កីឡាអន្តរជាតិ
អន្តរជាតិ
ក្លិបនៅ Premier League បំបែកកំណត់ត្រា ដេញអ្នកចាត់ការចំនួន ១៣នាក់
09, Apr 2023 , 8:39 am        
រូបភាព
លោក Graham Potter ក្លាយជាគ្រូបង្វឹកចុងក្រោយគេនៅ Premier League ដែលត្រូវក្លិប Chelsea បណ្តេញចេញពីតំណែង បន្ទាប់ពីដឹកនាំក្រុមយក្សអង់គ្លេសមួយនេះបានរយៈពេល ៧ខែ។ គិតមកដល់ពេលបច្ចុប្បន្ន សម្រាប់រដូវកាល ២០២២-២៣ ក្លិបនៅ Premier League បានដេញអ្នកចាត់ការចំនួន ១២នាក់រួចមកហើយ ដែលជាចំនួនបំបែកកំណត់ត្រាថ្មីថែមទៀត។
លោក Potter ត្រូវបានក្លិបតោខៀវបញ្ចប់តំណែង ស្របពេលដែលលោក Brenden Rodgers ក៏ត្រូវបានក្លិប Leicester City បណ្តេញចេញចំថ្ងៃទី២ ខែមេសា ដូចគ្នាផងដែរ។ លោក Potter ត្រូវបានក្លិបបណ្តេញចេញពីដងក្នុងរដូវកាលនេះ។
 
គ្រូបង្វឹកទាំងពីរដែលទើបបណ្តេញចេញពីការងារក្នុងរដូវកាល ២០២២-២៣ នេះ បានធ្វើឱ្យក្របខណ្ឌលីគកំពូលស្ថិតនៅប្រទេសអង់គ្លេសមួយនេះ ជាប់ឈ្មោះជាលីគដែលមានការដេញអ្នកចាត់ការច្រើនបំផុត ដល់ទៅចំនួន ១៣នាក់។ អ្នកចាត់ការ ១២ក្នុងចំណោមនេះ គឺត្រូវបានក្លិបដេញចេញ ។ ប៉ុន្តែមានតែលោក Antonio Conte តែម្នាក់ប៉ុណ្ណោះ ដែលបញ្ចប់តំណែងដោយកិច្ចព្រមព្រៀង។
 
បណ្តេញអ្នកចាត់ការចំនួន ១៣នាក់ បានក្លាយជាការបំបែកកំណត់ត្រាថ្មី សម្រាប់ក្របខណ្ឌ Premier League បើធៀបនឹងរដូវកាល ២០១៣-១៤, ២០១៧-១៨ និង ២០២១-២២ ដែលមានអ្នកចាត់ការ ១០នាក់ ត្រូវបានបណ្តេញចេញ។
 
ខាងក្រោមនេះជាអ្នកចាត់ការត្រូវបានក្លិបនៅ Premier League បណ្តេញចេញរដូវកាលនេះ៖
 
លោក Scott Parker ក្លិប Bournemouth ខែសីហា ឆ្នាំ ២០២២
លោក Thomas Tuchel ក្លិប Chelsea ខែកញ្ញា ឆ្នាំ ២០២២
លោក Graham Potter ក្លិប Brighton & Hove Albion ខែកញ្ញា ឆ្នាំ ២០២២
លោក Bruno Lage ក្លិប ​Wolves ខែតុលា ឆ្នាំ ២០២២
លោក Steven Gerrard ក្លិប Aston Villa ខែតុលា ឆ្នាំ ២០២២
លោក Ralph Hasenhutti ក្លិប Southampton ខែវិច្ឆិកា ឆ្នាំ ២០២២
លោក Frank Lampard ក្លិប Everton ខែមករា ឆ្នាំ ២០២៣
លោក Jess Marsch ក្លិប Leeds United ខែកុម្ភៈ ឆ្នាំ ២០២៣
លោក Nathan Jones ក្លិប Southampton ខែកុម្ភៈ ឆ្នាំ ២០២៣
លោក Patrick Vieira ក្លិប Crystal Palace ខែមករា ឆ្នាំ ២០២៣
លោក Antonio Conte ក្លិប Tottenham Hotspur ខែមករា ឆ្នាំ ២០២៣
លោក Graham Potter ក្លិប Chelsea ខែមេសា ឆ្នាំ ២០២៣
លោក Brenden Rodgers ក្លិប Leicester City ខែមេសា ឆ្នាំ ២០២៣៕
 
 
​​
 
 

Tag:
 Premier League
© រក្សាសិទ្ធិដោយ thmeythmey.com