កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
ក្រុមបាល់បោះរទេះបុរសកម្ពុជាឡើងដណ្តើមមេដាយសំរឹទ្ធិ ក្រោយឈ្នះឥណ្ឌូណេស៊ីនៅជំនួបចុងក្រោយ
02, Jun 2023 , 5:27 pm        
រូបភាព
ក្រុមកីឡាបាល់បោះលើរទេះបុរសកម្ពុជា វិញ្ញា៣ទល់៣ បានកៅអីឡើងទៅដណ្តើមមេដាយសំរឹទ្ធិ ក្រោយឈ្នះឥណ្ឌូណេស៊ីទាំងប្រផិតប្រផើយ ១០-៩ នៅជំនួបចុងក្រោយវគ្គជម្រុះក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១២ នៅសាលរោងដំរី ក្នុងបរិវេណពហុកីឡដ្ឋានជាតិមរតកតេជោ ថ្ងៃទី៣ ខែមិថុនា។

ក្រុមកីឡាបាល់បោះលើរទេះបុរស វិញ្ញា៣ទល់៣ មាន៥ប្រទេសចូលរួម ដូចជាកម្ពុជា ថៃ ឥណ្ឌូណេស៊ី ម៉ាឡេស៊ី និងហ្វីលីពីន។ ចំណោម៤ប្រកួត កម្ពុជាទទួលបានជ័យជម្នះ១លើកប៉ុណ្ណោះ ស្របពេលឥណ្ឌូណេស៊ីចាញ់ទាំង៤ប្រកួត ត្រូវហាលអាវត្រឹមវគ្គជម្រុះ។ ឈ្នះ១ប្រកួតចុងក្រោយ បានជូយកម្ពុជាទទួលបានចំណាត់ថ្នាក់ទី៤ ដោយត្រូប៉ះម៉ាឡេស៊ីឬហ្វីលីពីនដែលនឹងត្រូវប្រកួតគ្នាបន្តិចទៀតនេះ។ ថៃ ឡើងដណ្តើមមេដាយមាស ក្រោយឈ្នះទាំង៤ប្រកួត បញ្ចប់ក្នុងចំណាត់ថ្នាក់ទី១៕



© រក្សាសិទ្ធិដោយ thmeythmey.com