ជាតិ
អត្ថបទពាណិជ្ជកម្ម
តស់! ចូលរួមបង្ហោះខ្លែងថ្នាក់អន្តរជាតិដំបូងគេបង្អស់នៅកម្ពុជា ក្នុងព្រឹត្តិការណ៍ SkyFest ក្រោមប្រធានបទ«ខ្មែរអាចហោះបាន» និងមានខ្លែង ៩ប្រទេសផ្សេងគ្នាចូលរួម
20, Apr 2023 , 5:30 pm        
រូបភាព
ក្រុមហ៊ុន ខានូភី សែន ឌីវេឡុបម៉ិន គឺជាក្រុមហ៊ុនអភិវឌ្ឍន៍ដ៏ធំ នៅពីក្រោយការអភិវឌ្ឍគម្រោង Bay of Lights ដែលមានទំហំផ្ទៃដីប្រមាណ ៩៣៤ ហិចតា មានសេចក្តីសោមនស្សក្នុងការពាំនាំនូវព្រឹត្តិការណ៍បង្ហោះខ្លែងខ្នាតអន្តរជាតិជាលើកដំបូងបង្អស់នៅក្នុងប្រទេសកម្ពុជា។ ព្រឹត្តិការណ៍នេះមានឈ្មោះថា «SkyFest» នឹងប្រព្រឹត្តនៅថ្ងៃទី៦ និងទី៧ ខែឧសភា ខាងមុខនេះ ដោយរំពឹងថានឹងមានអ្នកចូលរួមលេងកម្សាន្ដ និងទស្សនាប្រមាណជាង ១ម៉ឺននាក់នៅ Bay of Lights ខេត្ដព្រះសីហនុ ដែលជាទីប្រជុំជននាពេលអនាគត។

ក្នុងនោះផងដែរ កម្មវិធី «SkyFest» គឺជាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ ដែលរៀបចំឡើងក្រោមស្មារតីតែមួយ ដើម្បីជួបជុំ និងប្រមូលផ្តុំមហាគ្រួសារខ្មែរតាមរយៈវប្បធម៌ប្រពៃណី និងការស្នេហាជាតិខ្មែរ ក្រោមប្រធានបទ «ខ្មែរអាចហោះបាន» ដែលជាពាក្យស្លោកបំផុសគំនិត និងលើកទឹកចិត្តយុវជនជំនាន់ក្រោយឱ្យហ៊ានឈោងចាប់ក្តីស្រមៃ និងធើ្វអ្វីដែលលើសពីការរំពឹងទុក។ ដោយមានការសហការរៀបចំដោយក្រុមហ៊ុន Kilat Events Co., Ltd ក្នុងគោលបំណងដើម្បីរក្សាប្រពៃណីបង្ហោះខ្លែងខ្មែរឱ្យបានគង់វង្សជានិរន្តរ៍។
  


ព្រឹត្តិការណ៍នេះ នឹងអញ្ជើញសិស្សានុសិស្សមកពីខេត្តព្រះសីហនុ និងរាជធានីភ្នំពេញឱ្យចូលរួមក្នុងសកម្មភាពផ្សេងៗ ដើម្បីធ្វើការសិក្សាស្វែងយល់ពីសារសំខាន់នៃការលើកតម្កើង និងបំផុសគំនិតឱ្យពួកគេចេះស្រលាញ់វប្បធម៌ប្រពៃណីជាតិ ក៏ដូចជាយល់ដឹងពីការរចនាខ្លែងខ្មែរ ដែលបានបង្ហាញនៅលើឆាកអន្តរជាតិ​ ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងសម្រាប់ទំនួលខុសត្រូវសង្គមរបស់សាជីវកម្ម ក្រុមហ៊ុន ខានូភី សែន ឌីវេឡុបម៉ិន។ អ្នកចូលរួមក្នុងកំឡុងថ្ងៃព្រឹត្តិការណ៍ ក៏អាចចូលរួមក្នុងវគ្គបណ្តុះបណ្តាលខ្លីស្តីពីការធ្វើខ្លែងឯក និងអាចនាំយកខ្លែង ដែលរចនាដោយខ្លួនឯងទៅចូលរួមក្នុងការប្រកួតការធ្វើ និងរចនាខ្លែង ដោយក្នុងនោះប្រាក់រង្វាន់ជ័យលាភីនឹងទទួលបាន ៥០០ ដុល្លារអាមេរិក (សម្រាប់ការចូលរួមរបស់សាធារណជន) និង ៣០០ដុល្លារអាមេរិក(សម្រាប់ការចូលរួមរបស់សិស្សានុសិស្ស)។
 
មិនត្រឹមតែប៉ុណ្ណោះ ក្នុងកម្មវិធី «SkyFest» ក្រៅពីការបង្ហោះខ្លែងខ្មែរ ក៏មានការចូលរួមបង្ហោះខ្លែងពីក្រុមអន្តរជាតិមកពី ៨ប្រទេសផ្សេងទៀត រួមមាន សិង្ហបុរី ថៃ វៀតណាម ម៉ាឡេស៊ី ឥណ្ឌូនេស៊ី បារាំង ចិន និងហ្វីលីពីន ដោយក្រុមនីមួយៗនឹងបង្ហាញខ្លែងគ្រប់ទំហំ និងរូបរាងប្លែកៗពីគ្នា។ លើសពីនេះ SkyFest នឹងផ្តល់ឱ្យអ្នកចូលរួមនូវឱកាសរៀនធ្វើខ្លែងខ្មែរពីអ្នកជំនាញ ដែលជាបទពិសោធន៍ថ្មីមួយធ្វើឡើងក្រោមពាក្យស្លោក «ខ្មែរអាចហោះបាន»។
 
