ជាតិ
អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន អ អិម អេ ខេមបូឌា ម.ក បានទទួលសិទ្ធិក្នុងការផ្តល់សេវាកម្មជួសជុល និងថែទាំរថយន្ត Mercedes-Benz នៅកម្ពុជា បន្តពីក្រុមហ៊ុន Mercedes-Benz
25, Apr 2023 , 10:07 am        
រូបភាព
ក្រុមហ៊ុន អ អិម អេ ខេមបូឌា ម.ក​ (RMA Cambodia Plc.) គឺជាក្រុមហ៊ុនតែមួយគត់ ដែល ទទួលបានសិទ្ធិក្នុងការផ្តល់សេវាកម្មជួសជុល និងថែទាំរថយន្ត Mercedes-Benz នៅ កម្ពុជា ពីក្រុមហ៊ុន Mercedes-Benz គិតចាប់ពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២៣​​​​​។ ក្រុមហ៊ុន​ RMA Cambodia គឺជាក្រុមហ៊ុន ដែលមានកេរ្តិ៍ឈ្មោះ ក្នុងការផ្តល់សេវាកម្មអតិថិជន ​ និងបច្ចេក ទេសយានយន្តក្នុងកម្រិតខ្ពស់ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
 
រហូតមកដល់បច្ចុប្បន្ន  ក្រុមហ៊ុន RMA Cambodia គឺជាក្រុមហ៊ុនឈានមុខគេមួយ នៅក្នុង វិស័យយានយន្ត ដោយបានក្លាយខ្លួនជាក្រុមហ៊ុននាំមុខគេ ក្នុងទីផ្សាររថយន្តថ្មី អស់រយៈ ពេល ៤​ ឆ្នាំជាប់ៗគ្នា នៅប្រទេសកម្ពុជា។ មជ្ឈមណ្ឌលសេវាកម្មយានយន្តរបស់ក្រុមហ៊ុន​ RMA Cambodia ដែលមានវត្តមានទូទាំងប្រទេស គឺជាមជ្ឈមណ្ឌលសេវាកម្ម ដែលមាន ស្តង់ដារខ្ពស់ ​បំពាក់ដោយគ្រឿងបរិក្ខារ ​និងឧបករណ៍ទំនើបៗ ដែលដំណើរការដោយអ្នក ជំនាញ ដែលបានឆ្លងកាត់ការបណ្តុះបណ្តាល និងមានការទទួលស្គាល់កម្រិតខ្ពស់។ ការ​ប្តេជ្ញាចិត្តក្នុងការផ្តល់នូវផលិតផល និងសេវាកម្មដែលមានគុណភាពខ្ពស់ដល់អតិថិជន​  គឺ​ជាកត្តាដែលនំាមកនូវភាពជោគជ័យរបស់ក្រុមហ៊ុន RMA Cambodia ។
 


អគ្គនាយកក្រុមហ៊ុន RMA Cambodia លោក ងន សាំង បាន​​បញ្ជាក់​ថា​៖ «​ក្រុមហ៊ុន RMA Cambodia បាន​ក្លាយជាក្រុមហ៊ុនឈាន​មុខ​គេ​ក្នុង​ទីផ្សារ​រថយន្ត​ថ្មី ​​រយៈពេល​បួន​ឆ្នាំ​ជាប់​គ្នា​​ បើគិតពីបរិមាណ​លក់។ ហេតុផលមួយក្នុងចំណោមហេតុផលជាច្រើន ដែលជំរុញឱ្យ​ក្រុមហ៊ុន​ទទួលបានភាពជោគជ័យនេះ គឺការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់យើង ក្នុងការផ្តល់​នូវ​សេវាកម្មដែលល្អបំផុត និងការយកចិត្តទុកដាក់ខ្ពស់ ចំពោះតម្រូវការរបស់អតិថិជន។ ជាមួយ​នឹងការទទួលបានសិទ្ធិក្នុងការផ្តល់សេវាកម្មជួសជុល និងថែទាំរថយន្ត Mercedes-Benz ក្រុមហ៊ុន RMA​​​ Cambodia នឹងបន្តការប្តេជ្ញាចិត្តក្នុងការផ្តល់ជូនអតិថិជនរថយន្ត Mercedes-Benz ទាំងអស់ជាមួយនឹងសេវាកម្មដែលមានគុណភាពខ្ពស់ និងធានាបានថា រថយន្តរបស់អតិថិជនយើងមានស្តង់ដារសុវត្ថិភាពខ្ពស់។ ក្នុងនាមជាក្រុមហ៊ុនតែមួយគត់ ដែលទទួលបានសិទ្ធិក្នុងការផ្តល់សេវាកម្មជួសជុល និងថែទាំរថយន្ត Mercedes-Benz នៅព្រះរាជាណាចក្រកម្ពុជា យើងខ្ញុំនឹងផ្តល់សេវាកម្មថែទាំ និងជួសជុលតាមស្តង់ដារ​របស់​រោងចក្រផលិត (OEM) ជាមួយនឹងគ្រឿងបន្លាស់ដើម និងកម្មវិធីស្តង់ដារដល់អតិថិជន»។
 
