ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
វិធី​បង្ការ ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល
03, Jun 2023 , 6:59 am        
រូបភាព
អ្នក​ដែល​មាន​សម្ពាធ​ឈាម​ធម្មតា (​តិច​ជាង ១២០ លើ ៨០) ប៉ុន្តែ ពួក​គេ​នៅ​តែ​មានជីវិត​ពាក់កណ្តាល​ក្នុង​ការ​ប្រឈម​នឹង​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​ដូច​អ្នក​ដែល​មាន​ជំងឺ​លើស​សម្ពាធ​ឈាម​ដែរ​។ សម្ពាធ​ឈាម​ឡើង​ខ្ពស់​នឹង​ធ្វើ​អោយ​ខូចខាត​ដល់​សរសៃឈាម​ក្នុង​រាង​កាយ ព្រមទាំង​ងាយ​នឹង​បង្កើត​ជា​កំណក​ឈាម​ខ្លាំង​ណាស់​។
 
ដូច្នេះ ដើម្បី​កុំអោយ​កំណក​ឈាម​ដែល​កើត​នោះ​ធ្វើ​អោយ​កើតជា​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​បាន អ្នក​គួរតែ​ធ្វើ​ដូច​ខាងក្រោម​នេះ ៖
 
ហាត់ប្រាណ​ជា​ទៀងទាត់
តាម​ការ​សិក្សា​បានអោយ​ដឹង​ថា ការ​ហាត់ប្រាណ​កម្រិត​មធ្យម និង​ខ្លាំង​មាន​ទំនាក់ទំនង​នឹង​ការ​បន្ថយ​ការ​ប្រឈម​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​។ ការ​ហាត់ប្រាណ​អាច​ជួយ​បន្ថយ​សម្ពាធ​ឈាម​តាម​រយៈ​ការ​ធ្វើ​អោយ​បេះដូង​ធ្វើការ​ខ្លាំង​ជាង​មុន​។ កាលណា​បេះដូង​មាន​ថាមពល​ខ្លាំង​ជាង​មុន វា​ក៏​នឹង​មិនសូវ​ខំប្រឹង​ច្របាច់​ឈាម​ខ្លាំង​ពេក​ដែរ ដូច្នេះ សម្ពាធ​ឈាម​នឹង​ថយ​ចុះ​។ ការ​ធ្វើ​សកម្មភាព​រាង​កាយ​ក៏​អាច​បន្ថយ​ការ​ប្រឈម​នឹង​ការ​កើត​ជំងឺ​ទឹកនោមផ្អែម និង​គ្រប់គ្រង​កម្រិត​ជាតិ​កូ​ឡេ​ស្តេ​រ៉ូ​ល​ក្នុង​ឈាម​បាន​ដែរ ដែល​វា​ទាំង​ពីរ​នេះ​សុទ្ធតែ​ធ្វើ​អោយ​កើត​ជំងឺ​ដាច់​សរសៃឈាម​បាន​ទាំងអស់​។
 
ផឹកស្រា​ក្នុង​កម្រិត​មធ្យម
អ្នកជំនាញ​មិន​បាន​បញ្ជាក់​អោយ​ច្បាស់​ថា ហេតុ​អ្វី​បានជា​គ្រឿង​ស្រវឹង​ធ្វើ​អោយ​សម្ពាធ​ឈាម​ឡើង​ខ្ពស់ និង​បង្កើន​ការ​ប្រឈម​នឹង​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​ទេ ប៉ុន្តែ ការ​ស្រាវជ្រាវ​បានអោយ​ដឹង​ថា ការ​ទទួលទាន​គ្រឿង​ស្រវឹង​ច្រើន​ជាង​ពីរ​ដង​ក្នុង​មួយ​ថ្ងៃ​មាន​ទំនាក់ទំនង​នឹង​ការ​ហូរ​ឈាម​ក្នុង​ស្រទាប់​ស្រោមខួរ​ក្បាល ជា​ពិសេស​ការ​ដាច់​សរសៃឈាម​ខួរក្បាល​ដែល​បណ្តាល​មក​ពី​ការ​រហែក​សរសៃឈាម​នៅ​ផ្ទៃ​ខាងលើ​របស់​ខួរក្បាល​តែ​ម្តង ហើយ​ជំងឺ​នេះ​ច្រើន​តែ​កើត​មាន​លើ​ស្ត្រី​ត្រៀម​រាំងរដូវ​។ អ្នក​ស្រាវជ្រាវ​នៅ​ឯ​សាកលវិទ្យាល័យ Tulane បានអោយ​ដឹង​ថា វា​មាន​រយៈពេល​ច្រើន​ខែ​មក​ហើយ​ដែល​ការ​ប្រឈម​នឹង​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​បែប Ischemic កើនឡើង​ជាមួយនឹង​ការ​ទទួលទាន​គ្រឿង​ស្រវឹង​ច្រើន​ៗ​។
 
