កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
វិញ្ញាសារអុកចត្រង្គ៣ទល់៣៖ កម្ពុជា បន្តយកឈ្នះលើហ្វីលីពីនទៀត
02, May 2023 , 11:36 am        
រូបភាព
និង គឹម មករា

កម្ពុជា បន្តយកឈ្នះហ្វីលីពីន លើការប្រកួតអុកចត្រង្គ ក្នុងវិញ្ញាសាបុរស៣ទល់៣ នៃព្រឹត្តិការណ៍ប្រកួតស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣នេះ នាព្រឹកថ្ងៃទី២ ឧសភា។


វិញ្ញាសាអុកចត្រង្គបុរស ៣ទល់៣ មានលោក សុខ លឹមហេង លោក ឈាវ បូរ៉ា និងលោក ជា ស៊ីដេត តំណាងឱ្យកម្ពុជា។ កីឡាករអុកកម្ពុជាទាំង៣រូបនេះ បានទទួលជ័យជម្នះលើការប្រកួត នៃជុំទី៣ ដោយលទ្ធផល ឈ្នះ ១ និងស្មើ ២ លើជម្រើសជាតិហ្វីលីពីន ។ កម្ពុជា ទទួលបាន ១ពិន្ទុបន្ថែមទៀតពីជ័យជម្នះនេះ ។
 
វិញ្ញាសាបុរស ៣ទល់៣ នេះ ក្រុមអត្តពលិកកម្ពុជារកបាន ២ពិន្ទុរួចហើយ ពីការប្រកួតជុំទី១ និងទី២ ដោយយកឈ្នះលើមីយ៉ាន់ម៉ា និងវៀតណាម កាលពីថ្ងៃទី១ ឧសភា។ ការប្រកួតត្រូវធ្វើឡើងចំនួន ៦ជុំ ដើម្បីប្រជែងយកមេដាយ។ 
 
ការប្រកួតលើវិញ្ញាសាអុកចត្រង្គបុរស ៣ទល់៣ មានប្រទេសចូលរួមដូចជា៖ កម្ពុជាម្ចាស់ផ្ទះ, ថៃ, ឡាវ, មីយ៉ាន់ម៉ា, ម៉ាឡេស៊ី, ហ្វីលីពីន និងវៀតណាម៕

Tag:
 អុកចត្រង្គ
  ស៊ីហ្គេម
© រក្សាសិទ្ធិដោយ thmeythmey.com