ជាតិ
អត្ថបទពាណិជ្ជកម្ម
បើកគណនីកូនឆ្លាតជាមួយ អេ អឹម ខេ ដើម្បីអនាគតកូនៗរបស់លោកអ្នក
19, Apr 2023 , 2:18 pm        
រូបភាព
កូនៗពិតជាសំខាន់ណាស់សម្រាប់មាតាបិតាគ្រប់រូប។ ក្នុងនាមជាមាតាបិតា តែងតែគិតពីសុខភាព សុវត្ថិភាព អនាគត ជាពិសេសសុវត្ថិភាពហិរញ្ញវត្ថុរបស់កូនៗ​។ ប៉ុន្តែផ្ទុយទៅវិញបើសិនជាយើងមិនអាចមានលទ្ធភាពសម្រាប់ផ្គត់ផ្គង់ពួកគាត់ នាពេលដែលកូនៗរបស់លោកអ្នកជួបបញ្ហាហិរញ្ញវត្ថុនានា ឬរៀនចប់វិទ្យាល័យ ហើយខ្វះខាតថវិកាដើម្បីសិក្សាបន្តថ្នាក់បរិញ្ញាបត្រ សាកស្រមៃមើល ថាតើអនាគតពួកគេទៅជាយ៉ាងណា?

យើងសូមណែនាំគណនីកូនឆ្លាតរបស់ អេ អឹម ខេ ដែលគណនីកូនឆ្លាតជាប្រភេទគណនីដែលបង្កើតឡើង សម្រាប់អាណាព្យាបាល ដែលគិតពីសុវត្ថិភាពផ្នែកហិរញ្ញវត្ថុរបស់កូនៗ។ ការសន្សំប្រាក់ក្នុងគណនីកូនឆ្លាត គឺជាការវិនិយោគរយៈពេលយូរ ដើម្បីបំពេញនូវតម្រូវការរបស់កូននាពេលអនាគតដូចជា ការអប់រំ ​អាពាហ៍​ពិពាហ៍​ ឬ​បង្កើត​​ជំនួញ​ខ្នាត​តូច​ណាមួយសម្រាប់ពួកគេជាដើម។ បន្ថែមពីនេះទៀត សន្សំជាមួយគណនីកូនឆ្លាត អេ អឹម ខេ  អតិថិជននឹងទទួលបាននូវសេវាធានារ៉ាប់​រង​ ដល់​ម្ចាស់​គណនីដោយឥតគិតថ្លៃ។
  

ដូច្នេះគិតពីអនាគតកូនរបស់លោកអ្នក​ ចាប់ផ្ដើមបើកគណនីកូនឆ្លាតជាមួយ អេ អឹម ខេ ឥឡូវនេះ លោកអ្នកនឹងទទួលបានអត្ថប្រយោជន៍ជាច្រើនដូចជា ទទួលបានទាំងប្រាក់សន្សំ ធានារ៉ាប់រងអាយុជីវិត រហូតដល់ ២០លានរៀល និងធានារ៉ាប់រងគ្រោះថ្នាក់រហូតដល់ ៨០០លានរៀល ដោយសន្សំត្រឹមតែ ១៤០០​រៀល ក្នុងមួយថ្ងៃ ឬ ១០ដុល្លារ ក្នុងមួយខែជាមួយគណនីកូនឆ្លាត!
 
របៀបស្នើសុំ
លោកអ្នកអា​ចបង្កើតគណនីកូនឆ្លាត (Smart Kid) ដោយខ្លួនឯងបាន ដោយ ចុចនៅទីនេះ ទស្សនាអំពីរបៀបបង្កើតគណនី ឬក៏លោកអ្នកអាចអញ្ជើញទៅកាន់សាខា  អេ អឹម ខេ ណាមួយដែលនៅជិតលោកអ្នកបំផុត។
 
 

សម្រាប់ព័ត៌មានលម្អិត អាចទំនាក់ទំនងតាមរយៈ ៖ 023 220 202 ឬ 1800 200 200 (ឥតគិតថ្លៃ)។
 
អំពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខគេក្នុងប្រទេសកម្ពុជា ដែលផ្តល់សេវាហិរញ្ញវត្ថុប្រកបដោយទំនួលខុសត្រូវ​ និងសម្បូរបែប​ ដល់អតិថិជនគ្រប់រូប​ និងគ្រួសារដែលមានចំណូលទាប ដើម្បីជួយសម្រេចបំណងប្រាថ្នាផ្នែកហិរញ្ញវត្ថុ និងជីវភាព ដែលពួកគាត់ចង់បាន។ អេ អឹម ខេ បានបង្កើតឡើងជាង ២០ឆ្នាំមកហើយ ដោយមានប្រតិបត្តិការនៅគ្រប់ខេត្ត និងស្រុកក្នុងប្រទេសកម្ពុជា ក្នុងនោះមានសាខាជាង ១៥១កន្លែង និងភ្នាក់ងារប្រមាណ ៦,០០០ កន្លែង។ អេ អឹម ខេ ផ្តល់សេវាហិរញ្ញវត្ថុជាច្រើនប្រភេទ រួមមានកម្ចី ប្រាក់បញ្ញើ និងសេវាប្រតិបត្តិការ/ការទូទាត់ប្រចាំថ្ងៃ។ អេ អឹម ខេ ប្រកាន់ខ្ជាប់នូវការអនុវត្តការផ្តល់ប្រាក់កម្ចីប្រកបដោយទំនួលខុសត្រូវ និងការការពារអតិថិជន ដោយបានបម្រើការជូនដល់អតិថិជនរាប់លាននាក់។​ ​បេសកកម្មរបស់ អេ អឹម ខេ គឺស្នូលនៃប្រតិបត្តិការ ដែលផ្តោតលើការបង្កើតឥទ្ធិពលឋិតថេរនៅក្នុងសហគមន៍ តាមរយៈការលើកកម្ពស់បរិយាប័ន្នហិរញ្ញវត្ថុ និងការគាំទ្រដល់កំណើនសេដ្ឋកិច្ច៕
  





 
 (អត្ថបទពាណិជ្ជកម្ម)

© រក្សាសិទ្ធិដោយ thmeythmey.com