ជាតិ
អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន មិត្តហ្វូន ចូលរួមសហការឧបត្ថម្ភព្រឹត្តិការណ៍អង្គរសង្ក្រាន្តនៅខេត្តសៀមរាប
10, Apr 2023 , 10:11 am        
រូបភាព
ក្រុមហ៊ុន មិត្តហ្វូន ចូលរួមសហការឧបត្ថម្ភកម្មវិធី “រត់និងជិះកង់អង្គរសង្ក្រាន្ត” និងព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ ២០២៣ នៅខេត្ត សៀមរាប
ក្រុមហ៊ុន មិត្តហ្វូន ចូលរួមសហការឧបត្ថម្ភកម្មវិធី “រត់និងជិះកង់អង្គរសង្ក្រាន្ត” និងព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ ២០២៣ នៅខេត្ត សៀមរាប
ក្នុងរយៈពេលពីរថ្ងៃ គឺថ្ងៃទី៨-៩ ខែមេសា កម្មវិធី “អង្គរសង្ក្រាន្ត រត់និងជិះកង់” ត្រូវបានប្រារព្ធឡើងក្នុងបរិវេណឧទ្យានអង្គរ នៅខេត្តសៀមរាប។ កម្មវិធីនេះ ធ្វើឡើងដើម្បីអបអរ និងផ្សព្វផ្សាយគម្រប់ខួប ១០ ឆ្នាំ នៃព្រឹត្តិការណ៍អង្គរសង្ក្រាន្តដល់សាធារណជន ជាពិសេសការប្រារព្ធពិធីចូលឆ្នាំខ្មែរ និងជួបជុំគ្រួសារខ្មែរដែលនឹងមកដល់នាពេលខាងមុខនេះ។
 
ពិធីបើកកម្មវិធី «អង្គរសង្ក្រាន្ត រត់និងជិះកង់» នេះត្រូវបានប្រារព្វឡើងកាលពីព្រឹកថ្ងៃទី៨មេសា ឆ្នាំ ២០២៣ ក្រោមអធិបតីភាព លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) នៅមុខបរិវេណឧទ្យានជាតិអង្គរវត្ត។ កម្មវិធីនេះ មានការអញ្ជើញចូលរួមពីអនុប្រធាន ស.ស.យ.ក សមាជិក សមាជិកា ស.ស.យ.ក និងសាធារណជនចំនួន១៤ក្រុម ដែលមានសរុប៤១២ នាក់។
 
លោក ហ៊ុន ម៉ានី បានថ្លែងក្នុងកម្មវិធីបើក«អង្គរសង្ក្រាន្ត រត់និងជិះកង់» ថា គោលបំណងនៃការបង្កើតកម្មវិធីនេះឡើងគឺដើម្បីអបអរសាទរខួប ១០ ឆ្នាំនៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត និងដើម្បីអបអរសាទរការឈានមកដល់នៃព្រឹត្តិការណ៍ការប្រកួតកីឡាស៊ីហ្គេមលើកទី ៣២ និង អាស៊ានប៉ារ៉ាហ្គេមលើកទី ១២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ លោកបានបន្ថែមពីនេះ ថា ព្រឹត្តិការណ៍នេះក៏ធ្វើឡើងដើម្បីលើកតម្កើងនូវកិត្យានុភាពជាតិ សិល្បៈ អរិយធម៌ វប្បធម៌ដ៏ផូរផង់របស់កម្ពុជា ជាពិសេសគឺបង្ហាញពីមោទកភាពក្នុងនាមជាខ្មែរដូចគ្នា។
 
លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញជាគណៈអធិបតីក្នុងពិធីបើក "កម្មវិធីជិះកង់អង្គរសង្ក្រាន្ត" នៅមុខបរិវេណឧទ្យានជាតិអង្គរវត្ត នាព្រឹកថ្ងៃទី ០៨ ខែមេសា ឆ្នាំ ២០២៣