លោកអគ្គនាយកក៏បានសង្កត់ធ្ងន់ថា៖ «Mercedes-Benz គឺជាម៉ាករថយន្តប្រណីតលំដាប់​កំពូលមួយ ដែលផ្តល់នូវផា​សុកភាព​ សុវត្ថិភាព និងបច្ចេកវិទ្យាទំនើប​ចុងក្រោយបំផុតដល់​អ្នកប្រើប្រាស់។ ដូច្នេះ រថយន្តប្រភេទនេះ គឺត្រូវបានណែនាំឱ្យទទួលសេវាកម្មថែទាំ​ដោយ​ក្រុមហ៊ុន ដែលការអនុញ្ញាត និងបញ្ជាក់ដោយរោងចក្រផលិត (OEM) ដើម្បីធានាថារថយន្ត បានបំពេញទៅតាមតម្រូវការស្តង់ដារសុវត្ថិភាពពេញលេញ»។
 
“ក្រុមហ៊ុន RMA Cambodia មានក្រុមអ្នកបច្ចេកទេស ដែលបានទទួលការបណ្តុះបណ្តាល​កម្រិតខ្ពស់ ប្រកបដោយជំនាញ និងចំណេះដឹងបច្ចេកទេសចាំបាច់ ដើម្បីធានានូវស្តង់ដារ​និង​​សុវត្ថិភាពរថយន្ត Mercedes-Benz ទាំងអស់។ ក្រុមហ៊ុន RMA នឹងបន្តបញ្ជូនអ្នក​បច្ចេក​ទេសរបស់យើង ​ឱ្យទទួលបានការបណ្តុះបណ្តាលជាមួយក្រុមហ៊ុន Mercedes-Benz ជា​បន្ត​បន្ទាប់ដើម្បី​ឱ្យក្រុមអ្នកបច្ចេកទេសរបស់យើង ទទួល​បាននូវជំនាញ និងចំណេះដឹង​បច្ចេកវិទ្យាចុងក្រោយបំផុត ពីរោងចក្រផលិត (OEM)”។
 


លោកអគ្គនាយក ​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា​៖ «យើង​នឹង​ផ្តល់ជូនអតិថិជនទាំងអស់ នូវសេវា​កម្ម​​ល្អ​ឥតខ្ចោះ ដែល​គ្មាន​គូប្រៀប​​ ជាមួយនឹងសេវាកម្មថែទាំ និងជួសជុលយ៉ាងទូលំ ទូ​លាយ​ប្រកប​ដោយស្តង់ដារខ្ពស់ ដើម្បីរក្សារថយន្ត Mercedes-Benz របស់លោកអ្នកឱ្យស្ថិត​ក្នុងស្ថានភាពល្អបំផុត។ យើង ​នឹង​ផ្តល់ការយកចិត្តទុកដាក់យ៉ាងមុតមាំ ក្នុង​ការ​បំពេញ តម្រូវ​ការ និងដោះស្រាយ​កង្វល់​ជូនដល់​ម្ចាស់​រថយន្ត Mercedes-Benz ទាំងអស់​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា»។
 
ឆ្លៀតក្នុងឱកាសនេះ​ដែរ លោក ងន សាំង ក៏បានអញ្ជើញ​និងស្វាគមន៍ម្ចាស់រថយន្ត Mercedes-Benz ទាំងអស់ក្នុងប្រទេសកម្ពុជា មកទទួលសេវាកម្មត្រួតពិនិត្យរថយន្ត ក៏ ដូចជា សេវាកម្មជួសជុល និងថែទាំរថយន្ត នៅមជ្ឈមណ្ឌលសេវាកម្មរថយន្ត Mercedes-Benz​ របស់ក្រុមហ៊ុន RMA Cambodia ។
 
