ជាតិ
អត្ថបទពាណិជ្ជកម្ម
MB Group និង ធនាគារ SBI Shinsei ចុះកិច្ចព្រមព្រៀងក្លាយជាម្ចាស់ភាគហ៊ុនរបស់ MB Bank (Cambodia) Plc.
04, May 2023 , 9:29 am        
រូបភាព
ភ្នំពេញថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៣៖ ក្រុមហ៊ុន MB Group បានយល់ព្រមចែករំលែកការវិនិយោគភាគហ៊ុននៃក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួនគឺ ធនាគារ MB Bank (Cambodia) Plc ឬ MBCambodia​ ដែលជាធនាគារពាណិជ្ជដែលទើបនឹងបើកដំណើរការថ្មីក្នុងប្រទេសកម្ពុជា ទៅឱ្យធនាគារ SBI Shinsei​ ដោយមានកិច្ចព្រមព្រៀងទាំងសងខាង ដែលបានចុះហត្ថលេខានៅថ្ងៃទី០៧ ខែមេសា ឆ្នាំ ២០២៣កន្លងទៅ។

ក្រុមហ៊ុន MB Group កាន់កាប់ភាគហ៊ុន ៥១% នៃធនាគារ MBCambodia ខណៈដែលធនាគារ SBI Shinsei នឹងទិញយកភាគហ៊ុន ៤៩% ពីភាគហ៊ុនសរុប។ ដំណើរ​ការ​នៃ​ការ​ទិញយក​ភាគ​ហ៊ុន​ នឹង​ត្រូវ​ចប់សព្វគ្រប់បន្ទាប់​ពី​ទទួល​បាន​ការ​យល់​ព្រម​ពី​ អាជ្ញាធរ​និយតកម្ម​នៅ​កម្ពុជា និង​​វៀតណាម។
 
ធនាគារ MBCambodia បានទទួលអាជ្ញាប័ណ្ណពីធនាគារជាតិនៃកម្ពុជា (NBC) និងក្រសួងពាណិជ្ជកម្ម (MOC) ដើម្បីប្រែក្លាយ ពីសាខា MB Phnom Penh ទៅជាធនាគារពាណិជ្ជ កាលពីខែមករា ឆ្នាំ២០២៣។
 
ក្រុមហ៊ុន MB Group គឺជាស្ថាប័នហិរញ្ញវត្ថុដ៏ធំបំផុតមួយនៅប្រទេសវៀតណាម ហើយដំណើរការប្រកបដោយប្រសិទ្ធភាព ក្នុងវិស័យធុរកិច្ចផ្សេងៗជាមួយនឹងក្រុមហ៊ុនបុត្រសម្ព័ន្ធចំនួនប្រាំពីរ គិតមកដល់សព្វថ្ងៃនេះ។ ក្រុមហ៊ុន MB Group បង្កើតចក្ខុវិស័យមួយ ដើម្បីក្លាយជាសម្ព័ន្ធអាជីវកម្មឈានមុខគេ ដែលប្រើបចេ្ចកវិទ្យាឌីជីថល តាមរយៈការប្រែក្លាយតាមឌីជីថល យ៉ាងទូលំទូលាយចាប់ពីការងារស្នូល។ ធនាគារ SBI Shinsei គឺជាគ្រឹះស្ថានហិរញ្ញវត្ថុឈានមុខគេរបស់ប្រទេសជប៉ុន ដែល មានលក្ខណៈចម្រុះ ផ្តល់នូវផលិតផល និងសេវាកម្មហិរញ្ញវត្ថុជាច្រើនដល់អតិថិជនបែបស្ថាប័ន និងបុគ្គល។ ធនាគារ មានបណ្តាញសាខា នៅពាសពេញប្រទេសជប៉ុន ហើយប្តេជ្ញាចិត្ត តាមគោលការណ៍សុចរិតភាព និងតម្លាភាព។
 
គួបផ្សំនឹងសមត្ថភាពខ្លាំងពីក្រុមហ៊ុនមេ ធនាគារ MBCambodia មានគោលបំណងផ្តល់ជូនអតិថិជននូវផលិតផល និងសេវាកម្ម ធនាគារល្អឯក ដោយគិតដល់ប្រសិទ្ធភាព និងសុវត្ថិភាព។ សេវាកម្មសំខាន់ៗរបស់ធនាគាររួមមាន៖ សេវាធនាគារបុគ្គល និងសេវាធនាគារសម្រាប់អាជីវកម្ម ក៏ដូចជាសេវាកម្មធនាគារបែបឌីជីថល ដែលផ្តល់ជូនប្រកបដោយសុវត្ថិភាពទៅតាមទីផ្សារឌីជីថលដែលកំពុងរីកដុះដាលនៅកម្ពុជា។ 
 
ម៉ោងធ្វើការ៖ ០៨:០០ព្រឹក ដល់ ៥:០០ល្ងាច - ថ្ងៃចន្ទ ដល់ថ្ងៃសុក្រ
 
 អាសយដ្ឋាន៖

១. ការិយាល័យកណ្តាល និងសាខានរោត្តម
អាគារលេខ ១៤៦ (Keystone Tower) មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ប្រទេសកម្ពុជា ។ អាសយដ្ឋានលើ Google Map៖ bit.ly/3jm9HuS 
២. សាខាអូរឫស្សី
អាគារលេខ ៤៣៩ មហាវិថីព្រះមុនីវង្ស (ផ្លូវលេខ៩៣) សង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ ប្រទេសកម្ពុជា។ អាសយដ្ឋានលើ Google Map៖ bit.ly/3WRjhVp  
លេខទំនាក់ទំនង៖ ០២៣ ៩៦៨ ៦៨៦ ៕
 
(អត្ថបទពាណិជ្ជកម្ម)
 
 

© រក្សាសិទ្ធិដោយ thmeythmey.com