កីឡាជាតិ
ជាតិ
បាលទាត់នារី ៖ កម្ពុជារកបានជ័យជម្នះនាថ្ងៃប្រកួតបើកឆាកពូល B
03, May 2023 , 10:57 pm        
រូបភាព
ក្រុមបាល់ទាត់នារីកម្ពុជា ធ្វើបានយ៉ាងល្អក្នុងជំនួបថ្ងៃប្រកួតបើកឆាកនៃវិញ្ញាសាបាល់ទាត់នារី ក្នុងពូល B ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ដោយបានប្រកួតយកឈ្នះក្រុមនារីឡាវ ដោយលទ្ធផល ២-០ នាកីឡដ្ឋានស្មាត អ.អេស.សអិន រាត្រីថ្ងៃទី៣ ខែឧសភា។


ការប្រកួតវគ្គទីមួយដែលជាក្តីសង្ឃឹមដ៏អស្ចារ្យមួយនៃក្រុមបាល់ទាត់នារីកម្ពុជា ការប្រយុទ្ធវាយសម្រុកលើឡាវ រួមផ្សំជាមួយបច្ចេកទេសនៃការលេងបាល់ទាត់ដ៏ស៊ីសង្វាក់គ្នា ក្រុមនារីកម្ពុជារកបាន ២គ្រាប់ពីការប្រកួត។ ២គ្រាប់ដែលនាំជ័យជម្នះសម្រាប់ក្រុម និងអ្នកគាំទ្រ សម្រេចបានដោយកីឡាការិនី យ៉ុន យ៉ើន ទាំង ២គ្រាប់។ 
 
ជំនួបរវាងក្រុមបាល់ទាត់នារីកម្ពុជា និងក្រុមនារីឡាវ ក្នុងវគ្គទីពីរ គ្មានលទ្ធផលនៃការស៊ុតបញ្ចូលទីគ្នាប្រែប្រួល រហូតបញ្ចប់ការប្រកួត។ 
 
ក្រុមនារីកម្ពុជារកបាន ៣ពិន្ទុពីការប្រកួត ឈរចំណាត់ថ្នាក់លេខ ២ ពីក្រោមក្រុមនារីថៃ ដែលឈរកកំពូលតារាងមាន ៣ពិន្ទុដូចគ្នាក្រោយយកឈ្នះលើក្រុមនារីសិង្ហបុរី ៤-០៕
 

© រក្សាសិទ្ធិដោយ thmeythmey.com