ជាតិ
អត្ថបទពាណិជ្ជកម្ម
សាជីវកម្មធនាគារកាថេយូណៃធីត (កម្ពុជា) ចំកាត់ ដាក់ឱ្យប្រើប្រាស់កម្មវិធីធនាគារចល័តCUBC​ ដំបូង ដែលភ្ជាប់ជាមួយប្រព័ន្ធ​បាគង
10, Apr 2023 , 8:09 am        
រូបភាព
សាជីវកម្មធនាគារកាថេយូណៃធីត(កម្ពុជា)ចំកាត់ ប្រកាសបើកដំណើរការកម្មវិធីធនាគារចល័តCUBCរូបរាងថ្មី
សាជីវកម្មធនាគារកាថេយូណៃធីត(កម្ពុជា)ចំកាត់ ប្រកាសបើកដំណើរការកម្មវិធីធនាគារចល័តCUBCរូបរាងថ្មី
រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី​១០ ​ខែ​មេសា ឆ្នាំ២០២៣ សាជីវកម្មធនាគារកាថេយូណៃធីត (កម្ពុជា) ចំកាត់​​ ហៅថា CUBC” ជាបុត្រសម្ព័ន្ធនៃក្រុមហ៊ុនហិរញ្ញវត្ថុធំបំផុតរបស់កោះតៃវ៉ាន់ក្រោមឈ្មោះ “Cathay Financial Holdings”  បានបើកដំណើរការកម្មវិធីធនាគារចល័ត CUBC ដំបូង​ ដែលភ្ជាប់ជាមួយប្រព័ន្ធទូទាត់ បាគងរបស់ធនាគារជាតិនៃកម្ពុជា។​ កម្មវិធីធនាគារចល័តថ្មីនេះ បង្កើតឡើងក្នុងគោលបំណងផ្តល់នូវបទពិសោធន៍ហិរញ្ញវត្ថុឌីជីថលទំនើប និងងាយស្រួលដល់អតិថិជនទូទាំងព្រះរាជាណាចក្រកម្ពុជា។​ កម្មវិធីធនាគារចល័ត របស់CUBC អនុញ្ញាតឱ្យអតិថិជនបើកគណនីឌីជីថល តាមប្រព័ន្ធអ៊ីនធឺណិត បានភ្លាមៗ។
 
លោកស្រី Alice Chuang អគ្គនាយិកា សាជីវកម្មធនាគារកាថេយូណៃធីត (កម្ពុជា) ចំកាត់ បានលើកឡើងថា៖ « រយៈពេលប៉ុន្មានឆ្នាំមកនេះ “CUBC” បានខិតខំប្រឹងប្រែងអភិវឌ្ឍ សេវាកម្មហិរញ្ញវត្ថុឱ្យកាន់តែមាន​គុណភាពខ្ពស់ និងប្រសើរឡើងជាបន្តបន្ទាប់ ដើម្បី​ផ្ដល់បទពិសោធន៍ថ្មីដល់អតិថិជនក្នុងការប្រើប្រាស់សេវាកម្មធនាគារឌីជី​​ថលរបស់ CUBC។ ​​កម្មវិធីធនាគារចល័ត CUBC ក៏បានភ្ជាប់ទៅប្រព័ន្ធបាគងរបស់ ធនាគារជាតិនៃកម្ពុជា»​។
 
