អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
​IAEA៖ សារធាតុអ៊ុយរ៉ាញ៉ូម ២,៥ តោននៅលីប៊ីត្រូវបានបាត់ដែលបង្កក្ដីហានិភ័យនុយក្លេអ៊ែរ
17, Mar 2023 , 12:17 pm        
រូបភាព
រូបពី AFP
រូបពី AFP
ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA)​ បង្ហាញថា សារធាតុអ៊ុយរ៉ាញ៉ូមធម្មជាតិចំនួន ២,៥ តោនត្រូវបានបាត់ពីកន្លែងដែលស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលលីប៊ី។ IAEA អាចនឹងចាត់សកម្មភាពបន្តទៀតដើម្បីបញ្ជាក់ពីកាលៈទេសៈនៃការយកចេញនៃសារធាតុមួយនេះដែលជាសារធាតុមួយសម្រាប់ផលិតអាវុធនុយក្លេអ៊ែរ។​
 
អគ្គនាយកទីភ្នាក់ងារ IAEA លោក Rafael Grossi បានប្រាប់រដ្ឋសមាជិករបស់ទីភ្នាក់ងារនេះថា អ្នកត្រួតពិនិត្យកាលពីថ្ងៃទី១៤ ខែមីនា បានរកឃើញថា ធុងចំនួន ១០ ដែលមានផ្ទុក សារធាតុរ៉ែអ៊ុយរ៉ាញ៉ូម មិនមានវត្តមាននៅកន្លែងដូចដែលបានប្រកាសពីមុនទេ។
 
IAEA នឹងធ្វើសកម្មភាពបន្ថែមទៀត ដើម្បីបញ្ជាក់អំពីកាលៈទេសៈនៃការដកចេញសម្ភារនុយក្លេអ៊ែរ និងទីតាំងបច្ចុប្បន្នរបស់វា ប៉ុន្តែមិនបានផ្តល់នូវព័ត៌មានលម្អិតបន្ថែមពីទីកន្លែងនោះឡើយ។ អ៊ុយរ៉ាញ៉ូមធម្មជាតិមិនអាចប្រើប្រាស់ភ្លាមៗសម្រាប់ការផលិតថាមពល ឬឥន្ធនៈ គ្រាប់បែកបានទេ ដោយសារដំណើរការចម្រាញ់ជាធម្មតាតម្រូវឱ្យលោហៈត្រូវបានបំប្លែងទៅជាឧស្ម័ន បន្ទាប់មកបង្វិលក្នុងម៉ាស៊ីន centrifuges ដើម្បីឈានដល់កម្រិតដែលត្រូវការ។
 
ទោះជាយ៉ាងណាក៏ដោយ អ៊ុយរ៉ាញ៉ូមធម្មជាតិមួយតោន ប្រសិនបើទទួលបានដោយក្រុមដែល មានមធ្យោបាយ និងធនធានបច្ចេកវិទ្យា នោះអាចត្រូវបានចម្រាញ់ទៅជាសម្ភារកម្រិតអាវុធ ៥,៦គីឡូក្រាម។ ការណ៍នេះការស្វែងរកលោហៈធាតុដែលបាត់នេះមានសារសំខាន់សម្រាប់ អ្នកជំនាញមិនរីកសាយ។
 
ការរកឃើញខាងនេះ ជាលទ្ធផលនៃការត្រួតពិនិត្យដែលបានគ្រោងទុកដំបូងសម្រាប់ឆ្នាំមុនដែលត្រូវពន្យារពេលដោយសារតែស្ថានភាពសន្តិសុខក្នុងតំបន់ហើយទីបំផុតត្រូវបានអនុវត្ត នៅថ្ងៃទី១៤ ខែមីនា បើយោងតាមសេចក្តីថ្លែងការណ៍សម្ងាត់ពីលោក Grossi ។
 
«ការបាត់បង់ចំណេះដឹងអំពីទីតាំងបច្ចុប្បន្ននៃសម្ភារនុយក្លេអ៊ែរអាចបង្ហាញពីហានិភ័យវិទ្យុ សកម្ម ក៏ដូចជាការព្រួយបារម្ភអំពីសន្តិសុខនុយក្លេអ៊ែរ»។ សេចក្ដីថ្លែងការណ៍ដដែលបញ្ជាក់ បែបនេះរួចបន្តថា ការឈានដល់ទីតាំងនោះទាមទារឱ្យមានការដឹកជញ្ជូនដ៏ស្មុកស្មាញ។
 
គួរបញ្ជាក់ថា ក្នុងឆ្នាំ ២០២៣ ក្រោមការដឹកនាំរបស់អតីមេដឹកនាំលោក Muammar Gaddafi លីប៊ីបានបោះបង់កម្មវិធីអាវុធនុយក្លេអ៊ែររបស់ខ្លួនដែលទទួលបានម៉ាស៊ីន centrifuges ដែល អាចបង្កើនសារធាតុអ៊ុយរ៉ាញ៉ូមក៏ដូចជាព័ត៌មានរចនាសម្រាប់គ្រាប់បែកនុយក្លេអ៊ែរបើទោះបីជាវាមានការរីកចម្រើនតិចតួចចំពោះការផលិតគ្រាប់បែកក៏ដោយ។
 
ប្រទេសអាហ្រ្វិកមួយនេះបានជាប់គាំងក្នុងវិបត្តិនយោបាយចាប់តាំងពីការដួលរលំរបស់លោកGaddafi ក្នុងឆ្នាំ ២០១១ ជាមួយនឹងកងជីវពលជាច្រើនបានបង្កើតសម្ព័ន្ធភាពប្រឆាំងដែល គាំទ្រដោយមហាអំណាចបរទេស៕
 

Tag:
 លីប៊ី
© រក្សាសិទ្ធិដោយ thmeythmey.com