ជាតិ
អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន ទ្រូម៉ាន់នី កម្ពុជា ស្វាគមន៍តារារ៉េបកម្ពុជា លោក វណ្ណដាជាទូតសុឆន្ទៈ
09, Apr 2023 , 6:59 pm        
រូបភាព
ថ្មីៗនេះ ក្រុមហ៊ុន ទ្រូម៉ាន់នី កម្ពុជា មានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសពីភាពជាដៃគូជាមួយផលិតកម្ម បារមី និងលោក វណ្ណដា តារាចម្រៀងរ៉េបជាទូតសុឆន្ទៈ។
 
ក្រុមហ៊ុន ទ្រូម៉ាន់នី  គឺជាក្រុមហ៊ុន Fintech ដ៏ធំបំផុតមួយនៅអាស៊ីអាគ្នេយ៍បានជ្រើសរើស តារាចម្រៀងរ៉េបវណ្ណដា ជាទូតសុឆន្ទៈរបស់ខ្លួន ។ លោកស្រី ឃួន ហ្វ្រង់ដារ៉ា ដែលជា អគ្គនាយិការស្ដីទីរបស់ក្រុមហ៊ុន   ទ្រូម៉ាន់នី កម្ពុជាបានមានប្រសាសន៍ថា នៅក្នុងឆ្នាំនេះ ក្រុមហ៊ុនទ្រូម៉ាន់នី កម្ពុជាមានចក្ខុវិស័យក្នុងការបង្កើតផលវិជ្ជមានសម្រាប់ទាំងសង្គម និងយុវជនកម្ពុជា ។ ដូចនេះពួកយើង បានជ្រើសរើស យកលោក វណ្ណដា ជាទូតសុឆន្ទៈ គឺយើងចង់ជំរុញទឹកចិត្តយុវជន ជំនាន់ក្រោយឱ្យមានមានក្តីសុបិនធំដូចលោក ហើយយើងជឿជាក់ថាភាពជាដៃគូនេះនឹងជួយយើងនិងអតិថិជនទទួល បាននូវបទពិសោធន៍ថ្មីៗផងដែរ។ 
 


លោក អ៊ាប បូណារ៉ូ ដែលជាប្រធានប្រតិបត្តិទូទាត់តាមប្រព័ន្ធឌីជីថល បានថ្លែងថាពួកយើងត្រូវត្រៀមជាខ្លួនរួចជាស្រេចជាមួយផលិតផលថ្មីដែលមានលោក វណ្ណដា
ក្នងនោះផងដែរ ហើយខ្ញុំជឿថា ហ្វេនរបស់គាត់នឹងពេញចិត្តនូវអ្វីដែលត្រៀមចេញក្នុងពេលឆាប់ៗនេះ។ 
 


ជាងនេះទៅទៀតកញ្ញា ម៉ម ឡរ៉ា ដែលជាស្ថាបនិក និងជាអគ្គនាយិការរបស់ផលិតកម្មបារមី  បានប្រសាសន៍ថា ក្រុមហ៊ុន ទ្រូម៉ាន់នី កម្ពុជា  និងផលិតកម្មរបស់យើង មាននក្ខុវិស័យដូចគ្នាក្នុងការជំរុញនិងលើកទឹកចិត្ត ដល់យុវជនជំនាន់ក្រោយ ឱ្យមានសុបិនធំ និងដើរហួសព្រំដែនរបស់ពួកគេ។ ដូច្នេះហើយ ពួកយើងពិតជារំភើបណាស់ដែលបានធ្វើការជាមួយ ក្រុមហ៊ុន ទ្រូម៉ាន់នី កម្ពុជា ក្នុងការសម្រេចមហិច្ឆតាដ៏ធំនេះ។ 
 


លោក វណ្ណដា ក៏បាននិយាយថា លោកបានត្រៀមខ្លួនរួចជាស្រេចក្នុងការងារថ្មី និងពុ្យយាមនាំយកបទពិសោធន៍ថ្មីៗក្រោមកិច្ចសហកា។
 






© រក្សាសិទ្ធិដោយ thmeythmey.com