សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
សាច់ប្រាក់ពីចិនកំពុងហូរចូលទីផ្សារអចលនទ្រព្យអាស៊ី
03, Apr 2023 , 9:29 pm        
រូបភាព
ប្រាក់យ៉ន់របស់ចិន ។ រូបភាពពី AFP ។
ប្រាក់យ៉ន់របស់ចិន ។ រូបភាពពី AFP ។
តម្រូវការរបស់ជនជាតិចិនបានរួមចំណែកដល់ការឡើងថ្លៃនៃអចលនទ្រព្យនៅអាស៊ី។ ទន្ទឹមនេះ ខុនដូ និងសណ្ឋាគាជាច្រើននៅថៃ ក៏កំពុងមានតម្រូវការខ្ពស់ពីជនជាតិចិនផងដែរ។
 
ទិន្នន័យពីឈ្មួញកណ្តាលអចលនទ្រព្យនៅអូស្ត្រាលីនិងសិង្ហបុរីបានឱ្យដឹងថា ការបើកប្រទេសឡើងវិញពីសំណាក់ចិន កំពុងជំរុញលំហូរសាច់ប្រាក់ទៅកាន់ប្រទេសផ្សេងទៀតនៅក្នុងតំបន់។ 
 
លោក Ian Chen ស្ថាបនិក និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Jalin Realty ដែលមានប្រតិបត្តិការនៅចិន អូស្ត្រាលី ម៉ាឡេស៊ី និងសិង្ហបុរី បាននិយាយថា វាមិនមែនជាជំរុញដ៏ខ្លាំងខ្លានោះទេ ប៉ុន្តែវាបានបង្ហាញពីសញ្ញាណយ៉ាងច្បាស់ ជាពិសេសបន្ទាប់ពីនិស្សិតដែលនឹងត្រឡប់ទៅអូស្ត្រាលីវិញ។
 
មហាសេដ្ឋី និងអ្នកដែលមានជីវភាពធូរធារនៅចិន បានផ្លាស់ប្តូរទ្រព្យសម្បត្តិរបស់ពួកគេទៅក្រៅប្រទេស ដើម្បីបង្វែរទិសដៅវិនិយោគ ទោះមានការរឹតត្បិតលើលំហូរសាច់ប្រាក់ក្ដី។
 
នៅអូស្ត្រាលី ឈ្មួញកណ្តាលនិយាយពីចំណាប់អារម្មណ៍ថ្មីៗចំពោះជនបរទេសដែលមករស់នៅទីនេះ ដែដែលបានរួមចំណែកដល់ស្ថិរភាពតម្លៃ។ ចំណែកសិង្ហបុរីក៏ជាកន្លែងដែលស័ក្តិសមបំផុតសម្រាប់ប្រជាជនចិនចង់រស់នៅ ជាមួយទ្រព្យសម្បត្តិរបស់ពួកគេ។ 
 
បើតាមប្រធានផ្នែកទីផ្សារ Jenny Yan នៅឯក្រុមហ៊ុន Shenzhen ដែលមានជំនាញខាងប្រតិបត្តិការអចលនទ្រព្យនៅក្រៅប្រទេស មនុស្សជាច្រើនធ្វើដំណើរទៅកាន់ប្រទេសថៃចាប់តាំងពីប្រទេសបើកដំណើរការ ហើយជាពិសេសបានចាប់អារម្មណ៍លើទីផ្សារអចលនទ្រព្យ។
 
តម្លៃអចលនទ្រព្យនៅថៃ និងម៉ាឡេស៊ីមានតម្លៃថោក ហើយថោកជាងនៅទីក្រុងចិនលំដាប់ទីបី ដែលផ្ទះប្រណីតមានតម្លៃប្រហែល ២លានយន់ (៣០ម៉ឺនដុល្លារ) ខណៈដែលនៅថៃ និងម៉ាឡេស៊ីមានត្រឹមតែ ១ភាគ៣ នៃតម្លៃនេះប៉ុណ្ណោះ៕
 

Tag:
 ចិន
  អចលទ្រព្យ
  ខុនដូរ
© រក្សាសិទ្ធិដោយ thmeythmey.com