ជាមួយគ្នានេះ លោក កាវ ម៉ាញ់ ឌឹក (Cao Manh Duc) អគ្គនាយកក្រុមហ៊ុនមិត្តហ្វូន ដែលជាក្រុមហ៊ុនរួមសហការឧបត្ថម្ភកម្មកម្មវិធីនេះ បានលើកឡើងថា កម្មវិធី «អង្គរសង្ក្រាន្ត រត់និងជិះកង់» ធ្វើឡើងរយៈពេល ២ ថ្ងៃនេះក្នុងគោលដៅ បំផុសស្មារតីពលរដ្ឋកម្ពុជាឱ្យចូលរួមលេងកីឡា ផ្ដល់ឱកាសដល់អត្តពលិកបង្ហាញទេពកោសល្យ សមត្ថភាព និងសក្ដានុពលដើម្បីត្រៀមប្រកួតកីឡាស៊ីហ្គេមលើកទី ៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
 
បើតាមលោក កាវ ម៉ាញ់ ឌឹក កម្មវិធីរត់ម៉ារ៉ាតុននិងជិះកង់ជុំវិញបរិវេណឧទ្យានអង្គរ គឺជាព្រឹត្តការណ៍មុនអង្គរសង្រ្កាន្ត ធ្វើឡើងដើម្បីផ្សព្វផ្សាយពីព្រឹត្តការណ៍អង្គរសង្រ្កាន្ត ព្រឹត្តការណ៍កីឡាស៊ីហ្គេមលើកទី ៣២ និង អាស៊ានប៉ារ៉ាហ្គេម លើកទី១២ ដែលនឹងប្រព្រឹត្តទៅបន្តបន្ទាប់គ្នាក្នុងពេលខាងមុខ។ លោកបញ្ជាក់ដូច្នេះ៖«ក្នុងនាមយើង ជាក្រុមហ៊ុនមួយដែលតែងតែចូលរួមកម្មវិធីទំនួលខុសត្រូវសង្គម យើងរីករាយពេញចិត្តក្នុងការចូលរួមជាមួយព្រឹតិ្តការណ៍នេះជាមួយនឹងសហភាពសហព័ន្ធយុវជនកម្ពុជា»។
 
ថវិកាដែលបានមកពីការលក់សំបុត្រនិងអាវក្នុងកម្មវិធី “រត់និងជិះកង់អង្គរសង្ក្រាន្ត” នឹងត្រូវប្រគល់ជូនមន្ទីរពេទ្យកុមារអង្គរ

មិត្តហ្វូនជាក្រុមហ៊ុនទូរគមនាគមន៍ និងបច្ចេកវិទ្យាឈានមុខគេនៅក្នុងប្រទេសកម្ពុជា។ រហូតមកដល់ពេលនេះ មិត្តហ្វូនបានចូលរួមចំណែក ក្នុងសកម្មភាពសហគមន៍ ចែករំលែកនិងចូលរួមសកម្មភាពអមដំណើរជាមួយរដ្ឋាភិបាលកម្ពុជា ក្រសួង និងប្រជាជនកម្ពុជា សរុបជាទឹកប្រាក់ចំនួន ១១៧ លានដុល្លារអាមេរិក ដោយខិតខំកសាងរួមចំណែកបង្កើតឱកាសការងារធ្វើដោយផ្ទាល់ ឱ្យបុគ្គលិកជាង ៣.០០០ នាក់ ហើយបានជួយសម្រួលផលលំបាកដល់ប្រជាជនកម្ពុជា។ ក្នុងចំណោមនោះ មានសកម្មភាពមនុស្សធម៌ ដែលត្រូវបានទទួលស្គាល់និងវាយតម្លៃខ្ពស់ពីសំណាក់រដ្ឋាភិបាល និងប្រជាជនកម្ពុជាដូចជា៖ បរិច្ចាគដល់កាកបាទក្រហម ឧបត្ថម្ភជនក្រីក្រ ឧបត្ថម្ភការប្រកួតបាល់ទាត់ថ្នាក់ជាតិ ផ្តល់សេវាអ៊ីនធឺណិតប្រើប្រាស់ឥតគិតថ្លៃ សម្រាប់សាលារៀនជាដើម។ ជាពិសេស ក្រៅពីការរួមដំណើរជាមួយកម្មវិធីកីឡា «រត់និងជិះកង់អង្គរសង្រ្កាន្ត» ដ៏ផុសផុលនេះ ក្រុមហ៊ុន មិត្តហ្វូន ក៏ជាដៃគូឧបត្ថម្ភព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ ២០២៣ នៅខេត្ត សៀមរាប នាពេលខាងមុខដែរ។
 
