ជាតិ
លោក អុឹង ឌីប៉ូឡា ពន្យល់​ពីនីតិវិធីនៃការផ្តល់អាជ្ញាបណ្ណធ្វើអាជីវកម្មបូមខ្សាច់​
22, Mar 2023 , 9:59 pm        
រូបភាព
សាឡង់ដឹកខ្សាច់លើទន្លេសាបនៅតំបន់ព្រែកតាមាក់ ខេត្តកណ្ដាល។
សាឡង់ដឹកខ្សាច់លើទន្លេសាបនៅតំបន់ព្រែកតាមាក់ ខេត្តកណ្ដាល។
ភ្នំពេញ៖ ​រាល់ការផ្តល់អាជ្ញាបណ្ណបូមខ្សាច់ ឱ្យក្រុមហ៊ុនវិនិយោគ អ្នកជំនាញនៃក្រសួងរ៉ែ និងថាមពល បានវាយតម្លៃផលប៉ះពាល់បរិស្ថាន និងសង្គមសេដ្ឋកិច្ចយ៉ាងមត់ចត់។ លើសពីនេះទៀត ក្រសួងក៏បានរៀបចំវេទិកាសាធារណៈ ជាមួយពលរដ្ឋនៅតំបន់អាជីវកម្មនោះដែរ​។​ លោក អ៊ឹង ឌីប៉ូឡា អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានរ៉ែ ​ក្រសួងរ៉ែ និងថាមពល បញ្ជាក់ដូច្នេះ នៅក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗ ដោយលោក បានបន្ថែមទៀតថា ទីតាំងនោះក៏ជាតំបន់​សម្បូរខ្សាច់ដែរ ទើបក្រសួងផ្តល់​អាជ្ញាបណ្ណធ្វើអាជីវកម្មជូន។ លោក អ៊ឹង ឌីប៉ូឡា សង្កត់ធ្ងន់ថា៖ «​យើងធ្វើវេទិកាសាធារណៈ អញ្ជើញពលរដ្ឋរស់នៅតាមដងទន្លេ ដែលយើងប្រុងចេញអាជ្ញាបណ្ណមកពិភាក្សា និងពន្យល់ថា យើងបម្រុងចេញអាជ្ញាបណ្ណកន្លែងណា​? ចេញបណ្ដោយប៉ុន្មាន? ហើយទទឹងប៉ុន្មាន? បូមរយៈពេលប៉ុន្មាន? បូមពីម៉ោងប៉ុន្មានដល់ម៉ោងប៉ុន្មាន? ហើយផលចំណេញពីអាជីវកម្មខ្សាច់នោះ ដល់ជាតិយើង។ បើពួកគាត់អត់ឯកភាពទេ ក៏អាជ្ញាបណ្ណនោះអត់ចេញដែរ»។
 
អគ្គនាយ នៃអគ្គនាយកដ្ឋានធនធានរ៉ែ​ អះអាងទៀតថា ​ការអភិវឌ្ឍធនធានរ៉ែ គឺត្រូវតែអភិ​វឌ្ឍ​ន៍ដោយតម្លាភាព ដើម្បីឱ្យវិស័យរ៉ែបានរួមចំណែកអភិវឌ្ឍប្រទេសជាតិ ចៀសវាងបង្កឱ្យមានផលប៉ះពាល់។ យ៉ាងណាក្ដី ការអភិវឌ្ឍតែងតែរងផលប៉ះពាល់ក្នុងកម្រិតណាមួយ តាមទិដ្ឋភាពជាក់ស្ដែង។ ​លោក អ៊ឹង ឌីប៉ូឡាលើកឡើងបែបនេះ។

សូមអញ្ជើញស្ដាប់កិច្ចសម្ភាសន៍រវាង កញ្ញា ឡាយ សុភាវតី អ្នកសារព័ត៌មានថ្មីៗជាមួយលោក អ៊ឹង ឌីប៉ូឡា អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានរ៉ែ៖ 
 



 លោក អ៊ឹង ឌីបូឡា អគ្គនាយក នៃអគ្គនាយកដ្ឋានធនធានរ៉ែ។ ​
 


Tag:
 ខ្សាច់
  អាជ្ញាបណ្ណ
© រក្សាសិទ្ធិដោយ thmeythmey.com