ជាតិ
អត្ថបទពាណិជ្ជកម្ម
ចំណេញ ១០ដុល្លារក្នុង១សំបុត្រចូលទស្សនា ភ្នំពេញសាហ្វារី ដោយគ្រាន់តែ​ទូទាត់ជាមួយ អិលអូអិលស៊ី KHQR!
12, May 2023 , 9:09 am        
រូបភាព
នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣ ខាងមុខនេះ អិលអូអិលស៊ី នឹងផ្តល់ជូននូវការបញ្ចុះតម្លៃយ៉ាងពិសេស ទៅលើថ្លៃសំបុត្រចូលទស្សនាកម្សាន្ត ភ្នំពេញសាហ្វារី ដោយ​បញ្ចុះសល់ត្រឹម ៥ដុល្លារ តែប៉ុណ្ណោះក្នុងមួយសំបុត្រ។ ការផ្តល់ជូនពិសេសនេះមានចំនួនត្រឹមតែ ១០០០ សំបុត្រតែប៉ុណ្ណោះ។ ដើម្បីទទួលបានការបញ្ចុះតម្លៃ លោកអ្នកគ្រាន់តែប្រើប្រាស់សេវាធនាគារណាមួយ រួច​ស្គែនទូទាត់ជាមួយ អិលអូអិលស៊ី KHQR ដែលមានស្រាប់នៅបញ្ជរលក់សំបុត្រ។ 

គួរបញ្ជាក់ផងដែរថា ក្រៅពីការផ្តល់ជូនដ៏ពិសេសនេះ អិលអូអិលស៊ី ក៏មានដាក់តាំងបង្ហាញនូវស្តង់ផលិតផល ជាមួយនឹងការលេងហ្គេមយករង្វាន់ជាច្រើនជាដូចជា កូនកង្ហារ អាហារ Burger មួយឈុត កែវដ៏ស្រស់ស្អាត និងរង្វាន់ជាច្រើនផ្សេងទៀត។
 
លក្ខខណ្ឌក្នុងការចូលរួមដើម្បីទិញសំបុត្របានក្នុងតម្លៃត្រឹម ៥ដុល្លារ៖
• ស្គែនទូទាត់ថ្លៃសំបុត្រជាមួយ អិលអូអិលស៊ី KHQR តាមរយៈ iPay Cambodia ឬពីគ្រប់ធនាគារ
• មនុស្សម្នាក់ទូទាត់បានតែម្តងគត់
• ការផ្តល់ជូននេះមានសុពលភាពសម្រាប់តែថ្ងៃទី ១៤ ខែឧសភា ឆ្នាំ២០២៣ តែប៉ុណ្ណោះ៕

© រក្សាសិទ្ធិដោយ thmeythmey.com