ក្រោមប្រធានបទ «ក្ដីស្រមៃនិងក្ដីសង្ឃឹម» ព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ ២០២៣ នាពេលខាងមុខនៅខេត្ត សៀមរាប ជាព្រឹត្តិការណ៍នៃការលើកយកនូវកេរតំណែលអរិយធម៌ វប្បធម៌ ទំនៀមទម្លាប់ និងស្នាដៃរបស់បុព្វបុរសខ្មែរមករំលេចឡើង ជាផ្ទាំងទស្សនីយភាពវប្បធម៌ជាច្រើនដូចជា៖ ល្បែងប្រជាប្រិយ របាំបុរាណ របាំប្រពៃណីនិងរបាំប្រជាប្រិយ ការបង្ហាញពីជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា នៅតាមតំបន់និងកម្មវិធីសិល្បៈទស្សនីយភាពផ្សេងៗ ជាច្រើនទៀត។ ជាពិសេស ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តខាងមុខនេះ នឹងមានកម្មវិធីឯតទគ្គកម្មពិភពលោកចំនួន ០២ គឺទី ១ បត់ក្រដាសបេះដូងនិងទី ២ រាំចង្វាក់ម៉ាឌីហ្សូន។

ក្នុងកម្មវិធី “រត់និងជិះកង់អង្គរសង្ក្រាន្ត” នេះ ដោយឡែកកម្មវិធីជិះកង់មានចម្ងាយ ២០ គីឡូម៉ែត្រដោយចាប់ផ្តើមចេញដំណើរពីបរិវេណមុខអង្គរវត្ត ឆ្លងកាត់តំបន់អង្គរធំ ឆ្ពោះទៅកាន់ប្រាសាទព្រះខ័ននិងត្រឡប់មកបរិវេណមុខអង្គរវត្តវិញ
 
ព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ ២០២៣ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៤ ដល់ ១៦ ខែ មេសា ក្រោមប្រធានបទ "ក្តីស្រមៃ និងក្តីសង្ឃឹម" នឹងផ្តល់ឱកាសដល់ប្រជាជនកម្ពុជាទាំងអស់ ក៏ដូចជាមិត្តភ័ក្តិអន្តរជាតិទាំងអស់ បានជួបជុំគ្នារីករាយ និងទទួលបានបទពិសោធន៍មិនអាចបំភ្លេចបាន ក្នុងឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។ តាមការកត់សម្គាល់ រហូតមកដល់ពេលនេះ សណ្ឋាគារ និងផ្ទះសំណាក់ ៨០ ទៅ ៩០ ភាគរយ នៅខេត្តសៀមរាប ត្រូវបានកក់ហើយ។
 
សូមជម្រាបថា ក្នុងកម្មវិធី «អង្គរសង្ក្រាន្ត រត់និងជិះកង់» នេះ ស.ស.យ.ក ដឹកនាំដោយលោក  ហ៊ុន ម៉ានី ជាប្រធាន រៀបចំពិធីរត់ម៉ារ៉ាតុន នៅបរិវេណរមណីយដ្ឋានអង្គរ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងអង្គរសង្រ្កាន្ត ដែលនឹងមកដល់នាពេលខាងមុខនេះ។ កម្មវិធីនេះ មានអ្នកចូលរួមរត់ប្រមាណ ១ ៤០០នាក់ ក្នុងចម្ងាយផ្លូវ ៣ គីឡូម៉ែត្រ ១០ គីឡូម៉ែត្រ និង ២១ គីឡូម៉ែត នាព្រឹកព្រលឹមថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៣។ ដោយឡែក កម្មវិធីជិះកង់មានចម្ងាយ ២០ គីឡូម៉ែត្រ ដោយចាប់ផ្តើមចេញដំណើរពីបរិវេណមុខអង្គរវត្ត ឆ្លងកាត់តំបន់អង្គរធំ ឆ្ពោះទៅកាន់ប្រាសាទព្រះខ័ន និងត្រឡប់មកបរិវេណមុខអង្គរវត្តវិញ។ ចំណែកឯថវិកាដែលបានមកពីការទិញសំបុត្រ និងអាវ នឹងត្រូវប្រគល់ជូនមន្ទីរពេទ្យកុមារអង្គរ៕

(អត្ថបទពាណិជ្ជកម្ម) 
 

© រក្សាសិទ្ធិដោយ thmeythmey.com