សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
ទីផ្សារឈើក្នុងវិស័យសំណង់នៅអឺរ៉ុបកំពុងមានតម្រូវការខ្ពស់
27, Mar 2023 , 9:29 pm        
រូបភាព
វិស័យសំណង់នៅអឺរ៉ុបត្រូវតែបំពេញតាមតម្រូវការនៃនិន្នាការកំណើនបៃតង ដោយងាកទៅរកសម្ភារៈសំណង់ដែលមិនប៉ះពាល់ដល់បរិស្ថាន ដែលជាការជំរុញទីផ្សារឈើនៅក្នុងវិស័យនេះ ។ តម្រូវការឈើដែលប្រើប្រាស់នៅក្នុងសាងសង់លំនៅឋាននៅអឺរ៉ុបកំពុងមាននិន្នាការកើនឡើង។
 
គោលនយោបាយបច្ចុប្បន្ននៅអឺរ៉ុបដាក់កម្រិតលើការប្រើប្រាស់ស៊ីម៉ងត៍ ដែក ឥដ្ឋ ក្បឿង ថ្ម ខ្សាច់...។ ទាំងនេះគឺជាវត្ថុធាតុដើមនៅក្នុងដំណើរការផលិតដែលធ្វើឱ្យខូចបរិស្ថាន។ នៅពេលដែលការជីកអណ្តូងរ៉ែ ត្រូវបំផ្លាញព្រៃភ្នំដើម្បីទទួលបានថ្ម ការជីកដីដើម្បីទទួលបានដីឥដ្ឋ ឬបូមខ្សាច់តាមដងទន្លេ ជាពិសេសការដុតព្រៃអស់រយៈពេលជាច្រើនម៉ោងនៅសីតុណ្ហភាពខ្ពស់ៗ ដែលជាការខាតបង់ថាមពល និងការបង្កើតការបំភាយឧស្ម័នមិនល្អទៅភពផែនដីបន្ថែមទៀត។
 
កាសែត Le Soir របស់បែលហ្ស៊ិកបានឱ្យដឹងថា នៅពេលដែលតម្លៃឧស្ម័ន និងប្រេងកើនឡើងយ៉ាងខ្លាំងក្នុងឆ្នាំ ២០២២ រោងចក្រជាច្រើនដែលផលិតស៊ីម៉ងត៍ ក្បឿង និងកម្រាលឥដ្ឋត្រូវផ្អាកប្រតិបត្តិការ ពីព្រោះនៅក្នុងដំណើរការផលិតកាន់តែខាតបង់ច្រើន។ ចំណែកនៅក្នុងផលិតកម្មឈើវិញមានតម្រូវការកើនឡើងកាន់តែច្រើនវិញ។ ថាមពលដែលត្រូវការសម្រាប់ដំណើរការក្នុងឧស្សាហកម្មឈើសំណង់គឺតិចជាង ៦ទៅ៩ដងបើធៀបការផលិតឥដ្ឋ និងតិចជាង២០ដងក្នុងការផលិតបេតុង។
 
ព្រៃឈើមិនត្រឹមតែជាវត្ថុធាតុដើមធម្មជាតិដែលអាចប្រើឡើងវិញបានច្រើនដងប៉ុណ្ណោះទេ ប៉ុន្តែការដាំដើមឈើក៏ជួយកាត់បន្ថយបរិមាណឧស្ម័នកាបូនិកនៅក្នុងបរិយាកាសផងដែរ។ កាសែតបែលហ្ស៊ិក បានសរសេរថា ឈើធម្មជាតិដែលរឹងមាំមានទម្ងន់ដូចគ្នាទៅនិងបេតុង អាចទ្រទម្ងន់ធ្ងន់ជាងបេតុងរហូតដល់៥ដង ការផ្ទុកកាបូនបានយូរអង្វែង នាំមកនូវផាសុកភាពដល់អ្នកប្រើប្រាស់ ហើយអាចរងសម្ពាធសំឡេងបានខ្ពស់ជាង ជាមួយភាពធន់នឹងការរញ្ជួយដីបានកាន់តែប្រសើរ។
 
កាសែត​នេះ​បាន​បោះពុម្ព​រូបថត​នៃ​អគារ​ការិយាល័យ​ប្រាំបី​ជាន់​ក្នុង​ទីក្រុង​ព្រុចសែល​ធ្វើ​ពី​ឈើ​ទាំង​ស្រុង។ យោងតាមអត្ថបទនេះ ឈើត្រូវបានកែច្នៃ សម្ងួត លាបជាមួយសារធាតុប្រឆាំងផ្សិត រលួយ និងកំចាត់មេរោគ ថែមទាំងធន់នឹងអាកាសធាតុដ៏អាក្រក់ និងភ្លើង ដែលផ្ទុយពីការយល់ឃើញរបស់មនុស្សទូទៅ។
 
ទីផ្សារ​វត្ថុធាតុ​ដើមក្នុងវិស័យសំណង់​នៅ​អឺរ៉ុប​កំពុង​ផ្លាស់​ប្តូរ​ដោយនិយមក្នុងការសាងសង់លំនៅឋានអំពី​ឈើ​។ តម្លៃឈើសំណង់នៅអឺរ៉ុប ១ម៉ែត្រគូបមានតម្លៃត្រឹមតែ ២៣០អឺរ៉ូ (២៤៧ដុល្លារអាម៉េរិក)ប៉ុណ្ណោះ ដែលធ្លាក់ចុះប្រមាណ ៦១ភាគរយបើធៀបនឹងខែមីនា ឆ្នាំ២០២២។ បើធៀបទៅនឹងកាលពី ២ឆ្នាំមុន ធ្នឹមឈើ កម្រាលឥដ្ឋដែលធ្វើអំពីឈើ និងផលិតផលផ្សេងទៀតដូចជាទ្វារ បន្ទះពិដាន  មានតម្លៃ ៦៨០អឺរ៉ូ( ៧៣២ដុល្លារអាម៉េរិក)ក្នុងមួយម៉ែត្រគូប  ឥឡូវនេះតម្លៃបានធ្លាក់ចុះ៦៦ភាគរយ ។ ហេតុផល​គឺ​ដោយសារ​ការផលិត និង​កែច្នៃ​ឈើ​សំណង់​មិន​អាស្រ័យ​លើ​ថាមពល​ខ្លាំង​ពេក​ដូចជាការ​ផលិត​សម្ភារ​សំណង់​ផ្សេងៗ​ទៀត៕
 
 

Tag:
 អឺរ៉ុប
  សំណង់
© រក្សាសិទ្ធិដោយ thmeythmey.com