ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
ហានិភ័យ​ ! រោគ​សញ្ញា​ដ៏​សាហាវ​នៃ​ជំងឺមហារីក​គ្រាប់​ឈាម​ដែល​ស្ត្រី​ត្រូវ​ដឹង
17, Mar 2023 , 10:59 pm        
រូបភាព
ជំងឺមហារីក​មាន​ច្រើន​ប្រភេទ ដែល​អាច​ប៉ះពាល់​ដល់​សុខភាព​មនុស្ស ។ ជំងឺមហារីក​ទាំងនោះ​មាន​ដូច​ជា ជំងឺមហារីក​សុដន់ ជំងឺមហារីក​ពោះវៀនធំ មហារីក​លំពែង មហារីក​ក្រពេញ​ប្រូ​ស្តា​ត ជំងឺមហារីក​គ្រាប់​ឈាម ។
 
ជំងឺមហារីក​គ្រាប់ឈាម គឺជា​ប្រភេទ​ជំងឺមហារីក​ដែល​ប៉ះពាល់​ដល់​កោសិកា​ឈាម ទប់ស្កាត់​សមត្ថភាព​របស់​រាង​កាយ ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​ផ្សេង​ៗ និង​ធ្វើ​ឲ្យ​ប្រព័ន្ធ​ភាពស៊ាំ​ចុះ​ខ្សោយ ។ ជំងឺមហារីក​គ្រាប់​ឈាម មានការ​លំបាក​ក្នុង​ការ​ព្យាបាល និង​សមាមាត្រ​នៃ​ការ​ស្លា​.​ប់ គឺ​មាន​ខ្ពស់​ណាស់ ។
 
ខាងក្រោម​នេះ គឺជា​រោគ​សញ្ញា​មួយ​ចំនួន​នៃ​ជំងឺមហារីក​គ្រាប់​ឈាម​ដែល​ស្ត្រី​ត្រូវ​យកចិត្តទុកដាក់ ។
 
១-​ស្បែក​ស្លេកស្លាំង
ប្រសិនបើ​អ្នក​កត់សម្គាល់​ឃើញ​ថា ស្បែក​របស់​អ្នកមាន​សភាព​ស្លេកស្លាំង អ្នក​ត្រូវ​តែ​ធ្វើតេស្ត​ឈាម​រក​មើលជំងឺ​មហារីក​គ្រាប់​ឈាម ដោយសារ​ជំងឺមហារីក​នេះ​នឹង​ទប់ស្កាត់​ការ​រីក​លូតលាស់​នៃ​កោសិកា​ឈាម​ថ្មី​ដែល​ធ្វើ​ឱ្យ​ស្បែក​របស់​អ្នក​ស្លេកស្លាំង ។
 
២-​ហូរ​ឈាម​ច្រើន
ប្រសិនបើ​អ្នក​ហូរ​ឈាម​ច្រើន​ខ្លាំង​ក្នុង​ពេល​មក​រដូវ វា​ក៏​អាច​ជា​រោគ​សញ្ញា​នៃ​ជំងឺមហារីក​គ្រាប់​ឈាម​ផង​ដែរ ដោយសារ​ការ​ធ្លាក់​ចុះ​នៃ​ជាលិកា​កោសិកា​ឈាម​។
 
៣-​អស់កម្លាំង
ជំងឺមហារីក​គ្រាប់​ឈាម​អាច​ធ្វើ​ឱ្យ​អ្នក​អស់កម្លាំង​ដោយ​គ្មាន​មូលហេតុ ដែល​មាន​សភាព​ខ្លាំងក្លា និង​បន្ត​រហូត​ដោយសារ​តែ​ការ​បាត់បង់​កោសិកា​ឈាម ដូច្នេះ​អ្នក​មិន​ត្រូវ​មិន​អើពើ​នៅ​ពេល​មាន​បញ្ហា​អស់កម្លាំង​ដោយ​គ្មាន​មូលហេតុ​នោះ​ទេ ។
 
៤-​ការ​ឆ្លង​មេរោគ
ប្រសិនបើ​អ្នក​មានការ​ឆ្លង​មេរោគ​ក្នុង​រាង​កាយ​ជា​ច្រើន​កន្លែង ជា​ពិសេស​ការ​ឆ្លង​មេរោគ​នៅ​នឹង​ក្រពះ និង​បំពង់ក វា​អាច​ជា​រោគ​សញ្ញា​ស្ងៀមស្ងាត់​នៃ​ជំងឺមហារីក​គ្រាប់​ឈាម ដែល​កំពុង​វាយប្រហារ​ប្រព័ន្ធ​ភាពស៊ាំ​របស់​អ្នក ។
 
៥-​គ្រុនក្តៅ
ប្រសិនបើ​អ្នក​តែងតែមាន​បញ្ហា​គ្រុនក្តៅ និង​មាន​សីតុណ្ហភាព​ខ្ពស់​រៀង​រាល់ពេល វា​អាច​ជា​សញ្ញា​មួយ​ផ្សេង​ទៀត​នៃ​ជំងឺមហារីក​គ្រាប់​ឈាម ៕

ត្រួតពិនិត្យដោយ៖ www.health.com.kh
 

© រក្សាសិទ្ធិដោយ thmeythmey.com