ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
អាហារ​ដែល​មាន​ផ្ទុក​ជាតិ​ប្រូតេអ៊ីន​ខ្ពស់
20, Mar 2023 , 10:59 pm        
រូបភាព
ការ​ទទួលទាន​សារជាតិ​ប្រូតេអ៊ីន ឱ្យបាន​យ៉ាងហោច​ណាស់ ៥០​ក្រាម ក្នុង​មួយ​ថ្ងៃ គឺជារឿងដែលអ្នក​គួរ​ធ្វើ​។ ប៉ុន្តែ​​​អ្នកក៏​ត្រូវ​ប្រាកដដែរថា អ្នក​បាន​បរិភោគ​​អាហារដែល​មាន​ផ្ទុក​ជាតិ​ប្រូតេអ៊ីន​ខ្ពស់ ដើម្បី​ទទួលបាន​អត្ថប្រយោជន៍​ពេញលេញ​របស់​វា​។
 
អ្នក​អាច​​ពិនិត្យ​​បញ្ជី​ នៃ​ប្រភេទ​អាហារ​ដែល​សម្បូរ​ទៅដោយសារជាតិ​ប្រូតេអ៊ីន ដើម្បី​ទទួលបាន​នូវ​គំនិត​ដ៏​ល្អ ក្នុងការរួមបញ្ចូល​ជាតិ​ប្រូតេអ៊ីន ទៅ​ក្នុង​របប​អាហារ​របស់​អ្នក​។​ ប្រភេទ​អាហារ​ដែល​មាន​ផ្ទុក​សារជាតិ​ប្រូតេអ៊ីនក្នុង​បរិមាណ​ខ្ពស់ គឺ​មាន​សារៈប្រយោជន៍​ក្នុងការរក្សាខ្លួន​អ្នក ឱ្យ​មាន​ថាមពល និងធ្វើឱ្យ​មុខងារ​របស់រាងកាយ ​អ្នក​មាន​ដំណើរការ​បាន​ល្អ​។ ភាគ ច្រើន​ប្រភព​នៃ​សារជាតិ​ប្រូតេអ៊ីន គឺ​មាន​មក​ពី​សត្វ​មានដូចជា ទឹកដោះគោ​, ស៊ុត និងសាច់​។ ​ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើ​អ្នក​​ជ្រើសរើស​បរិ​ភោគ​តែ​បន្លែ និងផ្លែឈើ នោះ​អ្នក​អាច​បរិភោគ សណ្តែកខៀវ​មួយ​ពែង​កន្លះ ។
 
វា​ក៏​មាន​សារសំខាន់ ក្នុង​ការ​ពិនិត្យ​នូវ​ជាតិ​ខ្លាញ់​,​ សូ​ដ្យូ​ម និងអាហារ​ដែល​មាន​ជាតិ​ស្ករ ហើយ​វា​ក៏​ចាំបាច់ដែរ ក្នុង​ការ​ពិនិត្យ​​ប្រភេទ​អាហារ​ដែល​មាន​ផ្ទុក​ជាតិ​ប្រូតេអ៊ីន។ ប្រភេទ​អាហារ​ដែល​មាន​ផ្ទុកជាតិ​ប្រូតេអ៊ីន គឺ​អាច​ជួយ​ធ្វើឱ្យ​អ្នក​មាន​អារម្មណ៍​ថា​ឆ្អែត​ បន្ទាប់ពី​ទទួលទាន​អាហារ​រួច​។ អ្នកក៏យល់ថា អ្នកមាន​ថាមពលពេញ​មួយ​ថ្ងៃ ហើយ​វា​ក៏​ផ្តល់​អត្ថប្រយោជន៍​ផងដែរ ​ដល់​សាច់ដុំ​, ការរីក​ធំធាត់ និងសុខុមាលភាព​ទាំងស្រុង​របស់​រាងកាយ​។ ខាងក្រោម​នេះ គឺជា​បញ្ជី​នៃ​ប្រភេទ​អាហារ​ដែល​សម្បូរ ទៅ​ដោយ​សារជាតិ​ប្រូតេអ៊ីន និងវិធី​ងាយៗ​ដែល​អាច​ទទួលបាន​វាពី​អាហារដែល​អ្នក​ត្រូវ​ទទួល​ទាន​។​
 
•​    ​សណ្តែក​ខៀវ៖ ដូចដែល​បាន​លើកឡើង​មក​ពី​ខាងលើនេះ គឺថា​សណ្តែកខៀវ​មួយ​ពែង​កន្លះ មានផ្ទុក​នូវ​សារជាតិ​ប្រូតេអ៊ីន ស្មើ​នឹង​បន្ទះ​សាច់​ចៀន ៣​អូស​។ សណ្តែក​ខៀវ គឺ​មាន​តម្លៃថោក និងងាយ​​​ទទួលទាន​ជាមួយ​អាហារ​ផ្សេងៗ​ទៀត​។
•​    ​ស៊ុត៖ ស៊ុត​មួយ​គ្រាប់ មាន​ផ្ទុក​ជាតិ​ប្រូតេអ៊ីន ៦​ក្រាម​។ ស៊ុត​ក៏មាន​ផ្ទុក​​សារជាតិ​វីតាមីន និងសារជាតិ​រ៉ែ​សំខាន់ៗជាច្រើន​ទៀត ហើយ​ពួក​វា​គឺ​សុទ្ធតែ​ជា essentialamino acids ។
•​    ​ផលិតផល​ដែល​ធ្វើ​ពី​ជាតិ​ទឹកដោះគោ៖ ទឹកដោះគោ​, ហ្វ្រូ​ម៉ាស់ និងទឹក​យ៉ា​អួរ គឺ​សុទ្ធតែ​ជា​ប្រភេទ អាហារ​ដែលសម្បូររ​ទៅ​ដោយ​សារជាតិ​ប្រូតេអ៊ីន​។ ទឹកដោះគោ​មាន​ផ្ទុកសារជាតិ​ប្រូតេអ៊ីន ប្រហែលជា ៦,៣​ក្រាម នៃ​ជាតិ​ប្រូតេអ៊ីន​ដ៏​ខ្ពស់​។ ផលិតផល​ដែល​ធ្វើ​ពី​ជាតិ​ទឹកដោះគោ ​ក៏​មាន​ផ្ទុក​​នូវសារជាតិ​កាល់ស្យូមដែល​​ជួយឱ្យ​ឆ្អឹង និងធ្មេញរឹងមាំ​បាន​ផងដែរ​។
 
