កីឡាជាតិ
ជាតិ
ប៉ារ៉ាហ្គេម៖ អត្តពលិកហ្វីលីពីនមកដល់ទឹកដីកម្ពុជាមុនគេ
30, May 2023 , 9:31 am        
រូបភាព
រូបភាពពី Cambodia2023
រូបភាពពី Cambodia2023
ដោយ: ថ្មីៗ
អត្តពលិកប៉ារ៉ាហ្គេមហ្វីលីពីន បានធ្វើដំណើរមកដល់ទឹកដីកម្ពុជាហើយនៅព្រឹកថ្ងៃទី៣០ ខែឧសភា ដើម្បីចូលរួមប្រកួតប្រជែងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣។


ក្រុមកីឡាករ-ការិនីជនពិការហ្វីលីពីន ដែលមានវត្តមាននៅទឹកដីម្ចាស់ផ្ទះមុនគេក្នុងចំណោមប្រទេសចូលរួមទាំង១០ បានបញ្ជូនអត្តពលិកសរុបចំនួន១៧៦រូប មន្ត្រីបច្ចេកទេស៩៦រូប សរុប២៧២ ដែលជាចំនួនច្រើនលំដាប់ទី៤ បន្ទាប់ពីថៃ ឥណ្ឌូណេស៊ី និងកម្ពុជា។

ព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ នៅសល់រយៈពេល៤ថ្ងៃទៀតប៉ុណ្ណោះនឹងឈានមកដល់ ពោលនឹងត្រូវចាប់ផ្ដើមពីថ្ងៃទី៣ ខែមិថុនា និងបញ្ចប់នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣។

អាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣ ដែលកម្ពុជាទទួលបានសិទ្ធរៀបចំលើកដំបូង បន្ទាប់ពីស៊ីហ្គេមលើកទី៣២ មាន១៤ប្រភេទកីឡា ក្នុងនោះមានកីឡាអេឡិចត្រូវនិក (E-Sports) ជាប្រភេទកីឡាបង្ហាញ ដោយមានវិញ្ញាប្រកួតសរុប៤២៩៕


Tag:
 ស៊ីហ្គេម
  អាស៊ានប៉ារ៉ាហ្គេម
© រក្សាសិទ្ធិដោយ thmeythmey.com