កីឡាជាតិ
ជាតិ
SNPC ជ្រើសរើសអត្ដពលិកប៉ារ៉ាឡាំពិក ២៦រូប មកប្រកួតអាស៊ានប៉ារ៉ាហ្គេម លើកទី១២
28, May 2023 , 9:59 am        
រូបភាព
អត្ដពលិកកីឡាប៊ូស្យា សិង្ហបុរី រូបពី SNPC
អត្ដពលិកកីឡាប៊ូស្យា សិង្ហបុរី រូបពី SNPC
ក្រុមប្រឹក្សាប៉ារ៉ាឡាំពិកជាតិសិង្ហបុរី (Singapore National Paralympic Council ឬ SNPC) បានជ្រើសរើសអត្ដពលិក ២៦រូប សម្រាប់ការប្រកួតព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១២ នៅកម្ពុជា។ អត្ដពលិកទាំងនោះ នឹងប្រកួតលើ៦ប្រភេទកីឡា ដូចជា៖ អត្ដពលកម្ម, វាយសី, ប៊ូស្យា, លើកទម្ងន់, ហែលទឹក និងវាយកូនឃ្លីលើតុ។


ម្ចាស់ផ្ទះ កម្ពុជា នឹងធ្វើព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១២ ចាប់ពីថ្ងៃទី៣-៩ ខែមិថុនា ឆ្នាំ២០២៣ ដោយមានអត្ដពលិកពីបណ្ដាលប្រទេសក្នុងតំបន់អាស៊ានទាំង១១ សរុប ចំនួន ១៤៥៣នាក់។ 
 
យោងទៅលើការផ្សាយលើគេហទំព័រ SNPC អត្ដពលិកប៉ារ៉ាឡាំពិកសិង្ហបុរី ចំនួន ២៦នាក់ ត្រូវបានជ្រើសរើសមកប្រកួតតំណាងឲ្យប្រទេស ដោយត្រូវប្រកួតលើ ៦ប្រភេទកីឡា។ អត្តពលិក ២៦នាក់ប្រកួតលើប្រភេទកីឡាដូចជា៖ កីឡាអត្ដពលកម្ម ចំនួន ៥រូប, វាយសី ៣រូប, ប៊ូស្យា ៤រូប, លើកទម្ងន់ ២រូប, ហែលទឹក ៩រូប និងវាយកូនឃ្លី ៣រូប។
 
កញ្ញា  Erynne Lim សមាជិកក្រុមប្រឹក្សាភិបាលនៃ SNPC ជឿជាក់ថា អត្ដពលិកប៉ារ៉ាឡាំពិកសិង្ហបុរី អាចធ្វើឲ្យទង់ជាតិប្រទេសរបស់ពួកគេ បង្ហូតឡើងខ្ពស់ តាមរយៈជ័យជម្នះនៅលើទីលានប្រកួត។ មន្ដ្រី SNPC រូបនេះ បាននិយាយដូច្នេះថា៖« ខ្ញុំ ជឿជាក់ថាពួកគេ នឹងធ្វើឲ្យទង់ជាតិប្រទេសសិង្ហបុរី អណ្ដែតឡើងខ្ពស់។ ខ្ញុំ សូមជូនពរឲ្យពួកគេធ្វើបានល្អបំផុត ឲ្យទទួលបានលទ្ធផលល្អ ដូចអ្វីដែលពួកគេ បានត្រៀមខ្លួន មុនដល់ពេលប្រកួត។»។
 
គួរបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១២ កម្ពុជា បានដាក់ ១៤ប្រភេទកីឡា ដោយរាប់ទាំងកីឡាសម្ដែង (E-sports) និងសរុបវិញ្ញាសា ទាំង៤១៩ ប្រភេទ។ ក្នុងនាមជាម្ចាស់ផ្ទះ កម្ពុជា មានអត្ដពលិកប៉ារ៉ាឡាំពិក ២៥២នាក់ ប្រកួតក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រនេះ៕
 

Tag:
 SNPC
  អាស៊ានប៉ារ៉ាហ្គេម
  ស៊ីហ្គេម
© រក្សាសិទ្ធិដោយ thmeythmey.com