•​    ​អាហារ​សមុទ្រ៖ ការបរិភោគ​នូវ​អាហារ​សមុទ្រ គឺជា​វិធី​ដ៏​អស្ចារ្យ​មួយក្នុង​ការទទួលបាននូវសុខភាព​ល្អ និងសារជាតិ​ប្រូតេអ៊ីនក្នុង​កម្រិត​ដ៏​ខ្ពស់​។ ប្រភេទ​ត្រី​ដូចជា សា​លម៉ុន មាន​ផ្ទុក​នូវសារជាតិ Omega- 3 Fatty Acids ដែល​វា​ផ្តល់​អត្ថប្រយោជន៍​ជា​ខ្លាំង​ចំពោះបេះដូង និងខួរក្បាល​។
 
•​    ​សា​ច់ប​សុ​បក្សី៖ ប្រភេទ​សា​ច់សដែល​គ្មាន​ខ្លាញ់ មានដូចជា​សាច់មាន់​ធម្មតា ឬមាន់​ទួ​គី (ដោយ​មិន​មាន​ស្បែក​) គឺជា​ប្រភេទ​អាហារ​ដែល​មាន​ជាតិ​ប្រូតេអ៊ីន​ខ្ពស់ និង​មាន​ខ្លាញ់​ទាប​។ មិន​ថា នំ​សាំង​វិច ដែលមាន​ដាក់​នូវ​សាច់​មាន់​ធម្មតា ឬសាច់​មាន់​ទួ​គី គឺ​អាច​ជា​អាហារ​ដ៏​ប្រសើរក្នុងពេលថ្ងៃត្រង់ ដែល​អាច​ឱ្យ​អ្នក​មាន​អារម្មណ៍​ថាឆ្អែត​​ពេញ​មួយ​ថ្ងៃ​បាន​។​
•​    ​សណ្តែកសៀង៖ វា​គឺជា​ប្រភព​ដ៏​ប្រសើរ​នៃពពួក​ប្រូតេអ៊ីន សម្រាប់​អ្នក​ដែល​បរិភោគតែ​បន្លែ និងផ្លែឈើ​។ ការសិក្សា​អង្កេត​ស្រាវជ្រាវ បានបង្ហាញ​ថា ការ​ទទួលទាន​នូវ​សារជាតិ​ប្រូតេអ៊ីន ២៥​ក្រាមនៃ​សណ្តែកសៀង គឺ​អាច​កាត់បន្ថយ​នូវឱកាស​គ្រោះថ្នាក់​ប្រឈម​នឹង​ជំងឺបេះដូង​។
 
•​    ​សាច់គោ៖ សាច់គោ​មួយ​ដុំ ដែល​គ្មាន​ខ្លាញ់ គឺជា​ប្រភព​ដ៏​ប្រសើរនៃ​ប្រូតេអ៊ីន​ដែល​មាន​កម្រិត​ខ្ពស់ ។ សាច់គោ មាន​ផ្ទុក​សារជាតិ​ប្រូតេអ៊ីន​​ចំនួន ២៥​ក្រាម​ , ជាតិ​ស័ង្កសី​, ដែក និង វីតាមីន B12 ។
 
​ចូរ​ប្រាកដថា អ្នក​អាច​រក​ទិញ​បាន​ប្រភេទ​នៃ​ជម្រើស​អាហារដែល​ស្រស់ៗ និងផ្តល់​ផល​ល្អ​ចំពោះសុខភាព ដើម្បី​ឱ្យអ្នក​អាច​ទទួលបាន​នូវ​អត្ថប្រយោជន៍​ពេញលេញ​ នៃ​សារជាតិ​ប្រូតេអ៊ីន ក្នុងកម្រិត​ដ៏​ខ្ពស់​មួយ​។ ប្រសិនបើ​អ្នក​បាន​បរិភោគ​​អាហារដែលមាន​ផ្ទុក​នូវ​សារជាតិ​ប្រូតេអ៊ីន​បន្តិច នោះ​អ្នក​នឹងមាន​អារម្មណ៍​ថា មិនសូវ​ឃ្លាន​នៅក្នុង​ពេល​ថ្ងៃ និងមិនសូវ​មាន​ចំណង់​ញាំ​ច្រើន​ជ្រុល ឬចង់​ទទួលទាន​អាហារសម្រន់​ច្រើន​នោះ​ទេ​។ អ្នក​ក៏​នឹង​សម្គាល់​ឃើញ​ផង​ដែរ​ថា កម្រិត​នៃ​ថាមពល​របស់​អ្នកមាន​ការកើនឡើង ប្រសិនបើ​អ្នក​បាន​ហាត់ប្រាណ​ផងដែរ នោះ​អ្នក​នឹងមាន​ថាមពល និងសាច់ដុំរឹងមាំជាងមុន៕
 

© រក្សាសិទ្ធិដោយ thmeythmey.com