ជាតិ
អត្ថបទពាណិជ្ជកម្ម
ទីបំផុតរកឃើញម្ចាស់ពានរង្វាន់អចលនទ្រព្យកម្ពុជា (CREA) ប្រចាំឆ្នាំ២០២៣ ដ៏មានកិត្យានុភាពក្នុងវិស័យអចលនទ្រព្យហើយ
10, Apr 2023 , 3:54 pm        
រូបភាព
រាជធានីភ្នំពេញ៖ អ្នកអភិវឌ្ឍន៍អចលនទ្រព្យ ភ្នាក់ងារ និងអ្នកជំនាញផ្នែកអចលនទ្រព្យទាំងអស់បានប្រមូល ផ្តុំគ្នានៅសណ្ឋាគារ Sofitel Phnom Penh Phokeethra កាលពីល្ងាច ថ្ងៃសុក្រ ទី៧ ខែមេសា ដើម្បីអបអរសាទរសមិទ្ធផល របស់បុគ្គល និងក្រុមហ៊ុនឆ្នើមក្នុងវិស័យនេះ។
 
ព្រឹត្តិការណ៍ដ៏មានកិត្យានុភាពនេះ ត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំដោយក្រុមហ៊ុន Realestate.com.kh សហការជាមួយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំកម្ពុជា និងសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា។
 

កម្មវិធីប្រគល់ពានរង្វាន់អចលនទ្រព្យកម្ពុជានេះ ត្រូវបានប្រារព្ធធ្វើឡើងដោយ មានអ្នកជាង ៥០០នាក់ ដែលអញ្ជើញមកពីគ្រប់ផ្នែក នៃវិស័យអចលនទ្រព្យ របស់ប្រទេសកម្ពុជា។ អ្នកដែលត្រូវបានតែងតាំងនិងអ្នកទទួលពានរង្វាន់ ត្រូវ បានវាយតម្លៃខ្ពស់ដោយគណៈកម្មការដោយផ្អែកលើភាពជាអ្នកដឹកនាំក្នុងវិស័យអចលនទ្រព្យ ការច្នៃប្រឌិត កំណើនអាជីវកម្ម ផលប៉ះពាល់ និងឧត្តមភាពរួមរបស់ពួកគេ ។
 
អ្នកឈ្នះរង្វាន់ជាង ៣០ នាក់ មកពីក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ និងភ្នាក់ងារដែលឈានមុខគេក្នុងប្រទេសកម្ពុជា ត្រូវបានប្រកាសពេញមួយយប់ ដោយអ្នកឈ្នះទទួលបានរង្វាន់ជាពានរង្វាន់ចំនួន១, ត្រា CREA ដ៏មានកិត្យានុភាព និងវិញ្ញាបណ្ណបត្រ ដើម្បីបញ្ជាក់ពីភាពជោគជ័យរបស់ក្រុមហ៊ុនពួកគេ។



ក្រុមហ៊ុន Forest Harmony ក្លាយជាម្ចាស់ពានរង្វាន់ការអភិវឌ្ឍន៍ឆ្នើមបំផុតប្រចាំឆ្នាំ ដែលជាឈ្នះពានរង្វាន់កំពូលសម្រាប់ការអភិវឌ្ឍន៍ប្រចាំឆ្នាំ។ គម្រោង Le Condé BKK1 បានឈ្នះពានរង្វាន់ Condominium Development of the Year ខណៈដែល Borey Dragon Land 598 បានឈ្នះពានរង្វាន់ Best Landed Property Development of the Year និង Angkor Grace ដែលជាអ្នកឈ្នះពានរង្វាន់ជាច្រើនផ្សេងទៀតបានឈ្នះពានរង្វាន់ Hotel Development of the Year ។
 
ពានរង្វាន់អ្នកអភិវឌ្ឍន៍កំពូលប្រចាំឆ្នាំរួមមាន អ្នកឈ្នះរួមគ្នាសម្រាប់អ្នកអភិវឌ្ឍន៍ទូទៅប្រចាំឆ្នាំទាំងពីរ Prince Real Estate Group និង SIHA Property ខណៈពេលដែល Forest Harmony បានក្លាយជាម្ចាស់ពានរង្វាន់អ្នកអភិវឌ្ឍន៍អចលនទ្រព្យល្អបំផុតប្រចាំឆ្នាំបន្ថែមទៀត រីឯ Le Condé BKK1 ជាប់ឈ្មោះជាម្ចាស់ពានរង្វាន់អ្នក អភិវឌ្ឍន៍ខុនដូល្អបំផុតប្រចាំឆ្នាំ ។
 
Canopy Sands - Bay of Lights, Daline Property, Borey Sovannaphumi, Meanchey Residences, Borey Bosba និង Morgan EnMaison គឺជាម្ចាស់ពានរង្វាន់ដ៏គួរឱ្យកត់សម្គាល់ផងដែរសម្រាប់ផ្នែកអភិវឌ្ឍន៍ ។
 