ជាមួយប្រព័ន្ធបាគង អតិថិជន CUBC អាចផ្ទេរប្រាក់ទៅកាន់គ្រប់សមាជិកបាគងដោយឥតគិតថ្លៃសេវា​រហូតដល់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣។ ជាមួយគ្នានេះ អតិថិជន CUBC ក៏អាចដាក់ប្រាក់ចូលគណនី របស់ខ្លួនតាមភ្នាក់ងារហិរញ្ញវត្ថុ ដែលជាសមាជិកបាគង។ គិតមកដល់បច្ចុប្បន្ន បាគង មានសមាជិក ជិត៥០ស្ថាប័ន ដូចជា ធនាគារកាណាឌីយ៉ា ក.អ​​​​ ធនាគារ អេស៊ីលីដា ភី​អិល​ស៊ី ទ្រូ​ ម៉ាន់នី(ខេមបូឌា) ម.ក និងលី ហួរ ផេ ប៉្រូ ភីអិលស៊ី ជាដើម។​ ស្ថិតក្រោម ភាពជាសមាជិកបាគង អតិថិជន CUBC ក៏អាចប្រើកូដ QR ដើម្បីទទួល និងទូទាត់ប្រាក់ ជាមួយសមាជិកដទៃទៀត។
បើតាមរបាយការណ៍ដែលបានចេញផ្សាយដោយ Nikkei Asia ចំនួនអ្នកប្រើប្រាស់ប្រព័ន្ធទូទាត់បាគង (រួមទាំងអ្នកដែលប្រើបាស់កម្មវិធីរបស់ធនាគារ ដែលជាសមាជិកដែលបានភ្ជាប់ក្នុងប្រព័ន្ធនេះផងដែរ) បានកើនឡើងដល់ប្រមាណ ៧.៩លាននាក់ ដែលចំនួននេះប្រហែល ពាក់កណ្តាលនៃចំនួនប្រជាជនសរុបក្នុង ព្រះរាជាណាចក្រកម្ពុជា​ ដែលមានប្រតិបត្តិការសរុបប្រហែល ២.៩ពាន់លានដុល្លារអាមេរិក។
 
ពិសេសជាងនេះទៅទៀត តាមរយៈបទពិសោធន៍ជិត​ ១០ ឆ្នាំក្នុងវិស័យធនាគារ​ នៅក្នុងព្រះរាជាណាចក្រកម្ពុជា រួមជាមួយនឹងការយល់ដឹងយ៉ាងស៊ីជម្រៅពីតម្រូវការអតិថិជនអំពីការទូទាត់តាមប្រព័ន្ធឌីជីថល ប្រកបដោយសុវត្ថិភាព CUBC បានអភិវឌ្ឍមុខងារប្រព័ន្ធ FIDO​ ដើម្បីការពារសុវត្ថិភាពរបស់អតិថិជន ក្នុងការប្រើប្រាស់កម្មវិធីធនាគារចល័ត​។​
 
​លោកស្រី អគ្គនាយិកា Alice Chuang មានប្រសាសន៍បន្ថែមទៀតថា៖ « កម្មវិធីធនាគារឌីជីថលរបស់ CUBC បានរួមបញ្ចូល ប្រព័ន្ធផ្ទៀងផ្ទាត់អត្តសញ្ញាណ Fast Identity Online (FIDO) និងប្រព័ន្ធសម្គាល់មុខដែលបង្កើនសុវត្ថិភាពនៃគណនីឌីជីថលផ្ទាល់ខ្លួនពីការក្លែងបន្លំ ឬការឆបោក »។ នាថ្ងៃអនាគត CUBC គ្រោងដាក់ចេញនូវសេវាកម្ម ជំនួយក្នុងការប្រើប្រាស់ដើមទុនរួមជាមួយនឹងការផ្ដល់ជូនផ្សេងៗទៀតក្នុងការសន្សំដល់ម្ចាស់គណនីធនាគារ ក៏ដូចជាសហគ្រាសធុនតូច និងមធ្យម (SMEs) ក្នុងព្រះរាជាណាចក្រកម្ពុជាផងដែរ។
 

ទាញយកកម្មវិធីធនាគារចល័តCUBC mBanking ហើយបើកគណនីឌីជីថលផ្ទាល់ខ្លួនដើម្បីទទួលបានកាដូស្វាគមន៍អតិថិជនថ្មី 3 ដុល្លារ និងមានឱកាសឈ្នះរង្វាន់ផ្សេងៗទៀត
 
