ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
មាន​គីស​ខ្លាញ់ ​គួរ​ធ្វើតេស្ត​អ្វី​ខ្លះទៅ?
29, May 2023 , 6:59 am        
រូបភាព
គីស​ខ្លាញ់​គឺជា​ប្រភេទ​ដុំ​សាច់​ខ្លាញ់​មួយ​ប្រភេទ​ដែល​លូតលាស់​យឺត និង​ច្រើន​តែ​នៅ​ខាងក្រោម​ស្បែក និង​។ គីស​ខ្លាញ់​ច្រើន​តែ​មិន​ឈឺ ហើយ​មាន​ចលនា​ពេល​សង្កត់​។ គីស​ប្រភេទ​នេះ​តែង​រក​ឃើញ​នៅ​វ័យ​កណ្តាល ហើយ​អាច​កើត​មាន​លើស​ពី​មួយ​។
 
គីស​ខ្លាញ់​មិនមែន​ជា​មហារីក​ទេ ហើយ​ក៏​មិន​មាន​គ្រោះថ្នាក់​អ្វី​ដែរ​។ ជា​ទូទៅ វា​មិន​ត្រូវការ​ការ​ព្យាបាល​អ្វី​ទេ ប៉ុន្តែ​បើសិនជា​ដុំ​គីស​នេះ​រំខាន​អ្នក​ដូច​ជា ឈឺចាប់​ខ្លាំង ឬ​លូតលាស់​ធំ​ទៅ​ៗ អ្នក​ប្រហែលជា​ដល់​ពេល​យក​វា​ចេញ​ហើយ​។
 
ចំពោះ​មូលហេតុ​របស់​វា​វិញ​គឺ​មិន​ទាន់​ដឹង​នៅឡើយ​ទេ ប៉ុន្តែ​គីស​នេះ​គឺ​កើតជា​លក្ខណៈ​គ្រួសារ​តែ​ម្តង ដូច្នេះ​កត្តា​ហ្សែ​ន​ទំនងជា​ដើរតួ​នាទី​ជា​មូលហេតុ​របស់​វា​ហើយ​។
 
ដើម្បី​កំណត់​រោគវិនិច្ឆ័យ​កាន់តែ​ច្បាស់​ថា​ជា​គីស​ខ្លាញ់ គ្រូពេទ្យ​ប្រហែលជា​ត្រូវធ្វើ​ការងារ​ដូច​ខាងក្រោម​នេះ​៖
  • ​ពិនិត្យ​រាងកាយ​
  • ​ច្រឹប​សាច់​គីស​នោះ​ទៅ​វិភាគ​
  • ថត​អេកូ ឬ​ថត​រូបភាព​វេជ្ជសាស្ត្រ​ផ្សេងៗ​ទៀត​ដូចជា MRI ឬ CT Scan ក្នុងករណី​ដែល​គីស​នោះ​ធំ មាន​សណ្ឋាន​មិនធម្មតា ឬ​នៅ​ជ្រៅ​ជាង​ស្រទាប់​ជាលិកា​ខ្លាញ់​។
សំណាង​ដែរ គីស​ប្រភេទ​ខ្លាញ់​បែប​នេះ​មានឱកាស​តិចតួច​ណាស់​ដែល​អាច​ក្លាយទៅជា​មហារីក​បាន​។ គីស​ខ្លាញ់​មហារីក​វិញ​គឺជា​ដុំ​សាច់​ដែល​លូតលាស់​យ៉ាង​លឿន មិន​ស្ថិត​នៅ​ក្រោម​ស្បែក​ទេ តែ​មានការ​ឈឺចាប់​ខ្លាំង​។ ការ​ច្រឹប​សាច់​ទៅ​វិភាគ ការ​ថត MRI ឬ CT Scan ច្រើន​តែ​ត្រូវធ្វើ​បើសិនជា​គ្រូពេទ្យ​សង្ស័យ​ថា​ជា​មហារីក​៕

ត្រួតពិនិត្យដោយ៖ www.health.com.kh
 

© រក្សាសិទ្ធិដោយ thmeythmey.com