ជាតិ
រថយន្តម៉ាក BMW ប្រភេទ Série 3 អាយុប្រមាណ៣០ឆ្នាំមួយគ្រឿង ត្រូវបានគេចតទុកចោល​
20, Mar 2023 , 9:00 am        
រូបភាព
ភ្នំពេញ៖ រថយន្តម៉ាក BMW ប្រភេទ Série 3 ម៉ូឌែល 316i ស៊េរី M ពណ៌ខ្មៅ ដែលមានអាយុប្រមាណ៣០ឆ្នាំ ត្រូវបានគេចតទុកចោល លើស្មៅនៅចំណុចគីឡូម៉ែត្រ​លេខ១៦ នៃផ្លូវជាតិ​លេខ១។ ​តាមការស្មាន​រថយន្ដ​បុរាណម៉ាក BMW ទំនងជាមានមិនដល់១០គ្រឿងនោះទេ នៅទូទាំងប្រទេសកម្ពុជា។ ចំពោះរថយន្តម៉ាក BMW ខាងលើនេះ ពី​ដើមវាមាន​កញ្ចក់​សថ្លា ប៉ុន្តែ​មួយគ្រឿង​នេះ​មាន​កញ្ចក់​ខ្មៅ ទាំងសងខាង និង​ទាំង​ខាង​ក្រោយ។ BMW Série 3 ជំនាន់​ទី២ (ក៏ហៅ E30 ដែរ) នេះ ត្រូវ​បានគេ​បិត​អក្សរ​ជ័រ​ខាង​ក្រោយ ដែល​បញ្ជាក់​ថា ឡាន​នេះ​ប្រើ​ហ្គាស​។ ពី​ដើម គ្មាន BMW Série 3 ដែល​​ម៉ាស៊ីន​ប្រើ​ហ្គាស​ទេ។
 
សូមទស្សនាវីដេអូខាងក្រោមនេះ៖ 
 
 
​BMW Série 3 ត្រូវ​ផលិតបន្ត​តាំង​ពីឆ្នាំ​១៩៧៥មក ហើយបើគិតមកទល់នឹង​បច្ចុប្បន្ន គឺដល់​ជំនាន់​ទី៧​ហើយ។ នៅឆ្នាំ​២០១៥ ក្រុមហ៊ុន BMW បានរៀបចំ​​កម្មវិធី​អប់អរសាទរ Série 3 ទី ១០លាន ដែល​ត្រូវបាន​ផលិតឡើង។ BMW Série 3 ជំនាន់​ទី២ (E30) ត្រូវ​បានផលិតឡើងចំ​នួន ២ ៣៣៩ ២៥១គ្រឿង ពីឆ្នាំ​១៩៨២ ដល់​ឆ្នាំ​១៩៩៤ នៅ​រោងចក្រចំនួន៧ ក្នុង​ទ្វីប​អា​ម៉េរិក​, ​អាហ្វ្រិក, នៅ​ប្រទេស​អាល្លឺម៉ង់ និង​នៅ​ទ្វីប​អាស៊ី។ ជំនាន់​ទី២នេះ​ មាន​ម៉ាស៊ីន​ផ្សេង​ៗ ៤ និង​៦​ស៊ីឡាំង ដែល​បញ្ចេញ​កំលាំង​ពី៧៥ ទៅ​ ២៣៨សេស។ ម៉ូឌែល 316i ត្រូវ​បានផលិតពី​ឆ្នាំ​១៩៨៩ ដល់​ឆ្នាំ​១៩៩៤ សម្រាប់តែ​ទីផ្សារ​អឺរ៉ុប​ប៉ុណ្ណោះ។ សម្រាប់BMW រថយន្ដ ស៊េរី M គឺជា​រថយន្ដ​ខ្លាំង​ជាងដើម្បី​ប្រណាំង។
 
BMW ជា​ម៉ាក​អាល្លឺម៉ង់​ បង្កើត​ឡើង​ឆ្នាំ​១៩១៦។ គ្រប់​ឡាន BMW ទាំង​អស់​ មាន​ប៉ាណា​ស្រដៀងៗ​គ្នា ដែល​អាច​ទុក​ជា​លេខា​របស់​ម៉ាក BMW បាន៕
 
 













Tag:
 រថយន្ត
  យានយន្ត
  រថយន្តបុរាណ
  ឡានបុរាណ
© រក្សាសិទ្ធិដោយ thmeythmey.com