ជាតិ
អត្ថបទពាណិជ្ជកម្ម
អគារសិក្សាទី២ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាតាកែវសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ
27, May 2023 , 4:29 pm        
រូបភាព
អគារសិក្សាថ្មីទី២ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង នៅសាខាតាកែវ នឹងផុសឡើង១ទៀតនៅលើទឹកដីខេត្តតាកែវ ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន (MJQE) សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣ ក្រោមអធិបតីភាព អ្នកឧកញ៉ា វេជ្ជបណ្ឌិត    គួច ម៉េងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន។
 
ពិធីសម្ពោធនេះប្រារព្ធឡើងនៅអគារសិក្សានៃសាលារៀន អន្តរទ្វីប អាមេរិកាំង ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ២ ភូមិផ្សារតាកោ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ ដែលនឹងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់ នាយក/នាយិកាចាងហ្វាង បុគ្គលិក លោកគ្រូ អ្នកគ្រូ និងអ្នកសារព័ត៌មានយ៉ាងច្រើនកុះករ។


 
លោកស្រី រស់ យ៉ាណា ប្រធាន នៃសាលារៀន អន្តរទ្វីប អាមេរិកាំង បានអះអាងថា អគារសិក្សាថ្មីទី២ ដែលសាងសង់ឡើងលើទឹកដីនៃខេត្តតាកែវនេះ គឺជាអគារសិក្សាមួយក្នុងតំបន់ដែលទទួលបានការអប់រំមួយប្រកបដោយគុណភាពអប់រំល្អបំផុតជាមួយបរិស្ថានល្អ បរិក្ខារអប់រំទំនើបៗ និងបច្ចេកវិទ្យាទំនើប ដើម្បីបំពេញតម្រូវការសិក្សារបស់សិស្សានុសិស្សនូវចំណេះដឹងពិតប្រាកដ មានវិន័យ សីលធម៌ និងជាពលរដ្ឋល្អនៅពេល អនាគត។
 
លោកស្រីបានអះអាងថា៖ «អគារសិក្សាថ្មីទី២នេះ ត្រូវបានបំពាក់នូវបរិក្ខារទំនើបៗតាមស្តង់ដាសាលាចំណេះទូទៅ ដែលនឹងជំរុញឱ្យសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ អាចសិក្សា និងធ្វើការក្នុងសម័យទំនើបជឿនលឿន ដែលអភិវឌ្ឍនិងបណ្តុះគំនិតបានយ៉ាងទូលំទូលាយ ដើម្បីប្រកួតប្រជែងជាមួយបណ្តាប្រទេសជុំវិញពិភពលោក។»
 


បើតាមប្រសាសន៍របស់ លោកស្រី រស់ យ៉ាណា បានឱ្យដឹងថា ក្នុងឆ្នាំ២០២៣នេះ សាលារៀន អន្តរទ្វីបអាមេរិកាំង នឹងបើកពង្រីកសាខានៅលើខណ្ឌសែនសុខ និងច្បារអំពៅ ហើយនឹងឆ្ពោះទៅតាមបណ្ដាខេត្តជាច្រើនទៀតមាន សាខាខេត្តកំពង់ចាម បន្ទាយមានជ័យ រតនគិរី ស្ទឹងត្រែង ទួលសង្កែ និងសាខាចំការដូង ក៏នឹងគ្រោងសម្ពោធដាក់ឱ្យដំណើរការក្នុងពេលខាងមុខជាបន្តបន្ទាប់។
 
គួរបញ្ជាក់ដែរថា មជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង ត្រូវបានបង្កើតឡើងដោយ អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី នៅក្នុងឆ្នាំ២០០៥ ក្នុងគោលបំណងរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការបណ្ដុះបណ្ដាលធនធានមនុស្សប្រកបដោយគុណភាព ប្រសិទ្ធភាពនិងសក្ដានុពល ដើម្បីចូលរួមអភិវឌ្ឍប្រទេសជាតិជាមួយរាជរដ្ឋាភិបាលកម្ពុជា៕
 















© រក្សាសិទ្ធិដោយ thmeythmey.com