ការយកចិត្តទុកដាក់ទៅលើគុណភាព និងការច្នៃប្រឌិតរបស់ក្រុមហ៊ុន RMA Cambodia បាន​ធ្វើឱ្យក្រុមហ៊ុននេះ មានកេរ្តិ៍ឈ្មោះជាក្រុមហ៊ុន ដែលទទួលបានការទុកចិត្តពីសំណាក់ ដៃ​គូ និងអតិថិជនទូទាំងប្រទេសកម្ពុជា។ ក្រុមហ៊ុនបានប្តេជ្ញាចិត្តក្នុងការរក្សានូវ​ឧត្តមភាព​នេះ តាមរយៈការវិនិយោគជាបន្តបន្ទាប់លើធនធានមនុស្ស និងបច្ចេកវិទ្យារបស់ខ្លួន។ តាម​រយៈ​ការធ្វើការយ៉ាងជិតស្និទ្ធជាមួយអតិថិជន ដើម្បីស្វែងយល់ពីតម្រូវការ និងបញ្ហាប្រឈម ក្រុមហ៊ុន RMA Cambodia អាចផ្តល់នូវដំណោះស្រាយសមស្រប និងទាន់ពេលវេលា ដែលជាកត្តាជំរុញឱ្យក្រុមហ៊ុនមានការរីកចម្រើន និងភាពជោគជ័យ។ 
 


ក្រុមហ៊ុន RMA Cambodia សូមធ្វើការស្វាគមន៍ម្ចាស់រថយន្ត Mercedes-Benz ទាំងអស់​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជាមកទទួលសេវាកម្មត្រួតពិនិត្យ ក៏ដូចជាសេវាកម្មជួសជុលនិងថែទាំរថយន្ត នៅមជ្ឈមណ្ឌលសេវាកម្មរថយន្ត Mercedes-Benz តាមបណ្តោយមហាវិថីសម្តេច ហ៊ុន សែន កែងមហាវិថីឧកញ៉ា ហ៊ុន នាង ឬទាក់ទងមកលេខទូរស័ព្ទ 011 726 988 ឬ 078 899 916។ ក្រុមអ្នកបច្ចេកទេស ដែលមានបទពិសោធន៍របស់ក្រុមហ៊ុន RMA Cambodia ​ នឹងធានារថយន្តរបស់លោកអ្នកឱ្យមានដំណើរការយ៉ាងរលូន ប្រកបដោយផា​សុខភាពនិងសុវត្ថិភាព។
 
អំពី​ ក្រុមហ៊ុន អ អិម អេ ខេមបូឌា ម.ក​ (RMA Cambodia Plc.) 

ក្រុមហ៊ុន RMA CAMBODIA មានវត្តមាននៅក្នុងប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ ១៩៩២ ក្នុងនាមជាអ្នកផ្ដល់និងចែកចាយផ្តាច់មុខនូវដំណោះស្រាយក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ, ថាមពល, និងដឹកជញ្ជូនសម្រាប់សហគ្រាសពាណិជ្ជកម្ម និងមិនមែនពាណិជ្ជកម្ម។ ទន្ទឹមនឹងការរីកចម្រើនរបស់ប្រទេសកម្ពុជា ក្រុមហ៊ុនបានពង្រីកអាជីវកម្មលើវិស័យយានយន្ត, កសិកម្ម, ឧបករណ៍ធុនធ្ងន់, ដំណោះស្រាយឧស្សាហកម្ម, សេវាកម្មហិរញ្ញវត្ថុ, សេវាកម្មជួលរថយន្ត, និងអាជីវកម្មម្ហូបអាហារ។ ក្រុមហ៊ុន RMA CAMBODIA បានទទួលសិទ្ធិផ្ដាច់មុខក្នុងការនាំចូលរថយន្តម៉ាក FORD, JAGUAR LAND ROVER, CHANGAN, កង់បីអ៊ីតាលីម៉ាក PIAGGIO, រថយន្តធុនធ្ងន់ម៉ាក FUSO, គ្រឿងយន្តកសិកម្មម៉ាក JOHN DEERE, គ្រឿងចក្រឧស្សាហកម្មម៉ាក JCB, ឧបករណ៍សម្អាតម៉ាក HAKO, ឧបករណ៍លើកដាក់ទំនិញម៉ាក TCM, ក្រុមហ៊ុន RMAAC ដែលជារោងចក្រដំឡើងរថយន្ត FORD, ក្រុមហ៊ុនជួលរថយន្ត AVR, ក្រុមហ៊ុន COMIN  KHMERE ដែលជាក្រុមហ៊ុនផ្ដល់ដំណោះស្រាយផ្នែកវិស្វកម្ម, ក្រុមហ៊ុនចំណីអាហារ EFG ដែលមាន The Pizza Company, Swensen's, Dairy Queen, Krispy Kreme, Bar B Q Plaza, The Coffee Club និងកម្មវិធីបញ្ជាទិញអាហារ Hungry App៕
 







 

© រក្សាសិទ្ធិដោយ thmeythmey.com