ជាតិ
អត្ថបទពាណិជ្ជកម្ម
កាក់​សេន(KAKCENT) បង្ហាញ​​សៀវភៅដំបូងរបស់ខ្លួន«លុយនិងជីវិត ភាគទី១» ដើម្បី​ជួយបង្កើនចំណេះដឹងផ្នែកហិរញ្ញវត្ថុដល់ប្រជាជនកម្ពុជា
26, May 2023 , 2:30 pm        
រូបភាព
កាក់​សេន (KAKCENT) ដែលជាសហគមន៍ឌីជីថលផ្នែកហិរញ្ញវត្ថុផ្ទាល់​ខ្លួន​ឈាន មុខគេមួយ​នៅលើបណ្តាញសង្គម Facebook និង Instagram បានប្រកាសបោះពុម្ពសៀវភៅដំបូងរបស់ខ្លួនជាផ្លូវការ ជាមួយបេសកកម្មមួយគឺលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុទៅកាន់ប្រជាជនកម្ពុជា។ ស្នាដៃសៀវភៅ "លុយ និងជីវិត ភាគទី១" គឺជាញើសឈាមនៃការខិតខំប្រឹងប្រែងរបស់កាក់​សេន (KAKCENT) អស់រ​យៈពេល បីឆ្នាំកន្លងមកនេះ។
 
សៀវភៅ "លុយ និងជីវិត ភាគទី១" កំពុង​ត្រូវ​បាន​ដាក់​ឱ្យបញ្ជាទិញទុកមុនក្នុងតម្លៃពិសេសត្រឹមតែ ៣២០០០ រៀលប៉ុណ្ណោះ ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី ៣០ ខែឧសភា ឆ្នាំ ២០២៣។ គោល​បំណង​របស់​សៀវ​ភៅ​នេះ គឺ​ចង់លើកទឹកចិត្តដល់ប្រជាជនកម្ពុជាឱ្យចាប់ផ្តើមរៀនស្វែងយល់អំពីតួនាទីនិងសារសំខាន់នៃលុយកាក់ ដើម្បីផ្សារភ្ជាប់ទៅនឹងជីវិតប្រចាំថ្ងៃរបស់ពួកគេឱ្យកាន់តែច្បាស់។​
ក្រុមការងារ កាក់​សេន (KAKCENT) បានបញ្ចូលចំណេះដឹង ​​និងបទពិសោធន៍ទាំងអស់ដែលពួកគេមានទៅក្នុងសៀវភៅនេះ ដោយសង្ឃឹមថាអ្នកអាននឹងទទួលបានចំណេះ និងរៀនបាននូវយុទ្ធសាស្ត្រគ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួនដែលពួកគេអាចអនុវត្តបានភ្លាមៗ។
 


«នៅ កាក់​សេន (KAKCENT) យើងជឿជាក់ថា ចំណេះដឹងផ្នែកហិរញ្ញវត្ថុ​ គឺជាគន្លឹះមួយដ៏សំខាន់ដើម្បីរស់នៅជីវិតប្រកបដោយភាពល្អប្រសើរ។ បេសកកម្មរបស់យើងគឺផ្ដល់ជូនប្រជាជនកម្ពុជានូវចំណេះដឹងផ្នែកហិរញ្ញវត្ថុផ្ទាល់ខ្លួន ដើម្បីឲ្យពួកគាត់អាចសម្រេចចិត្តលើកិច្ចការផ្នែកហិរញ្ញវត្ថុរបស់ខ្លួនប្រចាំថ្ងៃបានត្រឹមត្រូវ។ ជាមួយការចេញផ្សាយសៀវភៅដំបូងរបស់ពួកយើង យើងសង្ឃឹមថា​ស្នាដៃ​នេះ​នឹង​ក្លាយ​ជា​កាតាលីករ​មួយដ៏​សំខាន់ ​ដែលនឹងជំរុញដល់ការ​អភិវឌ្ឍនៃវិស័យអក្ខរកម្ម​ហិរញ្ញវត្ថុ​ផ្ទាល់​ខ្លួន​នៅ​កម្ពុជា។​​» នេះ​បើ​តាម​ការ​លើក​ឡើង​របស់​ប្រធាន​និពន្ធនៅកាក់សេន កញ្ញា លឹម ឆរិកា។
 
តម្លៃលក់ជាផ្លូវការរបស់សៀវភៅ "លុយ និងជីវិត ភាគទី១" នឹងមានតម្លៃពេញ ៤៤០០០ រៀល។ ប៉ុន្តែអ្នកទិញ ដែលមានចំណាប់អារម្មណ៍អាចទាញយកអត្ថប្រយោជន៍ពីការផ្តល់ជូនពិសេសនៅពេលឥឡូវនេះ តាមរយៈការកក់ទុកមុនដោយទាក់ទងទៅកាន់គេហទំព័រផ្លូវ​ការ​របស់ កាក់​សេន (KAKCENT) នៅលើ Facebook Instagram ឬ Telegram បាន។
 
"លុយ និងជីវិត ភាគទី១" គ្របដណ្តប់លើប្រធានបទជាច្រើន រួមមានការគ្រប់គ្រងចំណូល ចំណាយ និងវិធីផ្សេងៗដើម្បីសន្សំលុយប្រកបដោយប្រសិទ្ធភាព។ សៀវ​ភៅ​នេះ​ជា​សៀវ​ភៅ​មួយ​ដែល​មិនគួរខ្វះសម្រាប់​អ្នកដែលចង់ទទួលបានការយល់ដឹងកាន់តែច្បាស់អំពីលុយ និងរបៀបប្រើប្រាស់វាដោយឆ្លាតវៃ។


 
កញ្ញា លឹម ឆរិកា បានបន្ថែមថា "ក្រុមការងារយើងពិតជារំភើបណាស់ដែលមានឱកាសបានចែករំលែកចំណេះដឹង ទៅកាន់សាធារណជន​តាមរយៈសៀវភៅនេះ។ យើងសង្ឃឹមថាវានឹងផ្តល់ជាចំណេះ​ដឹង​ កម្លាំងចិត្ត និងប្រាជ្ញាស្មារតីដល់ប្រជាជនកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុរបស់ពួក​គេឲ្យកាន់​តែ​ប្រសើរ​ ហើយព្រមទាំងអាចរស់នៅជីវិតដែល​មានសេរីភាពផ្នែកហិរញ្ញវត្ថុ"។
 
សម្រាប់ព័ត៌មានបន្ថែម ឬដើម្បីបញ្ជាទិញសៀវភៅ "លុយ និងជីវិត ភាគទី១" ជាមុន សូមចូលទៅកាន់ https://www.facebook.com/kakcentkh/posts/777034917133150
ឬ ចូលទៅកាន់គេហទំព័រ របសកាក់សេន៖ https://www.kakcent.com/moneylifebook/
 
ទំនាក់ទំនង៖
កញ្ញា លឹម ឆរិកា
អ៊ីមែល : [email protected]
ទូរសព្ទ : +855 77 57 96 69 / +855 98 74 89 89
អាស័យដ្ឋាន : ផ្ទះលេខ៥៨៣ មហាវិថីឧកញ៉ាឃ្លាំងមឿង សង្កាត់ទួលសង្កែ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ
 
(អត្ថបទពាណិជ្ជកម្ម)
 


© រក្សាសិទ្ធិដោយ thmeythmey.com