:59 am        
រូបភាព
វា​គឺជា​ការ​ល្អ​មួយ​បើសិនជា​អ្នក​ពិនិត្យ​ឡើងវិញ​រាល់​ទម្លាប់​តិចតួច​របស់​អ្នក​ដែល​អ្នក​គិតថា​វា​ជា​រឿង​ធម្មតា​ទេ ប៉ុន្តែ​វា​បែរជា​មាន​ឥទ្ធិពល​អវិជ្ជមាន​ទៅលើ​ខួរក្បាល​របស់​អ្នក​វិញ​ទេ ទម្លាប់​ទាំងនោះ​មានដូចជា​៖
 
១, មិន​ញ៉ាំ​អាហារ​ពេលព្រឹក​
​មនុស្ស​ជាច្រើន​គឺ​មើលងាយ​ការ​ញ៉ាំ​អាហារ​ពេលព្រឹក​ណាស់​។ ហើយ​ការ​ដែល​មិន​ញ៉ាំ​អី​សោះ​នៅពេល​ព្រឹង វា​អាច​បណ្តាល​អោយ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ថយ​ចុះ​បាន​។ នេះ​ហើយ​ជា​មូលហេតុ​ដែល​បណ្តាល​អោយ​កង្វះ​ជីវជាតិ​ទៅ​ចិញ្ចឹម​ខួរក្បាល ព្រមទាំង​អាច​អោយ​ខួរក្បាល​ចុះថយ​មុខងារ​ទៀតផង​។ អាហារ​ពេលព្រឹក​ដ៏​ល្អ​បំផុត​មិន​មែន​ជា​ការ​ញ៉ាំ​ច្រើនពេក​ដូចជា​នំ​បុ័ង​បឺ​ហ្គ័​រ​នោះទេ ប៉ុន្តែ​គ្រាន់តែ​ទឹក​មួយ​កែវ និង​ទឹក​ផ្លែឈើ​ស្រស់​មួយ​កែវ​គឺ​គ្រប់គ្រាន់​ណាស់​ទៅ​ហើយ​។​
 
២, ទម្លាប់​ញ៉ាំ​លោ​ភ​
​ការ​ញ៉ាំ​អាហារ​ច្រើនៗ​ពេក​អាច​បណ្តាល​អោយ​សរសៃឈាម​ខួរក្បាល​ទៅជា​រឹង ដែល​វា​នឹង​ធ្វើអោយ​ថយ​ចុះ​ដល់​ថាមពល​នៃ​ការគ្រប់គ្រង​ផ្លូវ​អារម្មណ៍​។ ដូច្នេះ​ចូ​រញ៉ាំ​នៅ​ក្នុង​បរិមាណ​ធម្មតាៗ​ទៅ​បាន​ហើយ​។ ចូរ​ផ្តល់​ចំណេះដឹង​ដល់​ខ្លួនឯង​ជា​មួយ​នឹង​របៀប​ជួយ​បញ្ឈប់​ការ​ញ៉ាំ​មុន​ពេល​អ្នក​មាន​បញ្ហា​ទៅ​។​
 
៣, ការជក់បារី​
​បើសិនជា​បារី​មាន​ឥទ្ធិពល​អាក្រក់​ច្រើន មនុស្ស​គ្រប់គ្នា​សុទ្ធតែ​ដឹង​អំពី​រឿង​នេះ​រួចទៅហើយ​។ ហើយ​មាន​ឥទ្ធិពល​អាក្រក់​មួយ​ផ្សេង​ទៀត​ដែល​វា​មិន​បាន​រាប់បញ្ចូល​នៅ​ទី​នេះ​ទេ​។ ការជក់បារី​មាន​ឥទ្ធិពល​យ៉ាង​គួរ​អោយ​ភ័យខ្លាច​បំផុត​ចំពោះ​ខួរក្បាល​។ ចូរ​ស្រមៃ​ថា ខួរក្បាល​មនុស្ស​អាច​នឹង​រួច​ស្វិត​បន្តិច​ម្តងៗ ហើយ​នឹង​ត្រូវ​បាត់បង់​មុខងារ​របស់​វា​ដោយសារ​តែ​ផ្សែង​បារី​ទៅ​ជក់​យក​អំណាច​របស់​វា​អស់​។ គ្មាន​អ្វី​សង្ស័យ​ទេ សូម្បីតែ​មនុស្ស​នៅ​វ័យក្មេង​ក៏​អាច​ងាយ​នឹង​មាន​ជំងឺ​ភ្លេចភ្លាំង​ដែរ​។​
 
៤, ការ​ញ៉ាំ​ជាតិ​ស្ករ​ច្រើនពេក​
​ការ​ញ៉ាំ​ជាតិ​ស្ករ​ច្រើនពេក​នឹង​បង្កា​រការ​បឺត​ស្រូប​ជាតិ​ប្រូតេអ៊ីន និង​ជីវជាតិ​ជាច្រើន​ផ្សេងៗ​ទៀត​ដែល​ធ្វើអោយ​រាងកាយ​កង្វះ​អាហារ​រូបត្ថ​ម្ភ និង​រំខាន​ដល់​ការលូតលាស់​របស់​ខួរក្បាល​។ ដូច្នេះហើយ ចូរ​កាត់បន្ថយ​ការ​ញ៉ាំ​បង្អែម​ដែលជា​ចំនូលចិត្ត​របស់​អ្នក​ខ្លះ​ទៅ​។​
 
