ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
មិនគួរឲ្យជឿ ! ខ្ទឹមស​​ព្យាបាល​ជំងឺរបេង ហឺត និងទប់ស្កាត់​ជំងឺ​ទឹកនោមផ្អែមបាន
21, Mar 2023 , 10:59 pm        
រូបភាព
ខ្ទឹមស គឺជា​ប្រភេទ​អាហារ ដែល​ផ្តល់​អត្ថប្រយោជន៍​ជា​ច្រើន​ដល់​សុខភាព ប្រសិនបើ​យើង​ទទួលទាន​វា​ឆៅ ឬ​នៅ​ស្រស់ ។


ជាដំបូង​មុន​នឹង​អ្នក​ទទួលទាន​ខ្ទឹមស គួរ​បកសំបក និង​ចិត​វា​ទុក​ចោល​១០ ទៅ​១៥ នាទី​សិន ចាំ​ទទួលទាន​វា​ទើប​ទទួល​បាន​ប្រសិទ្ធិ​ភាព​កាន់តែ​ខ្លាំង ។ ព្រោះថា ការ​ចិត​ខ្ទឹមស ទុក​ចោល​សិន គឺ​ដើម្បី​ឲ្យ​ខ្ទឹមស នោះ​ប្រតិកម្ម​ជា​គីមី ដែល​ផ្តល់​សារធាតុចិញ្ចឹម​កាន់តែ​ច្រើន​។
 
លើស​ពី​នេះ​ទៀត អ្នក​គួរតែ​ទទួលទាន​ខ្ទឹមស ក្នុង​ពេល​ដែល​ពោះ​ទទេ ឬ​មិន​ទាន់​ហូប​អី ដើម្បី​ឱ្យ​រាង​កាយ​ងាយស្រួល​ស្រូប​យក​ជីវជាតិ​ពី​ខ្ទឹមស​បាន​កាន់តែ​ច្រើន​ថែម​ទៀត ។
 
អ្នកដឹង​អត់ថា ខ្ទឹមស វា​ជួយ​សម្អាត​មេរោគ​ក្នុង​រាង​កាយ និង​ជួយ​ព្យាបាល​ជំងឺ​មួយ​ចំនួន​ដូច​ជា ជំងឺរបេង កើត​ហឺត រលាក​សួត ផ្តាសាយ រលាក​ទងសួត ផ្តាសាយ​រ៉ាំរ៉ៃ ជំងឺ​សួត និង​ក្អក ព្រមទាំង​ដើរតួ​នាទី​ទប់ស្កាត់​ជំងឺ​ទឹកនោមផ្អែម​ទៀត​ផង ។
 
ក្នុង​ករណី​លោក​អ្នក​ទទួលទាន​ខ្ទឹមស​រាល់ថ្ងៃ គឺ​ជួយ​កាត់​បន្ថយ​សម្ពាធ​ឈាម ល្អ​សម្រាប់​បេះដូង និង​ជួយ​សម្រួល និង​សម្អាត​ថ្លើម ៕
 
ត្រួតពិនិត្យដោយ៖ www.health.com.kh
 

© រក្សាសិទ្ធិដោយ thmeythmey.com