កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
ឃីកបុកស៊ីង៖ ទូច រ៉ាឆាន់ ថាឈ្នះមេដាយមាសនៅកម្ពុជា ពិបាកជាងនៅវៀតណាម
27, May 2023 , 8:59 pm        
រូបភាព
កីឡាករប្រដាល់ឃីកបុកស៊ីងកម្ពុជា ទូច រ៉ាឆាន់ ហៅ បឺត សង្ឃឹម ក្នុងការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ នៅប្រទេសកម្ពុជា។
កីឡាករប្រដាល់ឃីកបុកស៊ីងកម្ពុជា ទូច រ៉ាឆាន់ ហៅ បឺត សង្ឃឹម ក្នុងការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ នៅប្រទេសកម្ពុជា។
ដោយ:
«ឈ្នះមេដាយលើកនេះ ខ្ញុំរំភើបរកអ្វីនិយាយមិនត្រូវទេ»។ កីឡាករប្រដាល់ឃីកបុកស៊ីងជម្រើសជាតិកម្ពុជា ទូច រ៉ាឆាន់ ហៅបឺត សង្ឃឹម និយាយដូច្នេះ ក្រោយខ្លួនអាចដណ្តើមបានមេដាយមាសក្នុងការប្រកួតកីឡាស៊ីហ្គេមជាលើកទីពីរ ឆ្នាំ២០២៣ ដែលបញ្ចប់ទៅនៅថ្ងៃទី១៧ ខែឧសភា។ រ៉ាឆាន់ ថាឈ្នះមេដាយមាសស៊ីហ្គេមនៅកម្ពុជា តានតឹងជាងនៅប្រទេសវៀតណាមទៅទៀត។
 
ទោះបីឈ្នះមេដាយមាសស៊ីហ្គេមពីរលើកជាប់គ្នាតែកីឡាករលេងក្បាច់ បឺត សង្ឃឹម ថាការប្រកួតនៅក្នុងប្រទេសកំណើតមានភាពស្វិតស្វាញ និងតានតឹងខ្លាំងជាងការឈ្នះមេដាយមាសស៊ីហ្គេមលើកទី៣១ នៅប្រទេសវៀតណាម ព្រោះកីឡាករដែលមកប្រកួតសុទ្ធសឹងតែមានសមត្ថភាពខ្ពស់ ដែលធ្វើឱ្យខ្លួនពិបាកនឹងទប់ទល់នៅលើសង្វៀន។


បង្គោលក្រហមកីឡាករកម្ពុជា ទូច រ៉ាឆាន់ ប្រកួតទល់នឹងបង្គោលខៀវ កីឡាករឥណ្ឌូណេស៊ី Fransiskus Sinaga។
 
ម្ចាស់មេដាយមាស បឺត សង្ឃឹម ប្រាបប់សារព័ត៌មានថ្មីៗដូច្នេះ តាមសារអេឡិចត្រូនិកថា៖«បាទ!នៅកម្ពុជា ពិបាកជាងការប្រកួតនៅវៀតណាម ព្រោះការប្រកួតលើកនេះកីឡាករមកពីប្រទេសវៀតណាម និងថៃ ខ្លាំងៗ។ ខ្ញុំភ័យម្តងៗដែរនូវពេលឃើញពិន្ទុប្រដេញគ្នា»។
 
គួបញ្ជាក់ថា កីឡាករប្រដាល់ឃីកបុកស៊ីងកម្ពុជា បឺត សង្ឃឹម ឈ្នះមេដាយមាសស៊ីហ្គេមលើកទី១ នៅប្រទេសវៀតណាម ឆ្នាំ២០២២ ដោយបានយកឈ្នះកីឡាករថៃ Arruno Sivapan លើប្រភេទទម្ងន់ ៥៧គីឡូក្រាម និងមេដាយមាសលើកទី២ នេះបានយកឈ្នះកីឡាករវៀតណាម Huy Nguyen Q. លើប្រភេទទម្ងន់ ៥៧គីឡូក្រាម៕
 

Tag:
 កីឡាប្រដាល់ឃីកបុកស៊ីង
 ទូច រ៉ាឆាន់
 ស៊ីហ្គេម២០២៣
© រក្សាសិទ្ធិដោយ thmeythmey.com