ជាតិ
អត្ថបទពាណិជ្ជកម្ម
ព្រូដិនសលអបអរសាទរខួបលើកទី១០ឆ្នាំនៅកម្ពុជា និង​១៧៥ឆ្នាំ នៃប្រវត្តិសាស្រ្តទូទាំងពិភពលោក
21, Mar 2023 , 8:14 am        
រូបភាព
ក្រុមហ៊ុន ព្រូដិនសល បានប្រារព្ធខួបលើកទី ១០ឆ្នាំ របស់ខ្លួននៅក្នុងប្រទេសកម្ពុជានៅសណ្ឋាគារ Raffles Grand Hotel d'Angkor ​អមដោយពិធីជប់លៀងអាហារពេលល្ងាចនៅប្រាសាទធម្មនន្ទ​ ខេត្តសៀមរាប។​ ការប្រារព្ធពិធីនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយ សម្រាប់ក្រុមហ៊ុនព្រូដិនសល ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ ព្រូដិនសល ភីអិលស៊ី ដែលស្របពេលនេះក៏កំពុងប្រារព្ធខួបលើកទី ១៧៥ ឆ្នាំនៃប្រវត្តិសាស្រ្តរបស់ខ្លួនទូទាំងពិភពលោកផងដែរ។​​ ព្រឹត្តិការណ៍នេះបានបង្ហាញពីការរួមចំណែករបស់ក្រុមហ៊ុនទៅក្នុងវិស័យធានារ៉ាប់រងនិងសហគមន៍ ការរួមចំណែកផ្លាស់ប្តូរប្រព័ន្ធឌីជីថល និងការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះទំនួលខុសត្រូវសង្គមរបស់ក្រុមហ៊ុនផងដែរ។
 

កម្មវិធីអបអរសាទរខួបលើកទី ១០ឆ្នាំរបស់ព្រូដិនសលនៅកម្ពុជា និង១៧៥ឆ្នាំ នៃប្រវត្តិសាស្រ្តទូទាំងពិភពលោក នៅសណ្ឋាគារ Raffles Grand Hotel d'Angkor ខេត្តសៀមរាប ប្រទេសកម្ពុជា

កម្មវិធីអបអរសាទរនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព៖
  • លោក រស់ សីលវ៉ា រដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
  • លោក ប៊ូ ច័ន្ទភីរូ អគ្គនាយក នៃនិយ័តករធានារ៉ាប់រងកម្ពុជា
  • លោក ហ៊ុយ វ៉ាថារ៉ូ ប្រធានសមាគមធានារ៉ាប់រងកម្ពុជា
  • លោក  Dominic Williams ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំនៅកម្ពុជា
  • លោក លន់ សំអុល ប្រធាននាយកដ្ឋានត្រួតពិនិត្យ១ ធនាគារជាតិនៃកម្ពុជា
  • លោក សេង សុធារ៉ា ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ នៃអាជ្ញាធរជាតិអប្សរា
  • លោក អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ របស់ធនាគារ អេស៊ីលីដា ភីអិលស៊ី
  • Shriti Vadera ប្រធានក្រុមប្រឹក្សាភិបាល ព្រូដិនសល ភីអិលស៊ី
  • លោក Solmaz Altin អគ្គនាយកគ្រប់គ្រងយុទ្ធសាស្ត្រ នៃអាជីវកម្មរបស់ក្រុមហ៊ុនព្រូដិនសល ភីអិលស៊ី
  • លោក Sanjay Chakrabarty អគ្គនាយកប្រតិបត្តិក្រុមហ៊ុន ព្រូដិនសលកម្ពុជា
ក្រុមហ៊ុនព្រូដិនសល បានដើរតួយ៉ាងសំខាន់ក្នុងការលើកកម្ពស់នៃការរួមបញ្ចូលផ្នែកហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជា ដោយការផ្តល់ជូននូវផលិតផលនិងសេវាកម្មធានារ៉ាប់រងអាយុជីវិតដល់អតិថិជនរាប់ពាន់នាក់នៅទូទាំងប្រទេស។ ក្រុមហ៊ុនត្រូវ បានទទួលស្គាល់ក្នុងការចូលរួមចំណែករបស់ខ្លួនក្នុងវិស័យធានារ៉ាប់រង។
 

