ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
មាន​អ្វី​កើតឡើង​ពេល​អ្នក​ឈប់​ផឹកស្រា​?
20, Mar 2023 , 6:29 am        
រូបភាព
​ប្រមឹក​នឹង​ស្រា​កើតឡើង​បាន​នៅ​ពេល​មនុស្ស​ម្នាក់​មាន​រោគសញ្ញា​ខាង​ផ្លូវ​កាយ​ជា​អ្នកញៀន​នឹង​ស្រា ព្រមទាំង​ចេះតែ​បន្ត​ផឹកស្រា​រហូត ទោះបីជា​មាន​បញ្ហា​លើ​ផ្លូវ​កាយ​, ផ្លូវចិត្ត​, សង្គម​, គ្រួសារ ឬ​ទាក់ទង​នឹង​ការងារ​ក៏ដោយ​។ ជាតិ​ស្រា​ប្រហែល​ជា​កើត​មាន​នៅក្នុង​ជីវិត​របស់​មនុស្ស​ជាប់​តែម្តង​។​
 
​តើ​នឹង​មាន​អ្វី​កើតឡើង​ទៅ​ពេល​ឈប់​ផឹកស្រា​? រឿង​នោះ​វា​អាស្រ័យ​ទៅតាម​ភាព​ញឹកញាប់​ដែល​អ្នក​ផឹកស្រា​, ចំណុះ​ដែល​អ្នក​ផឹក​, រយៈពេល​ដែល​អ្នក​ផឹក​, និង​ប្រតិកម្ម​របស់​រាងកាយ​។​
 
​អត្ថប្រយោជន៍​
 
​ជម្រុញ​អោយមាន​សុខភាព​ទូទៅ​ល្អ​
​នៅ​ពេល​អ្នក​ឈប់​ផឹកស្រា ជីវិត​ទាំងមូល​របស់​អ្នកនឹង​ប្រែ​ក្លាយទៅជា​មាន​សង្ឈឹម​វិញ​ទាំងអស់​។ មិន​គ្រាន់តែ​សុខភាព​អ្នក​រីកចម្រើន​នោះទេ តែ​អ្នក​ក៏​នឹង​មើលឃើញ​ការវិវត្តន៍​ដ៏​ធំ​មួយ​ចំពោះ​សមត្ថភាព​ក្នុងការ​ធ្វើ​សកម្មភាព​ខុសៗ​គ្នា​ជា​ច្រើន​។ អ្នកនឹង​បំពេញការងារ​បាន​កាន់​តែ​ល្អ​។ លើសពីនេះទៅទៀត បើសិន​ជា​អ្នក​មាន​បំណង​ចង់​រីករាយ​នឹង​ជីវិត​ដ៏​ស្រស់ត្រកាល​ជាមួយ​គ្រួសារ និង​មិត្តភក្តិ​តទៅទៀត ចូរ​បញ្ឈប់​ការ​ញ៉ាំ​ស្រា​ជា​បន្ទាន់​ទៅ​។​
 
​អាយុ​វែង​
​ការឈប់​ផឹកស្រា​នឹង​ធ្វើអោយ​មនុស្ស​មាន​អាយុ​វែង ព្រោះ​អ្នក​ដែល​ធ្លាប់​ផឹកស្រា​ច្រើន​តែ​ឆាប់​ស្លាប់​ជាង​មនុស្ស​ធម្មតា ១៥​ឆ្នាំ​។ ដូច្នេះ​វា​នឹង​ជួយ​អោយ​ពួកគេ​ឈប់​ជក់បារី​ដែរ ព្រោះ​អ្នក​ជក់បារី​ភាគច្រើន​សុទ្ធតែ​ជា​អ្នក​ផឹក​ស្រា​។​
 
​ទំនាក់ទំនង​ស្នេហា​កាន់តែ​ល្អ​
​ទំនាក់ទំនង​ស្នេហា​គឺជា​រឿង​សំខាន់​បំផុត​សម្រាប់​ជីវិត​សត្វលោក​។ ទោះបីជា​យ៉ាងណា​ក៏ដោយ វា​គឺជា​រឿង​មួយ​ដែល​មាន​ផលវិបាក​ខ្លាំង​បំផុត​សម្រាប់​មនុស្ស​ដែល​ចូលចិត្ត​ផឹកស្រា ហើយ​ចង់​បង្កើ​ទំនាក់ទំនង​ស្នេហាដ៏​ល្អ​មួយ​ជាមួយ​មនុស្ស​គ្រប់​គ្នា​។ ការលះបង់​ខ្លួន​ពី​ការ​ផឹកស្រា​ពិតជា​នឹង​ជម្រុញអោយមាន​ទំនាក់ទំនង​ដ៏​ល្អ​បាន​។ ក្រៅពីនេះ វា​ក៏​នឹង​បើកផ្លូវ​អោយមាន​ការទាក់ទង​គ្នា​បាន​យ៉ាង​ល្ង និង​ស្មោះត្រង់​ទៀតផង​៕

ត្រួតពិនិត្យដោយ៖ www.health.com.kh
 

© រក្សាសិទ្ធិដោយ thmeythmey.com