ពានរង្វាន់ទីភ្នាក់ងារកំពូលប្រចាំឆ្នាំត្រូវបានប្រគល់ជូន CBRE និង CPL Cambodia ខណៈ C-Herald, Vanguard, IQI និង Khmer Foundation Appraisal បានប្រមូលពានរង្វាន់ទីភ្នាក់ងារល្អបំផុត ។
 
ព្រឹត្តិការណ៍នេះក៏មានការបង្ហាញតាមរយៈវីដេអូដ៏អស្ចារ្យមួយដែលបង្ហាញពីការរីកចម្រើនរបស់វិស័យអចលនទ្រព្យក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក៏ដូចជាការរំឭកដល់លោក វណ្ណ ម៉ូលីវណ្ណ ដែលជាបិតានៃស្ថាបត្យកម្មខ្មែរផងដែរ ។
 




នាយកប្រតិបត្តិនៃ Realestate.com.kh លោក Tom O'Sullivan បានថ្លែងអំណរគុណចំពោះការខិតខំប្រឹងប្រែងរបស់គណៈកម្មការវិនិច្ឆ័យ និងបានលើកឡើងពីភាពជោគជ័យនៃពានរង្វាន់ CREA ឆ្នាំ២០២៣។ 
 
លោក O'Sullivan បានបន្តទៀតថា៖ «ជាមួយនឹងការជ្រើសរើសជាង ១០០ នៅឆ្នាំនេះ និងជាង ៥០ ការប្រកួតប្រជែង ព្រឹត្តិការណ៍ប្រគល់ពានរង្វាន់អចលនទ្រព្យនេះទទួលបានជោគជ័យបំផុតដែលមិនធ្លាប់មាននៅក្នុងប្រទេសកម្ពុជា» ។ លោក O'Sullivan បានបន្តថ្លែងអំណរគុណចំពោះការគាំទ្រដ៏ច្រើនពីអ្នកឧបត្ថម្ភទាំងអស់ រួមមាន ស្រាបៀរហនុមាន, I.A.A.C Advertising, B2B Cambodia និងរោងភាពយន្តលេជេន» ផងដែរ ។
 


បញ្ជីឈ្មោះរបស់អ្នកឈ្នះពានរង្វាន់ CREA 2023 ទាំងអស់៖
 
Development winners 
  • Development of the Year -  Forest Harmony - Kampot
  • Condominium Development of the Year - LE CONDÉ BKK1
  • Township Development of the Year -  Bay of Lights 
  • Borey (Landed Property) Development of the Year -  Borey Dragon Land 598 
  • Affordable Condominium of the Year - One 70 Condo
  • Premium Condominium of the Year - LE CONDÉ BKK1
  • Waterfront Development of the Year - Morgan Enmaison
  • Retail Development of the Year -  Prince International Plaza
  • Hotel Development of the Year - Angkor Grace Residence & Wellness Resort
  • Design of the Year - Angkor Grace Residence & Wellness Resort
  • Lifestyle Development of the Year - Angkor Grace Residence & Wellness Resort
  • Best Borey (Landed Property) – Eastern Phnom Penh -  Borey Laorthmey Penhchet
  • Best Borey (Landed Property) – Western Phnom Penh - Borey Uptown
  • Best Borey (Landed Property) – Northern Phnom Penh - Borey Dragon Land 598
  • Best Borey (Landed Property) – Southern Phnom Penh - SIHA Residence by SIHA Property
  • Regional Development of the Year - Bay of Lights
  • Affordable Housing Development of the Year -  Borey Uptown
  • Boutique Housing Development of the Year - Borey Sovannaphumi
  • Sales & Marketing Strategy of the Year - Borey Bosba
  • Luxury Development of the Year - Mean Chey Residences
  • Best Residential & Commercial Shophouse of the Year -  Daline Property Development
  • Community Development of the Year - WorldBridge Sport Village 
  • Innovative Real Estate Marketing Campaign of the Year -  Borey Lorn City Lotussea
Developer winners 
  • Developer of the Year (2) - Prince Real Estate Group & SIHA Property
  • Condominium Developer of the Year -  LE CONDÉ BKK1
  • Borey (Landed) Property Developer of the Year - Forest Harmony - Kampot
  • CSR & Social Impact Developer of the Year - Canopy Sands Development
Agency winners 
  • Hall of Fame / Personality of the Year - Edward Lee Prince Real Estate 
  • Real Estate Agency of the Year (Enterprise) - CPL (Cambodia Property Limited)
  • Real Estate Agency of the Year (Corporate) - CBRE Cambodia 
  • Agency - Research / Valuation Firm of the Year - Khmer Foundation Appraisal
  • Property Management Firm of the Year (2) - CBRE Cambodia & C-Herald
  • Agency - Employer of Choice (2) - Vanguard Investment and Consultancy Services & IQI Cambodia
  • Agency of Choice (3) - C-Herald Property Service, IQI Cambodia & Khmer Foundation Appraisal
https://www.youtube.com/watch?v=K3vjgOLRVR4&t=7s



(អត្ថបទពាណិជ្ជកម្ម)
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com