ដោយឡែក CUBC ក៏មានរង្វាន់លើកទឹកចិត្តជាច្រើនសម្រាប់អតិថិជនថ្មី។ ចាប់ពីថ្ងៃទី ៨ ខែមេសា ឆ្នាំ២០២៣ រហូតដល់ ថ្ងៃទី ៧ ខែកក្កដា ឆ្នាំ២០២៣ អតិថិជនដែលទាញយកកម្មវិធី CUBC mBanking App ដំបូង និងបើកគណនីឌីជីថលក្នុងកម្មវិធីធនាគារចល័តរបស់ CUBC លោកអ្នកនឹងទទួលបានកាដូស្វាគមន៍ចំនួន ៣ ដុល្លារ (សម្រាប់អតិថិជនថ្មី សរុបចំនួន ១​ ៥០០នាក់ដំបូង)។ លើសពីនេះទៅទៀតសម្រាប់អតិថិជនថ្មីដែលបើកគណនីឌីជីថល CUBC ចន្លោះពីថ្ងៃទី ទី៨ ខែមេសា ឆ្នាំ២០២៣ រហូតដល់ ថ្ងៃទី៧​ ខែកក្កដា ឆ្នាំ​​ ២០២៣ នឹងមានសិទ្ធិចាប់ឆ្នោតផ្សងសំណាងដើម្បីឈ្នះរង្វាន់ជាច្រើន រួមមាន ម៉ូតូ Honda Beat ស៊េរីថ្មី ទូរស័ព្ទiPhone 14 Pro Max និង នាឡិកា Apple Watch Series 8 ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រផ្លូវការរបស់ធនាគារ https://bit.ly/3JCSHeJ
 
អំពីសាជីវកម្មធនាគារកាថេយូណៃធីត (កម្ពុជា) ចំកាត់​ (CUBC)
ចាប់តាំងពីឆ្នាំ២០១៤មក CUBC ជាក្រុមហ៊ុនបុត្រសម្ព័ន្ធនៃក្រុមហ៊ុនគ្រប់គ្រងហិរញ្ញវត្ថុដ៏ធំបំផុតរបស់កោះតៃវ៉ាន់ឈ្មោះ Cathay Financial Holdings ហើយបានបង្កើតបណ្តាញសាខាការិយាល័យក្នុងស្រុកចំនួន១៦សាខា និង ម៉ាស៊ីនអេធីអឹមជិត ៨០ម៉ាស៊ីនទូទាំងរាជធានី និងតាមបណ្តាខេត្តធំៗសំខាន់ៗក្នុងព្រះរាជាណាចក្រ​កម្ពុជា។ ធនាគារ​កាថេយូណៃធីត(កម្ពុជា) ចំកាត់​ គ្រោង​នឹង​អភិវឌ្ឍ​បណ្តាញ​សាខា​របស់ខ្លួន​ជា​លំដាប់ និង​ អាជីវកម្ម​ហិរញ្ញវត្ថុ​ឌីជីថល​ទូទាំងប្រទេស​បន្ថែមដោយរួមមានការ​អភិវឌ្ឍ​ដំណោះស្រាយ​ហិរញ្ញវត្ថុ​ថ្មី​ដែល​បំពេញ​បាននូវតម្រូវការដល់​អតិថិជនទាំង​សាជីវកម្ម និងរូបវ័ន្តបុគ្គល៕
 
ទំនាក់ទំនង៖
Iris Wu​ (Ms.)
នាយកដ្ឋានទំនាក់ទំនងសាធារណៈ Cathay Financial Holding Co., Ltd.
17F, លេខ 296 ផ្លូវ Ren Ai, Sec 4 តៃប៉ិ 10633 តៃវ៉ាន់
លេខទូរសព្ទ: +886 (0)2-2708 7698
លោក នួន ច័ន្ទណា
នាយកដ្ឋានផែនការ សាជីវកម្ម ធនាគារ​កាថេយូណៃធីត (កម្ពុជា) ចំកាត់​ 
អគារលេខ៤៨ វិថីសម្តេចប៉ាន (ផ្លូវ ២១៤) សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ​លេខទូរសព្ទ:+885(0)23 211 211 ។

(អត្ថបទពាណិជ្ជកម្ម)
 

© រក្សាសិទ្ធិដោយ thmeythmey.com