កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
រដ្ឋមន្រ្តីអប់រំថា ការដាក់បញ្ចូលកីឡាអាតនីស ក្នុងស៊ីហ្គេមនៅកម្ពុជា នឹងបង្រួបបង្រួមស្មារតីកីឡាក្នុងតំបន់
14, May 2023 , 3:58 pm        
រូបភាព
អត្តពលិកកីឡាអាតនីស កំពុងប្រកួតគ្នា នៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ នៅថ្ងៃទី១៤ ឧសភា ២០២៣
អត្តពលិកកីឡាអាតនីស កំពុងប្រកួតគ្នា នៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ នៅថ្ងៃទី១៤ ឧសភា ២០២៣
រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ ជួនណារ៉ុន ថ្លែងក្នុងកម្មវិធីបើកការប្រកួតកីឡាអាតនីស ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើក៣២ ថា កីឡាដែលមានដើមកំណើតមកពីហ្វីលីពីន នឹងជួយបង្រួបបង្រួមស្មារតីកីឡាក្នុងតំបន់អាស៊ីអាគ្នេយ៍។
 
លោក ហង់ ជួនណារ៉ុន ក៏បង្ហាញក្តីរំពឹងទៀតថា កីឡាអាតនីស របស់ប្រទេសហ្វីលីពីននេះ នឹងត្រូវបានប្រទេសធ្វើម្ចាស់ផ្ទះស៊ីហ្គេមលើកក្រោយ ដាក់បញ្ចូលសម្រាប់ការប្រកួតដូចកម្ពុជាដែរ។ កីឡាអាតនីស បង្ហាញវត្តមានដំបូង នៅស៊ីហ្គេមប្រទេសកម្ពុជា នាថ្ងៃទី១៤ ឧសភា។
 

Tag:
 អាតនីស
  ស៊ីហ្គេម
© រក្សាសិទ្ធិដោយ thmeythmey.com