ជាតិ
កម្ពុជា អាចឡើងកម្ដៅ និងមានភ្លៀងកម្រិតខ្សោយ មួយសប្ដាហ៍
22, Mar 2023 , 7:59 am        
រូបភាព
កម្ពុជាអាចឡើងកម្ដៅចាប់៣៣-៣៨អង្សាសេ ចាប់ពីថ្ងៃទី២២-២៨ខែមីនា។ រូបភាព៖ ក្រសួងធនធានទឹក និងឧតុនិយម​
កម្ពុជាអាចឡើងកម្ដៅចាប់៣៣-៣៨អង្សាសេ ចាប់ពីថ្ងៃទី២២-២៨ខែមីនា។ រូបភាព៖ ក្រសួងធនធានទឹក និងឧតុនិយម​
ដោយ:
ភ្នំពេញ៖ កម្ពុជា នឹងទទួលឥទ្ធិពលពីជ្រលងសម្ពាធទាបខ្សោយនិងខ្យល់បម្រែបម្រួល ដែលបង្កលក្ខណៈងាយស្រួលកកើតឡើងនូវស្រទាប់កម្ដៅព្រមទាំងអាចមានភ្លៀងដោយអន្លើ រយៈពេលមួយសប្ដាហ៍ ចាប់ពីថ្ងៃទី ២២-២៨ ខែមីនា ឆ្នាំ២០២៣។
 
តាមការព្យាកររបស់ក្រសួងធនធានទឹក និងឧតុនិយម តំបន់ទំនាបកណ្ដាល មានសីតុណ្ហភាពអប្បរមា ពី ២៥-២៧ អង្សាសេ សីតុណ្ហភាពអតិបរមា ពី៣៦-៣៨ អង្សាសេ ដោយអាចមានភ្លៀងក្នុងកម្រិតពីខ្សោយ ទៅតិចតួចដោយអន្លើ។
 
រីឯ តំបន់ខ្ពង់រាប មានសីតុណ្ហភាពអប្បបរមា ពី២៥-៣៦អង្សាសេ  សីតុណ្ហភាពអតិបរមា មានពី៣៦-៣៩អង្សាសេ ដែលអាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅតិចតួចដោយអន្លើ។
តំបន់មាត់សមុទ្រ មានសីតុណ្ហភាពអប្បរមា ពី២៤-២៦ អង្សាសេ សីតុណ្ហភាពអតិបរមា មាន ពី៣៣-៣៥ អង្សាសេ និងអាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅតិចតួចដោយអន្លើ៕  
 
 

Tag:
 អាកាសធាតុ
© រក្សាសិទ្ធិដោយ thmeythmey.com