ជាតិ
អត្ថបទពាណិជ្ជកម្ម
លោក លឹម រស់ និងលោកស្រី សុទ្ធី ម៉ូនីកា បរិច្ចាគថវិកា៥ម៉ឺនដុល្លារ ដល់កាកបាទ​ក្រ​ហម​កម្ពុជា
08, May 2023 , 4:03 pm        
រូបភាព
អ្នកឧកញ៉ា លឹម រស់ និងលោកជំទាវអ្នកឧកញ៉ា សុទ្ធី ម៉ូនីកា ​បានបរិច្ចាគថវិកាចំនួន៥ម៉ឺនដុល្លារអាម៉េរិក ដល់​កាក​​បាទក្រហមកម្ពុជា ក្នុងឱកាសខួបទី១៦០ ទិវាពិភពលោកកាកបាទក្រហម និង​អឌ្ឍ​ចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៣។ លោក លឹម ហូលីវីន ដែលជាកូនប្រុសរបស់លោក អ្នកឧកញ៉ា លឹម រស់ និងលោកជំទាវអ្នកឧកញ៉ា សុទ្ធី ម៉ូនីកាគឺជាអ្នកតំណាងដែលបានយកថវិកាទៅបរិច្ចាគដោយផ្ទាល់ដល់ កាក​បាទ​ក្រហម​កម្ពុជា។ 
 
អ្នកឧកញ៉ា លឹម រស់ និងលោកជំទាវអ្នកឧកញ៉ា សុទ្ធី ម៉ូនីកា តែងតែចូលរួមបរិច្ចាគថវិកាជារៀងរាល់ឆ្នាំ ជាមួយ​កាក​បាទក្រហមកម្ពុជាក្នុងឱកាសខួបទី១៦០ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទ​ក្រហម ៨ ឧសភា ហើយក៏តែងតែបានចូលរួមឧបត្ថម្ភថវិកាជួយដល់យុទ្ធនាការផ្សេងៗ របស់​ប្រមុខរាជរដ្ឋាភិបាល ព្រមទាំងបានចូលរួមជួយឧបត្ថម្ភដល់កម្មវិធីសប្បុរស​ជាច្រើន​ទៀត​។
 
សប្បុរសជន ក៏អាចចូលរួមបរិច្ចាគថវិកាជូនកាកបាទក្រហមក្រហមកម្ពុជា  ដើម្បីឱ្យ​សមាគម​ជាតិ​មួយនេះ បន្តសកម្មភាពមនុស្សធម៌ ដោះស្រាយបញ្ហាប្រឈមនានា និងជួយ​សម្រាលទុក្ខលំបាកប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុត៕
 




© រក្សាសិទ្ធិដោយ thmeythmey.com