កីឡាជាតិ
ជាតិ
ស៊ីហ្គេម ២០២៣ ៖ ជំនួបបើកឆាកពូល A ឥណ្ឌូណេស៊ី បំបាក់ហ្វីលីពីន
29, Apr 2023 , 5:57 pm        
រូបភាព
ក្រុមបាល់ទាត់អាយុក្រោម ២២ឆ្នាំ ឥណ្ឌូណេស៊ី ប្រកួតយកឈ្នះលើក្រុមហ្វីលីពីនលទ្ធផល ៣-០ ក្នុងជំនួបថ្ងៃបើកឆាកវិញ្ញាសាបាល់ទាត់បុរស ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ថ្ងៃទី២៩ ខែមេសា ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ជំនួបដំបូងបង្អស់ពូល A រវាងក្រុមទាំងពីរមានភាពស្វិតស្វាញខ្លាំង ដើម្បីស្វែករកពិន្ទុរៀងៗខ្លួន។


ក្រុមទាំងសងខាងនៅដើមវគ្គទីមួយមានទម្រង់លេងស្របាក់ស្របាគ្នា ដោយមានឱកាសវាយសម្រុកគ្នាទៅវិញទៅវិញទៅមក ដើម្បីស្វែករកគ្រាប់បាល់។ ការប្រកួតបានអូសបន្លាយរយៈពេលជាង ៤០នាទីក្រុមទាំងពីរនៅតែគ្មានលទ្ធផលនៃការស៊ុតបញ្ចូលទីគ្នាប្រែប្រួល។ 
  


តែយ៉ាងណារហូតដល់នាទី៤៥ ឥណ្ឌូណេស៊ី វាយសម្រុកបានយ៉ាងល្អ រហូតអាចស៊ុតបំប៉ោងសំណាញ់ទីលើហ្វីលីពីនបាន ១គ្រាប់មុន។ គ្រាប់បាល់ទីមួយរបស់ឥណ្ឌូណេស៊ីធ្វើបានដោយកីឡាករ Marselino ហើយបញ្ចប់វគ្គទីមួយ ឥណ្ឌូណេស៊ី ១-០ ហ្វីលីពីន។
 
ឈានចូលវគ្គទីពីរក្រុមទាំងសងខាងឥណ្ឌូណេស៊ីនៅតែធ្វើបានល្អក្នុងការវាយសម្រុកលើហ្វីលីពីន រហូតបង្កើតគ្រាប់បាល់បន្ថែមនៅចុងវគ្គទីពីរហៀបបញ្ចប់ការប្រកួតចំនួន ២គ្រាប់បន្ថែមទៀត។ ១នាទីរកបាន ២គ្រាប់ជ័យជម្នះបន្ថែមចុងម៉ោងធ្វើបានដោយកីឡាករ Irfan នាទី៨៩ និងកីឡាករ Muhamad Fajar នាទី៩០។ បញ្ចប់ការប្រកួតឥណ្ឌូណេស៊ីយកឈ្នះហ្វីលីពីនលទ្ធផល ៣-០។
 
ស្ថិតក្នុងពូល A ឥណ្ឌូណេស៊ីរកបាន ៣ពិន្ទុឈរលើពូល A បណ្តោះអាសន្ន ខណៈហ្វីលីពីនធ្លាក់ទៅឈរបាតតារាង។ ការប្រកួតក្នុងពូល A បន្ទាប់ ម្ចាស់ផ្ទះក្រុមបាល់ទាត់អាយុក្រោម ២២ឆ្នាំកម្ពុជានឹងត្រូវស្វាគមន៍ក្រុមទីម័រខាង កើតវេលាម៉ោង ៧យប់៕
 


Tag:
 ស៊ីហ្គេម២០២៣
© រក្សាសិទ្ធិដោយ thmeythmey.com