ជាតិ
អត្ថបទពាណិជ្ជកម្ម
ជួបគ្នាឆាប់ៗ លេងហ្គេមឈ្នះរង្វាន់នៅស្តង់ អិលអូអិលស៊ី ក្នុងសាកលវិទ្យាល័យ បៀលប្រាយ សាខាក្រុងសៀមរាប
20, Apr 2023 , 4:59 pm        
រូបភាព
អិលអូអិលស៊ី នឹងរៀបចំកម្មវិធី លេងហ្គេមឈ្នះរង្វាន់ជាច្រើនសន្ធឹកសន្ធាប់ពីការបើកគណនីឌីជីថល iPay Cambodia នៅសកលវិទ្យាល័យ បៀលប្រាយ សាខាក្រុងសៀមរាប នៅថ្ងៃទី២១ ខែមេសា​ ឆ្នាំ២០២៣ ខាងមុខនេះ​ រយៈពេលមួយថ្ងៃពេញចាប់ពីម៉ោង ៨ព្រឹក រហូតដល់ម៉ោង ៥ល្ងាច។

កម្មវិធីនេះធ្វើឡើងក្នុងគោលបំណងផ្តល់ឱកាសសម្រាប់បងប្អូនក្នុងខេត្តសៀមរាប ដែលមានបំណងបើកគណនីឌីជីថល iPay Cambodia របស់ អិលអូអិលស៊ី ដែលជាសេវាធនាគារចល័ត ផ្តល់មុខងារជាច្រើនសម្បូរបែប អាចបើកបានភ្លាមៗជាមួយក្រុមការងារ អិលអូអិលស៊ី ផ្ទាល់ដោយគ្រាន់តែយកអត្តសញ្ញាណប័ណ្ណមកជាមួយថែមទាំងមានឱកាសឈ្នះរង្វាន់ជាច្រើនត្រលប់មកវិញទៀតដូចជា ប៊ិក សៀវភៅ មួក និងប្រតិទិនដ៏ស្រស់ស្អាតភ្លាមៗ ជាពិសេសរង្វាន់ជាទឹកប្រាក់សុទ្ធចាប់ពី ២ដុល្លារ​ ដល់​ ២០ដុល្លារ។ 
 
iPay Cambodia គឺជាកម្មវិធីធនាគារចល័តតាមរយៈទូរសព្ទដៃ ដែលបង្កើតឡើងដោយ អិលអូអិលស៊ី។ តាមរយៈកម្មវិធីនេះ អនុញ្ញាតឱ្យអតិថិជនធ្វើប្រតិបត្តិការនានានៅលើគណនីប្រាក់សន្សំរបស់ខ្លួន បានគ្រប់ពេលវេលា និងគ្រប់ទីកន្លែង។ អតិថិជនអាចធ្វើប្រតិបត្តិការបានយ៉ាងឆាប់រហ័ស និងមានសុវត្ថិភាព ដែលរួមមានដូចជា៖ ពិនិត្យមើលសមតុល្យគណនី ផ្ទេរប្រាក់ (ក្នុងរង្វង់ អិលអូអិលស៊ី ឬឆ្លងធនាគារ) បើកគណនីប្រាក់បញ្ញើមានកាលកំណត់ បញ្ចូលទឹកប្រាក់ក្នុងទូរសព្ទ ទូទាត់វិក្កយបត្រ និងប្រតិបត្តិការជាច្រើនទៀត។ ជាពិសេសលោកអ្នកនឹងទទួលបានពិន្ទុសន្សំប្តូរជាទឹកប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់រាល់ពេលធ្វើប្រតិបត្តិការតាមរយៈ iPay Cambodia។ លោកអ្នកអាចទាញយកកម្មវិធី iPay Cambodia តាមរយៈ App Store ឬ Play Store។
 
អត្ថប្រយោជន៍

• ធ្វើប្រតិបត្តិការដោយឥតគិតកម្រៃសេវា
• ធ្វើប្រតិបត្តិការបានគ្រប់ទីកន្លែង និងពេញ ២៤ម៉ោង
• ទូទាត់វិក្កយបត្រ ទឹក ភ្លើង បានគ្រប់ទីកន្លែង មិនអស់ថ្លៃសេវា
• ងាយស្រួលស្វែងរក Merchant របស់ អិលអូលអិលស៊ី ដើម្បីធ្វើការទូទាត់
• ទទួលបានពិន្ទុសន្សំប្តូរជាទឹកប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់រាល់ពេលធ្វើប្រតិបត្តិការណាមួយតាមរយៈ iPay Cambodia
• ងាយស្រួល រហ័ស និងសុវត្ថិភាពខ្ពស់៕
 
(អត្ថបទពាណិជ្ជកម្ម)

 

© រក្សាសិទ្ធិដោយ thmeythmey.com