នៅថ្ងៃកម្មវិធីផ្ទាល់ នឹងមានការតាំងលក់អាហារសម្រន់ឆ្ងាញ់ៗជាច្រើនពេញមួយថ្ងៃ និងមានវត្តមានប្រេនយីហោអាហារ និងភេសជ្ជៈលើសពី ២០ក្នុងថ្ងៃព្រឹត្តិការណ៍។ ក្រៅពីនេះក៏មានការសម្តែងពីក្រុមសៀកដ៏ល្បីល្បាញរបស់កម្ពុជាគឺ ក្រុមសៀកអង្គការហ្វារពន្លឺសិល្បៈ ដែលនឹងធ្វើការសម្តែងក្រោមប្រធានបទ «ខ្មែរអាចហោះបាន»។
  


គួរបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍នេះនឹងមានការសម្តែងសិល្បៈចម្លាក់ខ្សាច់ខ្មែរជាលើកដំបូង រួមទាំងការសម្តែងស្គីទឹកដោយក្រុម jetski កម្ពុជា និងមានការប្រគុំតន្រ្តីពីសិល្បករល្បីៗ ដូចជា កញ្ញា ទេព បូព្រឹក្ស, លោក ស៊ូ លីផេង, លោក ម៉ម ពេជ្ជរិទ្ធ, តារាចម្រៀងស្រី Intan Andriana អមជាមួយនឹងការចាក់ភ្លេងរាំកម្សាន្តពី DJ Vutha DJ Maily និង DJ Chill Bill ទៀតផង។
 
សូមកុំឱ្យឱកាសដ៏អស្ចារ្យនេះកន្លងផុតទៅ និងទទួលបានបទពិសោធន៍ថ្មីជាមួយ SkyFest ទាំងអស់គ្នា! សំបុត្រអាចរកជាវបានតាមរយៈកម្មវិធីទូរស័ព្ទដៃ LIVE របស់ Wonderpass ជាមួយនឹងតម្លៃ ២,៥ ដុល្លារក្នុងមួយថ្ងៃ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រហ្វេសប៊ុកផ្លូវការរបស់ Bay Of Lights នៅទីនេះ ឬទាក់ទងទៅកាន់តេលេក្រាមក្រុមការងារតាមតំណភ្ជាប់ https://t.me/bayoflights
 
អំពីក្រុមហ៊ុន ខានូភី សែន ឌីវេឡុបម៉ិន ឯ.ក (Canopy Sands Development Co., Ltd)
ក្រុមហ៊ុន ខានូភី សែន ឌីវេឡុបម៉ិន ឯ.ក បង្កើតឡើងក្នុងឆ្នាំ ២០១៩ និងមានទីស្នាក់ការកណ្តាលនៅទីក្រុងភ្នំពេញ ប្រទេសកម្ពុជា ។ ខានូភី សែន ឌីវេឡុបម៉ិន គឺជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ ដែលមានឯកទេសក្នុងការអភិវឌ្ឍទ្រង់ទ្រាយធំ។ ចក្ខុវិស័យរបស់ ខានូភី សែន ឌីវេឡុបម៉ិន គឺបង្កើតការរស់នៅ ដែលរីកចម្រើន និងបរិយាកាសការងារ ដោយលើកកម្ពស់ជីវភាពរស់នៅ និងសុខុមាលភាពរបស់ប្រជាជន ដើម្បីផ្តល់ភាពរុងរឿងយូរអង្វែងដល់សហគមន៍មូលដ្ឋាន។
 
ដឹកនាំដោយក្រុមអ្នកជំនាញក្នុងស្រុក និងអន្តរជាតិ ដែលមានបទពិសោធន៍ខ្ពស់ គួរឱ្យគោរព ដែលមានទស្សនវិស័យ និងយុទ្ធសាស្ត្រដ៏សំខាន់ ខានូភី សែន ឌីវេឡុបម៉ិន កំពុងដាក់មូលដ្ឋានគ្រឹះដែលនឹងជំរុញឱ្យមានឱកាសសេដ្ឋកិច្ចកាន់តែច្រើន បង្កើតអត្ថប្រយោជន៍សេដ្ឋកិច្ចសង្គមសំខាន់ៗ និងធានាបាននូវភាពរុងរឿងយូរអង្វែង។
 
ក្នុងនាមជាអ្នកដឹកនាំក្នុងការអភិវឌ្ឍអចលនទ្រព្យ ខានូភី សែន ឌីវេឡុបម៉ិន កំពុងធ្វើការដើម្បីកសាងសហគមន៍ថ្មីដ៏រស់រវើកនៅទូទាំងប្រទេសកម្ពុជា ដែលអគារនីមួយៗនឹងត្រូវបានសាងសង់ស្របតាមស្តង់ដារអន្តរជាតិ ។ ក្នុងការធ្វើដូច្នេះ ក្រុមហ៊ុននឹងបង្កើតឱកាសសេដ្ឋកិច្ច សង្គម និងការអប់រំដ៏សំខាន់ ហើយផ្តល់អត្ថប្រយោជន៍ប្រកបដោយនិរន្តរភាព និងយូរអង្វែងដល់សហគមន៍កម្ពុជា។
 
(អត្ថបទពាណិជ្ជកម្ម)
 

© រក្សាសិទ្ធិដោយ thmeythmey.com