ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
ថ្លើមមិនល្អ ព្រឹកឡើងនឹងមានសញ្ញា៣នេះប្រាប់អ្នក
05, Dec 2023 , 6:59 am        
រូបភាព
ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីមុខសញ្ញាដែលលួចប្រាប់អ្នកថាថ្លើមអ្នកកំពុងតែមានបញ្ហា។ តើមានអ្វីខ្លះទៅ?
 
1. នៅពេលដែលថ្លើមអ្នកមានបញ្ហា ព្រឹកឡើង ក្រោយពេលដែលក្រោកពីគេង អ្នកអាចនឹងមានអាចម៌ភ្នែកច្រើន ព្រោះពេលដែលថ្លើមមិនល្អ ភ្នែករបស់អ្នកអាចនឹងស្ងួតខ្លាំង។
2. ប្រសិនជាថ្លើមអ្នកកើតមានបញ្ហា មាត់របស់អ្នកនឹងអាចស្ងួតខ្លាំង ហើយមានក្លិនមិនល្អឡើយ។ ទោះបីជាអ្នកខ្ពល់មាត់ និងញ៉ាំទឹកច្រើនយ៉ាងណា ក៏នៅតែមានអារម្មណ៍ថាមាក្លិនមាត់មិនល្អ ព្រមទាំងមាត់ស្ងួតខ្លាំងផងដែរ។
3. បើថ្លើមអ្នកមិនល្អ អញ្ចាញធ្មេញអ្នកនឹងងាយចេញឈាម ដោយពេលដែលដុសធ្មេញម្តងៗ តែងចេញឈាមជានិច្ច។ ដូចនេះ បើអ្នកកើតមានអាការៈទាំងនេះ អ្នកគួរតែប្រយ័ត្នពីសុខភាពថ្លើមរបស់អ្នកឲ្យបានខ្ពស់៕

ត្រួតពិនិត្យដោយ៖ www.health.com.kh
 

© រក្សាសិទ្ធិដោយ thmeythmey.com