អន្តរជាតិ
រុស្ស៊ីគំរាមបំផ្លាញយន្តហោះចម្បាំងរបស់លោកខាងលិចដែលនឹងបញ្ជូនទៅអ៊ុយក្រែន
18, Mar 2023 , 2:00 pm        
រូបភាព
រូបភាព Reuters
រូបភាព Reuters
ក្រោយរដ្ឋជាសមាជិកណាតូ ប៉ូឡូញ និងស្លូវ៉ាគីសន្យាបញ្ជូនយន្តហោះចម្បាំង MiG-29 ទៅក្រុងកៀវ រុស្ស៊ីនៅថ្ងៃទី១៧ ខែមីនា បានព្រមានថា រាល់យន្តហោះចម្បាំងដែលផ្គត់ផ្គង់ទៅឱ្យអ៊ុយក្រែននឹងត្រូវបានបំផ្លាញ។
 
ប៉ូឡូញកាលពីថ្ងៃទី១៦ ខែមីនាបានប្រកាសផ្តល់យន្តហោះចម្បាំង MiG-29 ទៅអ៊ុយក្រែនក្នុងប៉ុន្មានថ្ងៃខាងមុខ ដែលនេះជាលើកទីមួយហើយ​ ដោយសម្ព័ន្ធមិត្ត ក្រុងកៀវសម្រេចចិត្តបញ្ជូនអាវុធប្រភេទបែបនេះ។ស្លូវ៉ាគីក្នុងសប្ដាហ៍នេះក៏ចូលរួមជាមួយប៉ូឡូញក្នុងការបញ្ជូនយន្តហោះចម្បាំង និងព្រមទាំងប្រពន្ធការពារដែនអាកាស KUB ផងដែរ ។
 
ប្រធានាធិបតីស្លូវ៉ាគីលោក Eduard Heger បានលើកឡើងថា រដ្ឋាភិបាលបានសម្រេចចិត្ត និងឯកភាពចំពោះកិច្ចព្រមព្រៀងមួយក្នុងការឧបត្ថម្ភសម្ភារយោធាមួយនេះ។ ចំពោះការ ផ្គត់ផ្គង់នឹងត្រូវសហប្រតិបត្តិការរៀបចំជាមួយភាគីប៉ូឡូញ អ៊ុយក្រែន និងព្រមទាំងសម្ព័ន្ធ ដទៃទៀតផងដែរ។
 
ដូចសព្វដង ក្រុងមូស្កូជំទាស់យ៉ាងខ្លាំងចំពោះការផ្គត់ផ្គង់យន្តហោះចម្បាំងឱ្យក្រុងកៀវ។
«ក្នុងលក្ខខណ្ឌប្រតិបត្តិការពិសេស រាល់សម្ភារទាំងអស់នេះនឹងត្រូវស្ថិតនៅក្រោមការ បំផ្លាញ»។ អ្នកនាំពាក្យវិមានក្រេមឡាំងបានប្រាប់អ្នកសារព័ត៌មានបែបនេះរួចបន្តថា រុស្ស៊ីគិតថា ប្រទេសទាំងអស់នេះចូលដៃចូលជើងក្នុងបញ្ញាមួយនេះផងដែរ។
 
គួរបញ្ជាក់ថា ទាំងស្លូវ៉ាគី ទាំងប៉ូឡូញ គឺសុទ្ធតែរដ្ឋសមាជិកសម្ព័ន្ធយោធាណាតូ ហើយមាន ព្រំប្រទល់ជាប់ជាមួយអ៊ុយក្រែនដែលធ្វើឱ្យប្រទេសទាំងមានក្ដីបារម្ភពីការឈ្លានពានរបស់រុស្ស៊ីខ្លាំងផងដែរ៕

Tag:
 (រុស្ស៊ី
  ប៉ូឡូញ
  អ៊ុយក្រែន
  ណាតូ
  ស្លូវ៉ាគី)
© រក្សាសិទ្ធិដោយ thmeythmey.com