គ្រប់គ្រង​ទម្ងន់
ការ​ឡើង​ទម្ងន់ ១០ គីឡូក្រាម​បន្ថែម​ក្រោយ​ពី​អាយុ ១៨ ឆ្នាំ​សុទ្ធតែ​មាន​ទំនាក់ទំនង​នឹង​ការ​បង្កើន​ការ​ប្រឈម​នឹង​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​ទាំងអស់​។
 
ញ៉ាំ​អាហារ​ផ្តល់​សុខភាព
របប​អាហារ​ដែល​មាន​ជាតិ​ខ្លាញ់ និង​កូ​ឡេ​ស្តេ​រ៉ូ​ល​ខ្ពស់​អាច​ធ្វើ​អោយ​ឡើង​ចំនួន​កូ​ឡេ​ស្តេ​រ៉ូ​ល​ក្នុង​ឈាម​កាន់តែ​ខ្ពស់​។ កូ​ឡេ​ស្តេ​រ៉ូ​ល​ងាយ​នឹង​ស្អិត​ជាប់​សរសៃឈាម​អាក់ទែ​ណាស់ ហើយ​ឈាម​ក៏​ងាយ​នឹង​ស្អិត​ជាប់​កន្លែង​ដែល​មាន​កូ​ឡេ​ស្តេ​រ៉ូ​ល​ស្អិត​នោះ​ដែរ ដូច្នេះ វា​នឹង​ក្លាយទៅជា​ការ​ប្រឈម​ដ៏​ខ្ពស់​នឹង​ការ​បង្កើត​ជា​កំណក​ឈាម​។ ការ​ទទួលទាន​ជាតិ​សូ​ដ្យូ​ម​ច្រើន​អាច​ជា​ហេតុផល​មួយ​ធ្វើ​អោយ​សម្ពាធ​ឈាម​ឡើង​ខ្ពស់​ដែរ​។ ការ​ទទួលទាន​ជាតិ​ទឹក និង​បន្លែ​ប្រាំ​ដង​ឡើង​ទៅ​ក្នុង​មួយ​ថ្ងៃ ប្រហែលជា​អាច​បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​បាន​ច្រើន​។
 
ឈប់​ជក់បារី
ការ​ប្រឈម​នឹង​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​នឹង​ថយ​ចុះ​យ៉ាង​ខ្លាំង​ក្នុង​រយៈពេល ២ ឆ្នាំ​ក្រោយ​ពី​ផ្តាច់​បារី​រួច​។ តាម​ពិត ការ​សិក្សា​បានអោយ​ដឹង​ថា ស្ត្រី​ដែល​ជក់បារី​មួយ​កញ្ចប់​ក្នុង​មួយ​ថ្ងៃ​មានការ​ប្រឈម​មុខ​កាន់តែ​ខ្លាំង​នឹង​ជំងឺ​លើស​សម្ពាធ​ឈាម​។ ក្រៅពី​នេះ ជាតិ​នីកូទីន និង​កាបូនម៉ូណូអុកស៊ីត​នឹង​ទៅ​បំផ្លាញ​ប្រព័ន្ធ​បេះដូង​សរសៃឈាម ដែល​ជា​ហេតុ​នាំ​អោយ​កើត​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​កាន់តែ​ខ្លាំង​៕

ត្រួតពិនិត្យដោយ៖ www.health.com.kh
 

© រក្សាសិទ្ធិដោយ thmeythmey.com