កីឡាជាតិ
ជាតិ
ស៊ីហ្គេម ២០២៣ ៖ ជំនួបបើកឆាកពូល B ថៃ យកឈ្នះ សិង្ហបុរី ៣-១
30, Apr 2023 , 5:52 pm        
រូបភាព
ជំនួបវិញ្ញាសាបាល់ទាត់បុរស ពូល B នៃព្រឹត្តិការណ៍កីឡាស៊ូហ្គេមលើកទី៣២ ក្រុមអាយុក្រោម ២២ឆ្នាំ ថៃ យកឈ្នះ សីង្ហបុរី ក្នុងលទ្ធផល ៣-១ ក្នុងកីឡដ្ឋានព្រីនស៍ ថ្ងៃទី៣០ ខែមេសា។


ការប្រកួតដើមវគ្គទីមួយ ក្រុមទាំងសងខាងហាក់បីមានការសម្រុកគ្នាទៅវិញទៅមក ដើម្បីអាចស្វែងរកការនាំមុខមុនក្នុងការប្រកួត។ ត្រឹមនាទី៧ នៃដើមវគ្គទីមួយ ថៃ រកបានឱកាសល្អ ដោយរកបានគ្រាប់បាល់នាំមុខ ១គ្រាប់មុន ដោយការតែតបាល់យ៉ាងល្អពីកីឡាករ Poeiphimai។ 
 


បន្ទាប់ពីនាំមុខដោយលទ្ធផល ១-០ ថៃនៅតែបន្តដាក់សម្ពាធជារឿយៗបន្ថែមទៀតលើ សិង្ហបុរី ប៉ុន្តែទោះបីត្រូវបានថៃតែងតែវាយសម្រុកយ៉ាងក្តី សិង្ហបុរីនៅតែអាចរកឱកាសវាយសម្រុកវិញទៅលើថៃម្តងម្កាល។ ឈានដល់នាទី ៣៨ ថៃរកបានគ្រាប់បាល់ទីពីរ ដោយកីឡាករ Keereerom ប៉ុន្តែមិនដល់រយៈពេល ៣នាទីផងនោះ សិង្ហបុរី អាចតាមបានមកវិញ ១គ្រាប់ ដោយកីឡាករ Singh មុនពេលបញ្ចប់ការប្រកួតវគ្គទីមួយ។ 
 
បញ្ចប់វគ្គទីមួយក្រុមបាល់ទាត់អាយុក្រោម ២២ឆ្នាំ ថៃ ២-១ ក្រុមបាល់ទាត់អាយុក្រោម ២២ឆ្នាំ សិង្ហបុរី។ 
 
ចាប់ផ្តើមការប្រកួតវគ្គទីពីរបានត្រឹមតែ ៤នាទី ថៃហាក់បីកែប្រែទម្រង់លេងរបស់ខ្លួន យ៉ាងលឿនរហ័ស ដោយអាចបើកការវាយសម្រុករហូត រកបានគ្រាប់បាល់បន្ថែមទី៣ ដែលជាការស៊ុតដោយកីឡាករ Thodsanit នាទី៤៩។ លទ្ធផល ៣-១ នៅតែបន្តអូសបន្លាយ ដោយគ្មានគ្រាប់បាល់ស៊ុតបញ្ចូលទីគ្នាបន្ថែមទៀត ក៏ដោយក្តី ថៃ នៅតែបន្តការដាក់សម្ពាធខ្លាំងលើសិង្ហបុរី រហូតដល់ចប់ការប្រកួត។
 
ក្រុមបាល់ទាត់អាយុក្រោម ២២ឆ្នាំ ថៃ ឈ្នះការប្រកួតឡើងឈរលើកំពូលតារាងពូល A បណ្តោះអាសន្ន។ ចំណែកការប្រកួតមួយគូទៀតពូល B រវាង វៀតណាម ទល់ ឡាវ ចាប់ផ្តើមការប្រកួតវេលាម៉ោង ៧៕
 



© រក្សាសិទ្ធិដោយ thmeythmey.com