កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
បាល់បោះលើរទេះ៣x៣ ទាំងបុរសនារី៖ ៩ក្រុម មកពី៥ប្រទេស ប្រកួតគ្នាក្នុងវគ្គសន្សំពិន្ទុថ្ងៃនេះ
02, Jun 2023 , 11:21 am        
រូបភាព
ការប្រកួតវគ្គសន្សំពិន្ទុរវាងកម្ពុជា និងថៃ។ រូបភាពពី Cambodia2023
ការប្រកួតវគ្គសន្សំពិន្ទុរវាងកម្ពុជា និងថៃ។ រូបភាពពី Cambodia2023
ក្រុមកីឡាបាល់បោះលើរទេះ វិញ្ញា៣ទល់៣កម្ពុជាទាំងបុរស និងនារីបានចាប់ផ្តើមប្រកួតក្នុងវគ្គសន្សំពិន្ទុរៀងខ្លួន ក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលចាប់ផ្តើមពីព្រឹកថ្ងៃទី២ ខែមិថុនានេះតទៅ នៅសាលរោងដំរី ក្នុងបរិវេណពហុកីឡដ្ឋានជាតិមរតកតេជោ។ ក្រុមនារីកម្ពុជាដែលជាម្ចាស់ការពារតំណែងមេដាយមាស ត្រូវប្រកួតជាមួយម្ចាស់មេដាយប្រាក់ថៃ ឡាវ និងហ្វីលីពីន។ ឯក្រុមបុរស មានម្ចាស់ផ្ទះកម្ពុជា ថៃ ឥណ្ឌូណេស៊ី ម៉ាឡេស៊ី និងហ្វីលីពីន។

សម្រាប់ការប្រកួតក្រុមរទេះនារី ដែលមាន៤ប្រទេសចូលរួម នឹងត្រូវមានការប្រកួតសន្សំពិន្ទុសរុប៦ប្រកួត ដោយក្នុង១ប្រកួតមានរយៈពេល១០នាទី។ ក្រុមណាបញ្ចប់ក្នុងចំណាត់ថ្នាក់ទី១ និងទី២ ត្រូវបន្តប៉ះគ្នានៅវគ្គដណ្តើមមេដាយមាស ស្របពេលក្រុមលេខ៣ និងលេខ៤ ត្រូវប្រជែងមេដាយសំរឹទ្ធិ។

ដោយឡែកក្រុមបុរស៣ទល់៣វិញ ដែលមាន៥ប្រទេសចូលរួម ត្រូវមានការប្រកួតសរុបចំនួន១០ប្រកួត។ ក្នុងវគ្គសន្សំពិន្ទុ ត្រូវបាន១ក្រុមហាលអាវ និង៤ក្រុមទៀតត្រូវបន្តទៅវគ្គដណ្តើមមេដាយ ដោយគិតដូចក្រុមនារីដែរ។



ការប្រកួតវគ្គសន្សំពិន្ទុវិញ្ញាសបាល់បោះរទេះ៣ទល់៣ទាំងក្រុមនារី និងបុរស ត្រូវបញ្ចប់នៅថ្ងៃទី២ ខែមិថុនានេះតែម្តង ហើយវគ្គដណ្តើមមេដាយ នឹងត្រូវធ្វើឡើងនៅថ្ងៃទី៣ ខែមិថុនា សាលរោងដំរី ក្នុងបរិវេណពហុកីឡដ្ឋានជាតិមរតកតេជោ៕





Tag:
 បាល់បោះរទេស
  អាស៊ានប៉ារ៉ាហ្គេម
© រក្សាសិទ្ធិដោយ thmeythmey.com