កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
អបអរសាទរ! កីឡាករអត្តពលកម្ម ឈុន ប៊ុនថន បានមេដាយមាសលើវិញ្ញាសាររត់ចម្ងាយ៨០០ម៉ែត្រ 11, May 2023 , 5:05 pm

×![]()
ឈុន ប៊ុនថន ក្លាយជាកីឡាករអត្តពលកម្មដំបូងគេរបស់កម្ពុជា ដែលបានឈ្នះមេដាយពីព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២។ ការប្រកួតនៅល្ងាចថ្ងៃទី១១ ខែឧសភានេះ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ប៊ុនថន ឈ្នះរហូតដល់ទៅមេដាយមាសជូនជាតិ។
កាលពីវគ្គជម្រុះ ប៊ុនថន ក៏បានបញ្ចប់ចំណាត់ថ្នាក់នាំមុខគេផងដែរ ជាមួយថិរវេលា ០១:៥២.១៧០ ដោយនាំមុខកីឡាករវៀតណាម, ហ្វីលីពីន ម៉ាឡេស៊ី ថៃ មីយ៉ាន់ម៉ា សិង្ហបុរី និងឥណ្ឌូណេស៊ី។
© រក្សាសិទ្ធិដោយ thmeythmey.com