កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
វ៉ូវីណាម៖ កីឡាការិនីឡាវ Anita មានមោទកភាពដែលឈ្នះមេដាយស៊ីហ្គេមនៅកម្ពុជា 23, May 2023 , 8:29 am
កីឡាការិនីវ៉ូវីណាម Anita (ទីពីរ រាប់ពីឆ្វេងដៃ) ពេលហ្វឹកហាត់ក្នុងក្រុមជម្រើសជាតិឡាវ។ រូបពី Andy
× កីឡាការិនីវ៉ូវីណាម ជម្រើសជាតិឡាវ Anita Phimmasone បង្ហាញអារម្មណ៍សប្បាយចិត្តជាខ្លាំង ដែលខ្លួនអាចដណ្តើមបានមេដាយសំរឹទ្ធ១ ពីការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ នៅប្រទេសកម្ពុជា ។
«វាជាកិត្តិយសណាស់សម្រាប់ខ្ញុំដែលឈ្នះមេដាយពីព្រឹត្តិការណ៍កីឡាស៊ីហ្គេមនៅកម្ពុជា នេះក៏ជាបទពិសោធលើកដំបូងរបស់ខ្ញុំដែរ»។ កីឡាការិនី Anita Phimmasone ប្រាប់សារព័ត៌មានថ្មីៗតាមសារអេឡិចត្រូនិកដូច្នេះ នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ ក្រោយព្រឹត្តិការណ៍កីឡាស៊ីហ្គេមបានបញ្ចប់ទៅ។
បន្ថែមពីលើនេះ កីឡាការិនីម្ចាស់មេដាយសំរឹទ្ធលើវិញ្ញាសម្តែងឯកត្តជន Anita បន្តថា ការឈ្នះមេដាយនេះ ខ្លួននឹងប្រឹងប្រែងបន្ថែមទៀត សម្រាប់ការប្រកួតព្រឹត្តិការណ៍កីឡាធំផ្សេងៗ ពិសេសកីឡាស៊ីហ្គេមលើកទី៣៣ នៅប្រទេសថៃ នាឆ្នាំ២០២៥។
គួបញ្ជាក់ថា កីឡាការិនីវ៉ូវីណាមជម្រើសជាតិឡាវ Anita Phimmasone ឈ្នះមេដាយសំរឹទ្ធលើវិញ្ញាសាសម្តែងឯកត្តជនគ្មានអាវុធ ក្នុងការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ នៅទីតាំងប្រកួតមជ្ឈមណ្ឌលតាំងពិព័រ និងសន្និបាតជ្រោយចង្វារ(OCIC)រាជធានីភ្នំពេញ ប្រទេសកម្ពុជា៕
Tag:
កីឡាវ៉ូវីណាម
Anita Phimmasone
ស៊ីហ្គេម២០២៣
© រក្សាសិទ្ធិដោយ thmeythmey.com