ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
កូនខ្ចីរួច អាហារ៤មុខនេះ មិនអាចញ៉ាំជាដាច់ខាត
08, Dec 2023 , 6:59 am        
រូបភាព
ប្រសិនជាអ្នកទើបតែសម្រាលកូនរួច អ្នកមិនគួរបរិភោគអាហារទាំង៤ខាងក្រោមនេះឡើយ ព្រោះអាចធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នកខ្លាំងណាស់។ តើមានអ្វីខ្លះទៅ?
  • អាហារដែលអ្នកបរិភោគក្រោយពេលសម្រាលកូនរួច គួរតែជាអាហារដែលក្តៅជានិច្ច មិនគួរពិសារអាហារដែលត្រជាក់ពេកទេ ព្រោះអាចធ្វើឲ្យប៉ះពាល់ដល់ពោះវៀន និងក្រពះអ្នកខ្លាំងណាស់ ដោយអាចធ្វើឲ្យអ្នករាកបាន។
  • អ្នកមិនគួរញ៉ាំអាហារដែលមានដាក់ប៊ឺចេងនោះទេ ព្រោះអាហារដែលមានសារធាតុនេះ អាចបំផ្លាញសុខភាពកូនបាននៅពេលដែលកូនបៅទឹកដោះអ្នក ដោយអាចធ្វើឲ្យកូនលូតលាស់យឺតជាងកូនក្មេងដទៃ។ ម្យ៉ាងទៀត ក៏អាចធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នកផងដែរ។ ដូចនេះ អ្នកគួរតែប្រយ័ត្នឲ្យបានខ្ពស់។
  • អាហារដែលប្រៃពេក និងជូរពេក ក៏អ្នកមិនគួរប៉ះដែរ ព្រោះវាអាចធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នកខ្លាំងណាស់ ដោយអាចធ្វើឲ្យឈាមក្នុងរាងកាយអ្នកដើរយឺតបាន។ ដូចនេះ អ្នកគួរតែចៀសពីអាហារដែលប្រៃ និងជូរនេះឲ្យបានកាន់តែឆ្ងាយកាន់តែល្អ។
  • អាហារដែលហិរក៏អ្នកមិនគួរបរិភោគដែរ ព្រោះអាចធ្វើឲ្យអ្នកស្ងួតមាត់ និងកើតមានអាការៈទល់លាមកជាដើម។ ជាពិសេស វាអាចធ្វើឲ្យប៉ះពាល់ដល់សុខភាពកូនបើគេបៅទឹកដោះអ្នក ដោយធ្វើឲ្យកូនអាចកើតមានអាការៈក្តៅក្នុងជាដើម។ ដូចនេះ អ្នកគួរតែចៀសពីអាហារទាំង៤នេះ ដើម្បីសុខភាពរបស់អ្នកក្រោយពេលសម្រាលកូនរួច៕
ត្រួតពិនិត្យដោយ៖ www.health.com.kh
 


© រក្សាសិទ្ធិដោយ thmeythmey.com