អត្ថបទពាណិជ្ជកម្ម
លោក តាំង ម៉េងហុង និងលោកស្រី លឹម នាងនាថ បរិច្ចាគថវិកា ១ម៉ឺនដុល្លារ ដល់កាកបាទក្រហមកម្ពុជា
06, May 2023 , 9:14 pm        
រូបភាព
ដោយ: ថ្មីៗ
លោកឧកញ៉ា តាំង ម៉េងហុង និងលោកជំទាវ លឹម នាងនាថ  បានបរិច្ចាគថវិកាចំនួន ១ម៉ឺនដុល្លារអាម៉េរិក ដល់កាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបទី១៦០ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៣។
 
លោកឧកញ៉ា តាំង ម៉េងហុង និងលោកជំទាវ លឹម នាងនាថ  តែងតែចូលរួមបរិច្ចាគថវិកាជារៀងរាល់ឆ្នាំ ជាមួយកាកបាទក្រហមកម្ពុជាក្នុងឱកាសខួបទី១៦០ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ហើយក៏តែងតែបានចូលរួមឧបត្ថម្ភថវិកាជួយដល់យុទ្ធនាការផ្សេងៗ របស់ប្រមុខរាជរដ្ឋាភិបាល ព្រមទាំងបានចូលរួមជួយឧបត្ថម្ភដល់កម្មវិធីសប្បុរសជាច្រើនទៀត។
 


សប្បុរសជន ក៏អាចចូលរួមបរិច្ចាគថវិកាជូនកាកបាទក្រហមក្រហមកម្ពុជា   ដើម្បីឱ្យសមាគមជាតិមួយនេះ បន្តសកម្មភាពមនុស្សធម៌ ដោះស្រាយបញ្ហាប្រឈមនានា និងជួយសម្រាលទុក្ខលំបាកប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុត៕


 
(អត្ថបទពាណិជ្ជកម្ម) 

© រក្សាសិទ្ធិដោយ thmeythmey.com