ពិធីជប់លៀងអាហារពេលល្ងាចនៅប្រាសាទធម្មនន្ទ ខេត្តសៀមរាប​ ដើម្បីអបអរសាទរខួប ១០ឆ្នាំ នៃការផ្តល់ជូននូវការការពារហិរញ្ញវត្ថុនៅប្រទេសកម្ពុជា និង១៧៥ឆ្នាំទូទាំងពិភពលោកការជួយទ្រទ្រង់សហគមន៍
 
ក្រុមហ៊ុន ព្រូដិនសល ក៏បានប្តេជ្ញាចិត្តក្នុងការចូលរួមចំណែកដើម្បីទ្រទ្រង់ដល់សហគមន៍ ដែលកន្លងមកក្រុមហ៊ុនបានផ្តល់ថវិកាជាង ៧ លានដុល្លារអាម៉េរិកចាប់តាំងពីឆ្នាំ ២០១៣ មកម្ល៉េះ។​ មួយចំនួនធំ​ នៃថវិកានេះ ត្រូវបានប្រើប្រាស់លើគម្រោងសម្រាប់ការអប់រំរួមមានគម្រោង First Read ក្រោមភាពជាដៃគូជាមួយអង្គការ Save The Children ដែលមានចំនួន 5 លានដុល្លារអាុម៉េរិក និងគម្រោង Safe School ដែលមានចំនួន 735,000 ដុល្លារអាម៉េរិក។​ ក្រុមហ៊ុនក៏បានគាំទ្រគំនិតផ្តួចផ្តើមផ្សេងទៀត រួមមានគម្រោង Cha-Ching ការបរិច្ចាគដើម្បីទប់ស្កាត់ ជំងឺឆ្លង Covid-19 និងកម្មវិធីរត់ប្រមូលថវិកាដើម្បីមូលនិធិគន្ធបុប្ផាសម្រាប់កុមារ។
 
ការរួមចំណែកក្នុងទីផ្សារធានារ៉ាប់រងអាយុជីវិត ទៅកាន់សេដ្ឋកិច្ចដែលកំពុងរីក ចម្រើន
 
លោក រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានមានប្រសាសន៍ថា ៖ «សេដ្ឋកិច្ចកម្ពុជាមានកំណើនក្នុងអត្រាខ្ពស់ក្នុងរយៈពេលពីរទស្សវត្សចុងក្រោយនេះ ដែលធ្វើឲ្យទីផ្សារធានារ៉ាប់រងមានភាពរីកចម្រើនយ៉ាងឆាប់រហ័ស។​​ ទីផ្សារនេះមានអត្រាកំណើនជាមធ្យម ២៥% ក្នុងមួយឆ្នាំក្នុងរយៈពេល 10 ឆ្នាំចុងក្រោយនេះ ហើយអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារបានចេញបទប្បញ្ញត្តិជាច្រើន ដើម្បីពង្រឹងក្របខ័ណ្ឌបទប្បញ្ញត្តិសម្រាប់ក្រុមហ៊ុនធានារ៉ាប់រង។ សមិទ្ធផល នៃវិស័យធានារ៉ាប់រងរបស់កម្ពុជា គឺជាលទ្ធផលនៃការប្តេជ្ញាចិត្តយ៉ាងមុតមាំ និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងភាគីពាក់ព័ន្ធ រួមទាំងក្រុមហ៊ុនព្រូដិនសលកម្ពុជាផងដែរ»។
 
លោក ប៊ូ ច័ន្ទភីរូ អគ្គនាយកនៃនិយ័តករធានារ៉ាប់រងកម្ពុជាបានមានប្រសាសន៍ថា ៖ «ក្នុងឆ្នាំ២០២២ ក្រុមហ៊ុនព្រូដិនសលកម្ពុជា បានចូលរួមចំណែកយ៉ាងសំខាន់ចូលទៅក្នុងទីផ្សារកម្ពុជា ដែលក្រុមហ៊ុនទទួលបានចំណែកទីផ្សាររហូតដល់ ៣៦% ជាមួយនឹងផលិតផលការការពារ ការសន្សំ និងអំណោយផ្សេងៗ។ ក្រុមហ៊ុនព្រូដិនសលកម្ពុជា បានបណ្តុះបណ្តាលភ្នាក់ងារធានារ៉ាប់រងដែលមានជំនាញវិជ្ជាជីវៈចំនួន 5,502 ដើម្បីបម្រើទីផ្សារជាបុគ្គលិកផ្នែកលក់ ភ្នាក់ងារ​បុគ្គល និងបុគ្គលិកផ្នែកលក់ប៊េងកាសួរេន។​ ការដាក់ឲ្យប្រើប្រាស់ InsurTech របស់ក្រុមហ៊ុនផងដែរ បានអនុញ្ញាតឱ្យក្រុមហ៊ុនបន្តបម្រើអតិថិជនក្នុងអំឡុងពេលជំងឺ COVID-19»។
 