៥, ការ​បំពុលបរិយាកាស​
​ខួរក្បាល​គឺជា​ផ្នែក​មួយ​នៃ​រៀងកាយ​ក្នុង​ការ​បឺត​ស្រូបយក​ខ្យល់​។ កាលណា​បរិដ្ឋាន​មាន​ការបំពុល​ដោយប​រិយា​កាសក​យូរពេក វា​អាច​ធ្វើអោយ​ខួរក្បាល​ខ្សោយ​មុខងារ​បាន​។​
 
៦, កង្វះ​ការ​ដេក​
​ការ​ដេក​ផ្តល់អោយ​ខួរក្បាល​មានឱកាស​សម្រាក​។ ការ​ដែល​មិន​បាន​ដេក​ជា​ញឹកញាប់​ធ្វើអោយ​កោសិការ​ខួរក្បាល​ស្លាប់​ដោយសារតែ​ការ​អស់​កម្លាំង​របស់​វា​។ ប៉ុន្តែ​មិន​ត្រូវ​ដេក​ច្រើនពេក​ទេ ព្រោះ​វា​អាច​ធ្វើអោយ​ខ្លួន​អ្នក​ទី​ជា​ខ្ជិល និង​ធ្វើ​អ្វី​យឺតយ៉ាវ​។ គួរតែ​ដេក​អោយបាន ៦ ទៅ ៨​ម៉ោង​ក្នុង​មួយ​ថ្ងៃ​ទើប​មាន​សុខភាព​ល្អ​។​
 
៧, គ្រប​ក្បាល​នៅ​ពេល​ដេក​
​ការ​ដេក​ដោយ​មាន​អ្វី​មក​គ្រប​ក្បាល​គឺជា​ទម្លាប់​ដ៏​អាក្រក់​មួយ ព្រមទាំង​គ្រោះថ្នាក់​បំផុត​ព្រោះ​ឧស្ម័ន​កាបូនឌីអុកស៊ីត​ដែល​ផលិត​ចេញ​នៅ​ពេល​ដេក​អាចធ្វើអោយ​ខួរក្បាល​ពុល​នឹង​វា​បាន​។ ដូច្នេះ​មិន​បាច់​មាន​ការភ្ញាក់ផ្អើល​អ្វី​ឡើយ​បើសិនជា​គ្រប់ពេល​ទាំងអស់​ដែល​ខួរក្បាល​របស់​អ្នក​ទៅ​ជា​ខូចខាត​នោះ​។​
 
៨, គិត​ច្រើនពេក​
​នៅពេល​មាន​ជំងឺ​ដោយសារ​តែ​ការគិត​ការងារ ឬ​រៀនសូត្រ​ច្រើន​រាងកាយ​របស់​យើង​មិន​អាច​ឆ្លើយតបបាន​ត្រឹមត្រូវ​ទៅ​តាម​ខួរក្បាល​បញ្ជា​ឡើយ​។ អ្នក​ក៏​ធ្លាប់​ដឹង​ហើយ​ថា អ្នក​មិន​អាច​មាន​សុខភាព​ល្អ​ទេ​នៅពេលនេះ ដូច្នេះ​គួរតែ​សម្រាក​អោយបាន​ច្រើន​ដើម្បី​កុំអោយ​មាន​បញ្ហា​ដល់​ខួរក្បាល​របស់​អ្នក​បន្ថែមទៀត​។​
 
៩, កង្វះ​ការភ្ញោ​ច​ទៅលើ​ខួរក្បាល​
​ការគិត​គឺជា​មធ្យោបាយ​ដ៏​ល្អ​បំផុត​សម្រាប់​បំប៉ន​ដល់​ខួរក្បាល​ធ្វើការ​។ ការ​ដែល​មិនសូវ​គិត​ខ្វាយខ្វល​នឹង​ធ្វើអោយ​ខួរក្បាល​ស្វិត និង​មិន​អាច​ធ្វើការ​បាន​ល្អ​នោះទេ​។ ការអាន​ដ៏​ប្រុងប្រយ័ត្ន​, ការ​ស្តាប់​ចម្រៀង និង​ការលេង​អ្វី​មួយ​នឹង​ត្រូវការ​អោយ​ខួរក្បាល​របស់​អ្នក​ធ្វើការ​ជា​និច្ច​។​
 
១០, កម្រ​និយាយ​គ្នា​
​ការសន្ទនា​ប្រកបដោយ​ភាព​ឆ្លាត​វ៉ៃ​តែងតែមាន​ឥទ្ធិពល​យ៉ាង​ល្អ​មួយ​លើ​ខួរក្បាល​។ ដូច្នេះ​មិន​ត្រូវ​មាន​មោទនៈភាព​ពេក​ចំពោះ​ភាពស្ងប់ស្ងាត់​ឡើយ​។ ការជជែក​គ្នា​ដ៏​មាន​គុណភាព​មួយ​គឺជា​ផល​ល្អ​បំផុត​សម្រាប់​សុខភាព​របស់​អ្នក​៕

ត្រួតពិនិត្យដោយ៖ www.health.com.kh
 

© រក្សាសិទ្ធិដោយ thmeythmey.com