ជាតិ
អត្ថបទពាណិជ្ជកម្ម
ចង់ដឹងអត់ថាតារារូបណាខ្លះ ឈ្នះពានរង្វាន់នៅកម្មវិធីប្រគល់ពានរង្វាន់តន្ត្រី Pleng Music Awards 2023?
20, Mar 2023 , 3:29 pm        
រូបភាព
កាលពីយប់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៣នេះ នៅក្នុងកម្មវិធីប្រគល់ពានរង្វាន់តន្ត្រី Pleng Music Awards 2023 ដែលនាំមក​ជូនដោយក្រុមហ៊ុន Smart Axiata  រៀបចំដោយ​ Pleng ត្រូវបានប្រារព្ធឡើងនៅក្នុងបុរី ប៉េងហួត ហ្រ្គេនស្តាផ្លាទីនីម (បឹងស្នោ) ភីអេច ហ្គ្រេនហល ហ្រ្គេនបលរ៉ូម។ កម្មវិធីនេះមាន​សិល្បករ និងបុគ្គលល្បីៗចូលរួមជា​ច្រើននាក់ ជាមួយនឹងការរៀបចំខ្លួនដ៏លេចធ្លោ និងស៊ីវិល័យ។
នេះគឺជាឆ្នាំទី​​២ហើយ កម្មវិធីប្រគល់ពានរង្វាន់តន្ត្រី Pleng Music Awards នេះ ត្រូវបានប្រារព្ធឡើង ហើយពានរង្វាន់ពិសេសៗនៅឆ្នាំ​​២០២៣នេះ មានចំនួនសរុបដល់ទៅ ១៤ រង្វាន់ឯណោះ! ពានរង្វាន់ Pleng គឺជាកម្មវិធីប្រគល់ពានរង្វាន់ខាងផ្នែកចម្រៀង ដំបូងគេនៅ ប្រទេសកម្ពុជា ដែលធ្វើឡើងដើម្បីគាំទ្រ​ និងការលើកទឹកចិត្តស្នាដៃ សមិទ្ធផលរបស់អ្នកចម្រៀង អ្នកនិពន្ធ និងអ្នកផលិតតន្រ្តីគ្រប់ប្រភេទប្រចាំប្រទេសកម្ពុជា ដែលមាននៅក្នុងកម្មវិធីទូរស័ព្ទដៃ Pleng។ 


 
នេះជាឈ្មោះបេក្ខភាព​ ដែលបានឈ្នះពានក្នុងឆ្នាំ២០២៣នេះ មានដូចជា៖
 
1.សិល្បករ-សិល្បការិនីថ្មីប្រចាំឆ្នាំ បានទៅលើ TEY$
2.បទចម្រៀងរួមគ្នាប្រចាំឆ្នាំ បានទៅលើ KingChi និង Mc Sey បទ «កាលុងឃុង»
3.បទចម្រៀងចូលឆ្នាំខ្មែរក្បាច់រាំបែបសម័យទំនើបប្រចាំឆ្នាំ បានទៅលើ ពូឃ្លាំង និង​ សំណាង សូរិយា បទ «គ្រលាស់»
4.បទចម្រៀងចូលឆ្នាំខ្មែរដ៏មានប្រជាប្រិយភាពប្រចាំឆ្នាំ បានទៅលើ ខាត់ សុឃឹម​ បទ «អូនលែងប្ដីហើយ»
5.សិល្បករប្រចាំឆ្នាំ បានទៅលើ G-Devith
6.វីដេអូចម្រៀងប្រចាំឆ្នាំ បានទៅលើ G-Devith បទ«Goblin»
7.សិល្បការិនីប្រចាំឆ្នាំ បានទៅលើ ទេព បូព្រឹក្ស
8.បទចម្រៀងប្រចាំឆ្នាំ បានទៅលើ G-Devith បទ «I’m Bored»
9.បទចម្រៀងស្តាប់ច្រើនជាងគេ បានទៅលើ G-Devith បទ «How About Now?»
10.សិល្បករស្តាប់ច្រើនជាងគេ បានទៅលើ ខេម 
11.សិល្បការិនីស្តាប់ច្រើនជាងគេ បានទៅលើ តន់ ​ចាន់សីម៉ា
12.ពានរង្វាន់សមិទ្ធផលដ៏អស្ចារ្យនៃជីវិត បានទៅលើ មាស សុខសោភា
13.សិល្បករ-សិល្បការិនីថ្មី ដែលទទួលបានការគាំទ្រច្រើនជាងគេ តាមរយៈការផ្ញើសារ ដែលនាំមកជូនដោយ Vattanac Premium Beer & Dragon Premium Dark Beer បានទៅលើ G-Devith
14.អាល់ប៊ុមចម្រៀងប្រចាំឆ្នាំ បានទៅលើ G-Devith «Passion»
 
គួរបញ្ជាក់ផងដែរថា សម្រាប់លទ្ធផល​នៃ​ពានរង្វាន់នីមួយៗ គឺ​ត្រូវបាន​កំណត់ដោយការ​បោះឆ្នោត​ពី​សាធារណជន ក្នុង Pleng App និងសារ SMS, ការបោះឆ្នោតរបស់អ្នកជំនាញតន្ត្រី និងចំនួនដង​នៃការ​ស្ដាប់ក្នុង​ Pleng App ចាប់ពីថ្ងៃ០១ ខែធ្នូ ២០២១ ដល់ ថ្ងៃទី៣០​ ខែវិច្ឆិកា ២០២២។
 
ឃើញថាកម្មវិធីប្រគល់ពានរង្វាន់តន្ត្រី PMAឆ្នាំនេះ បានប្រព្រឹត្តទៅយ៉ាងរលូន និងកក្រើកបានដោយសារតែការចូលរួមចំណែកយ៉ាងធំធេង ពីសំណាក់ម្ចាស់ឧបត្ថម្ភធំៗ ដូចជាក្រុមហ៊ុនស្រាបៀរ Vattanac Premium Beer និង Dragon Premium Dark Beer ក្រុមហ៊ុនភេសជ្ជៈ Pepsi និងបុរី ប៉េងហួត សម្រាប់ការ​ផ្ដល់ទីតាំង៕
 
(អត្ថបទពាណិជ្ជកម្ម)
 






















Tag:
 Team 2
© រក្សាសិទ្ធិដោយ thmeythmey.com