កីឡាអន្តរជាតិ
អន្តរជាតិ
លោក De Zerbi ថា Brighton ត្រូវការប្រាក់កសាងក្រុមឱ្យខ្លាំង ដើម្បីប្រជែងពានអឺរ៉ុប
30, May 2023 , 7:29 pm        
រូបភាព
លោក Roberto De Zerbi គ្រូបង្វឹកក្រុម Brighton & Hove Albion និយាយថាក្រុមត្រូវការចំណាយប្រាក់ច្រើននៅរដូវកាលក្រោយ ដើម្បីប្រជែងពានរង្វាន់អឺរ៉ុប EUFA Europa League ជាលើកដំបូង។


Brighton ដណ្តើមបានកៅអីពានរង្វាន់លំដាប់អឺរ៉ុប លើកដំបូងក្នុងប្រវត្តិសាស្រ្តរបស់ពួកគេ បន្ទាប់ពីបានបញ្ចប់ចំណាត់ថ្នាក់លេខ ៦ នៅក្នុងក្របខណ្ឌ Premier league រដូវកាល ២០២២-២៣។
 
ក្រុមដឹកនាំដោយលោក De Zerbi កាលពីប្រកួតជំនួបចុងក្រោយកាលពីថ្ងៃទី២៨ ខែឧសភា ពួកគេបានប្រកួតចាញ់ក្រោមថ្វីជើងក្រុម Aston Villa ក្នុងលទ្ធផល ២-១ ប៉ុន្តែទោះជាយ៉ាងតំណែងលេងនៅក្នុង Europa League ពួកបានរក្សាយ៉ាងសុវត្ថិភាពរួចរាល់មកហើយ។
 
ខណៈពេលដែលរដូវកាល ២០២២-២៣ សម្រាប់ក្របខណ្ឌ Premier League ឈានដល់ពេលបញ្ចប់ ការងាររបស់លោក Roberto De Zerbi ហាក់បីជាមិនបានបញ្ចប់នោះទេ ដោយអ្នកចាត់ការក្រុម Brighton រូបនេះបាននិយាយថាការងារបន្ទាប់នៅក្នុងទីផ្សារដោះដូរជារឿងសំខាន់សម្រាប់ពួកគេ ដើម្បីកសាងក្រុមឱ្យបានខ្លាំងប្រជែងពានរង្វាន់តំបន់អឺរ៉ុប។
 
«យើងមិនទាន់ត្រៀមរួចរាល់ឡើយក្នុងការប្រជែងការប្រកួត ៣លើកជាប់គ្នាក្នុងរយៈពេល ១សប្តាហ៍ យើងមិនអាចលេងការប្រកួតត្រឹមរយៈពេលដ៏ខ្លីចំនួន ៣ប្រកួតបានឡើយ។ យើងត្រូវធ្វើការនៅក្នុងពេលទីផ្សារដោះដូរកីឡាករបើក ហើយយើងត្រូវការកសាងក្រុមដ៏ខ្លាំងមួយ ជាមួយកីឡាករដែលអាចបង្ហាញអំពីការរីកចម្រើនរបស់យើង។ […] រដូវកាលនេះយើងធ្វើបានល្អ ដូច្នេះយើងនឹងធ្វើវាសារជាថ្មី។»។ នេះបើតាមសម្តីរបស់លោក De Zerbi ក្រោយបញ្ចប់ការប្រកួតបាន ១ថ្ងៃ។
 
បរាជ័យក្រោមថ្វីជើង Aston Villa បានជួយក្រោយក្រុមដែលដឹកនាំដោយលោក Unai Emery ដណ្តើមបានកៅអីលេងក្នុងពានរង្វាន់ Europa Conference League ហើយធ្វើឱ្យក្រុមដែលតែងប្រជែងគ្នាជាមួយ Brighton គឺក្រុម Tottenham Hotspur នោះបានខកចិត្តដោយបានត្រឹមបញ្ចប់ចំណាត់ថ្នាក់លេខ ៨ នៃ Premier League៕
 
 

Tag:
 Brighton & Hove Albion
  Roberto De Zerbi
© រក្សាសិទ្ធិដោយ thmeythmey.com