ក្រុមហ៊ុនក៏បានចាប់យកនូវវិធីសាស្រ្តដ៏រឹងមាំដោយផ្តល់ឱ្យអតិថិជននូវជម្រើសជាច្រើនក្នុងការទិញផលិតផលធានារ៉ាប់រងរបស់ខ្លួន។ ផលិតផល និងសេវាកម្មធានារ៉ាប់រងដែលផ្តល់ជូនតាមរយៈភាពជាដៃគូ ប៊េងកាសួរេន បានជួយបង្កើនលទ្ធភាពទទួលបានសេវាធានារ៉ាប់រងនៅក្នុងប្រទេសកម្ពុជា ដែលមានសារសំខាន់សម្រាប់សុខុមាលភាពហិរញ្ញវត្ថុ និងសន្តិសុខរបស់បុគ្គល និងក្រុមគ្រួសារ។
 
ភាពជឿជាក់ ការផ្តោតសំខាន់សម្រាប់អតិថិជន និងឧត្តមភាព
 
លោក Solmaz Altin នាយកគ្រប់គ្រង អាជីវកម្មយុទ្ធសាស្ត្រ ព្រូដិនសល ភីអិលស៊ី មានប្រសាសន៍ថា៖ «ព្រូដិនសល ​ជាក្រុមហ៊ុនធនារ៉ារងអាយុជីវិតអន្តរជាតិដំបូងគេមួយ ដែលបានចាប់ផ្តើមប្រតិបត្តិការនៅកម្ពុជានៅក្នុងឆ្នាំ ២០១៣។​ ខណៈពេលដែលប្រទេសកម្ពុជាអាចជាទីផ្សារថ្មីសម្រាប់ក្រុមហ៊ុនព្រូដិនសល យើងមានភាពជឿជាក់លើសក្តានុពលភាពសម្រាប់រយៈពេលវែងរបស់យើង​ និងចំពោះតួនាទីដែលយើងអាចបន្តដើម្បីបង្កើនភាពរឹងមាំ និងការរួមបញ្ចូលផ្នែកហិរញ្ញវត្ថុ។ យើងប្តេជ្ញាដើម្បីសហការជាមួយរាជរដ្ឋាភិបាល និយ័តករ និងដៃគូសហការ ដើម្បីបង្កើតផលិតផលប្រកបដោយភាពច្នៃប្រឌិត និងដើម្បីជួយប្រជាជនឱ្យទទួលបានអត្ថប្រយោជន៍ច្រើនបំផុតពីជីវិត។
 
លោក Sanjay Chakrabarty អគ្គនាយកប្រតិបត្តិក្រុមហ៊ុនព្រូដិនសលកម្ពុជា បានមានប្រសាសន៍បន្ថែមថា៖ «ព្រូដិន សលកម្ពុជាបានដំណើរការអស់រយៈពេល 10 ឆ្នាំមកហើយ ដែលក្រុមហ៊ុនបានក្លាយជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេមួយនៅក្នុងប្រទេស។ ក្រុមហ៊ុនបានផ្តល់នូវផលិតផលជាច្រើនប្រភេទដល់អតិថិជនជាង 321,000 នាក់ និងបានអនុម័តលើការទាមទារសំណងជាង 18 លានដុល្លារអាម៉េរិកកាលពីឆ្នាំ២០២២។​ ជាមួយនឹងផលិតផលឌីជីថលរាប់ម៉ឺនផលិតផល ដែលយើងបានលក់កន្លងមក យើងនឹងបន្តបង្កើតផលិតផលថ្មី ដើម្បីបំពេញតម្រូវការរបស់អតិថិជន ហើយយើងនឹងបន្តរក្សានូវតម្លៃស្នូល នៃភាពជឿជាក់ ការផ្តោតសំខាន់លើអត្ថប្រយោជន៍អតិថិជន និងឧត្តមភាពរបស់យើង។» 
 

(អត្ថបទពាណិជ្ជកម្ម) 

Tag:
 Prudential
© រក្សាសិទ្ធិដោយ thmeythmey.com