ជាតិ
អត្ថបទពាណិជ្ជកម្ម
ធនាគារ អេស ប៊ី អាយ លី ហួរ ឧបត្ថម្ភថវិកានិងសម្ភារសិក្សា ដល់សាលាបឋមសិក្សាភូមិ ស្វាយនៅបន្ទាយមានជ័យ ដែលរងគ្រោះ​ដោយខ្យល់កន្រ្តាក់
16, May 2023 , 11:29 am        
រូបភាព
បន្ទាយមានជ័យ៖ កាលពីព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣ កន្លងទៅនេះ ធនាគារ អេស ប៊ី អាយ លី ហួរ បានឧបត្ថម្ភ ថវិកា និងសម្ភារសិក្សាសរុបជាង ១៦លានរៀល ជូនដល់​សាលា​បឋមសិក្សាភូមិស្វាយ ស្ថិតនៅក្នុងភូមិស្វាយ ឃុំថ្មពួក ស្រុកថ្មពួក ខេត្ត​បន្ទាយមានជ័យ។
 
រយៈពេលជាងមួយខែកន្លងមកនេះនៅតំបន់មួយចំនួននៅប្រទេសកម្ពុជារងផលប៉ះពាល់ពីគ្រោះធម្មជាតិ ភ្លៀងលាយឡំខ្យល់កន្រ្តាក់ យើងកត់សម្គាល់ឃើញថា សាលាបឋមសិក្សាភូមិស្វាយ ក្នុងខេត្តបន្ទាយមានជ័យ រងផលប៉ះពាល់យ៉ាងខ្លាំង និងខូចខាតអគារសិក្សា ដែលសង់ពីឈើស្ទើរតែទាំងស្រុងដោយសារ គ្រោះមហន្តរាយនេះ។ ដើម្បីរួមចំណែកជួយជួសជុលសាលាឡើងវិញ ឧបត្ថម្ភថវិកាបន្តិចបន្តួចជូនដល់ លោកគ្រូ អ្នកគ្រូ និងផ្តល់ជាសម្ភារសិក្សា ដល់សិស្សានុសិស្សទាំងអស់ ធនាគារ អេស ប៊ី អាយ លី ហួរ បានឧបត្ថម្ភថវិកា និងសម្ភារសិក្សា សរុបជាង ១៦លានរៀល ជូនដល់សាលាបឋមសិក្សាភូមិស្វាយក្រោមកម្មវិធី “ស្នាមញញឹមកុមារកម្ពុជា”។ សូមបញ្ជាក់ផងដែរថាថវិកាសរុបជាង ១៦លានរៀល បានមកពីផ្នែកពីធនាគារមួយផ្នែក និងមួយផ្នែកទៀតបានកមពីបុគ្គលិកគ្រប់ជាន់ថ្នាក់ របស់ធនាគារ អេស ប៊ី អាយ លី ហួរ ក្នុងកម្មវិធី “បរិច្ចាគ១ដុល្លារអាម៉េរិក ដើម្បីស្នាមញញឹមរបស់កុមារកម្ពុជា” គឺតួយ៉ាងដូចជាកុមារកំពុងជួបការលំបាកនៅសាលាបឋមសិក្សាភូមិស្វាយនេះតែម្តង។ 



ទោះក្នុងកាលទេសៈដ៏លំបាកនាពេលបច្ចុប្បន្ននេះក៏ដោយ ក៏ធនាគារ អេស ប៊ី អាយ លី ហួរ នៅតែយកចិត្តទុកដាក់ដល់សហគមន៍ ដែលខ្លួនកំពុងប្រកបអាជីវកម្ម ជាមួយនឹងកម្មវិធីសប្បុរសធម៌ជាច្រើននៅគ្រប់វិស័យ ក្នុងប្រទេសកម្ពុជា។ ហើយធនាគារបានកំពុងបន្តប្តេជ្ញាចិត្ត នឹងបេសកកម្មរបស់ខ្លួនតាំងពីដើមរៀងមក ក្នុងការរួមចំណែកជួយដល់ជីវភាពប្រជាពលរដ្ឋ និងសេដ្ឋកិច្ចកម្ពុជា។ មិនតែប៉ុណ្ណោះ ធនាគារ អេស ប៊ី អាយ លី ហួរ នឹងបន្តស្វែងរកលទ្ធភាព ដើម្បីជួយដល់ ប្រជាពលរដ្ឋនៅក្នុងតំបន់ដាច់ស្រយាល និងតំបន់ដែលរងផលប៉ះពាល់ដោយសារគ្រោះធម្មជាតិ បន្ថែមទៀត។
 
គួរបញ្ជាក់ផងដែរថា ធនាគារ អេស ប៊ី អាយ លី ហួរ ពីមុនត្រូវបានសាធារណជនស្គាល់យ៉ាងច្បាស់ថាជា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ លី ហួរ ដែលបានកម្លាយខ្លួនទៅជាធនាគារពាណិជ្ជ ក្រោយទទួលបានអាជ្ញាបណ្ណធ្វើប្រតិបត្តិការធនាគារពី ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ ដោយមានការចូលរួមវិនិយោគពីដៃគូរជាយុទ្ធសាស្រ្តអាជីវកម្មគឺក្រុមហ៊ុន SBI Holdings។ បច្ចុប្បន្ននេះ ធនាគារ អេស ប៊ី អាយ លី ហួរ មានសាខាចំនួន ៤៨ តាមបណ្តារាជធានី និងខេត្តៗ ក្នុងប្រទេសកម្ពុជា។
 
ក្នុងរយៈពេលជាងមួយទសវត្សរ៍មកនេះ ធនាគារ ធនាគារ អេស ប៊ី អាយ លី ហួរ បានចូលរួមសកម្មភាពសប្បុរសធម៌ជាច្រើន ដែលរួមមានវិស័យសំខាន់ៗ ដូចជាវិស័យអប់រំ ដោយធនាគារបានឧបត្ថម្ភដល់សាលាដាច់ស្រយាលក្នុងប្រទេសកម្ពុជា | វិស័យសុខាភិបាល ដោយធនាគារបានបរិច្ចាគឈាម  និងវិស័យសង្គមកិច្ច ដោយធនាគារបានចូលរួមដាំកូនឈើ៕
 
(អត្ថបទពាណិជ្ជកម្ម)
 







 

Tag:
 SBILH Bank
© រក្សាសិទ្ធិដោយ thmeythmey.com