កីឡាអន្តរជាតិ
អន្តរជាតិ
Euro 2024៖ ហូឡង់ប្រកាសបញ្ជីឈ្មោះកីឡាករ រួមមានទាំង De Jong ដែលរបួស
17, May 2024 , 5:59 pm        
រូបភាព
ក្រុមជម្រើសជាតិហូឡង់ដឹកនាំដោយលោក Ronald Koeman បានប្រកាសបញ្ជីឈ្មោះកីឡាករសម្រាប់ការប្រកួតពានរង្វាន់អឺរ៉ុប UEFA Euro 2024 ដោយក្នុងនោះរួមមានទាំងកីឡាករ Frankie De Jong ដែលរបួស និងអតីតប្រធានក្រុម Georginio Wijnaldum។


De Jong មិនបានបង្ហាញខ្លួនលេងឱ្យ Barcelona ជិត ១ខែ ក្រោយពីមានបញ្ហារបួសក៏ជើង ប៉ុន្តែរូបគេនៅតែទទួលបានពេលវេលាក្នុងការព្យាបាល និងជាប់ជម្រើសជាតិ។ ចំណែកកីឡាករ Wijnaldum ដែលកំពុងលេងនៅលីគអារ៉ាប៊ីសាអូឌីត ក៏បានវិលត្រឡប់ចូលក្រុមជម្រើសជាតិជាថ្មី ក្រោយអវត្តមាន រយៈពេល ៩ខែ។
 
ខ្សែប្រយុទ្ធជួរមុខ Memphis Depay ដែលបង្ហាញខ្លួនឱ្យជម្រើសជាតិ បានត្រឹម ៤លើក តាំងពីការប្រកួតពានរង្វាន់បាល់ទាត់ពិភពលោក World Cup 2022 និងខកខានព្រោះតែរបួស ក៏ត្រូវបានស្ថិតក្នុងបញ្ជីឈ្មោះរបស់លោក Koeman ដូចគ្នា។ ខ្សែការពារ Virgil van Dijk, Ryan Gravenberch និង Cody Gakpo ក៏ស្ថិតក្នុងក្រុមជម្រើសជាតិ។ 
 
Gravenberch ខកខានលេងឱ្យជម្រើសជាតិរយៈពេល ១ឆ្នាំ រួចមកហើយ។ កីឡាករខ្សែបម្រើ Noa Lang, ខ្សែការពារ Jurrien Timer និងខ្សែបម្រើ Mats Wieffer រួមទាំងខ្សែប្រយុទ្ធ Joshua Zirkzee បានបាត់ឈ្មោះពីក្រុមជម្រើសជាតិសម្រាប់ Euro 2024 លើកនេះ។​ 
 
មុនការប្រកួត Euro 2024 ជម្រើសជាតិហូឡង់ នឹងត្រូវមានការប្រកួតកម្តៅសាច់ដុំ ទល់នឹងជម្រើសជាតិកាណាដា នៅថ្ងៃទី៦ ខែមិថុនា បន្ទាប់មកប៉ះក្រុមអៀរឡង់ នៅថ្ងៃទី១០ ខែមិថុនា។ ហូឡង់ត្រូវប្រកួតបើកឆាក Euro 2024 ក្នុងពូល D ដោយតទល់ក្រុមប៉ូឡូញ នៅថ្ងៃទី១៦ ខែមិថុនា បន្ទាប់មកជួបបារាំង និងអូទ្រីស។
 
ខាងក្រោមនេះជាសមាសភាពក្រុមកីឡាករជម្រើសជាតិហូឡង់៖
 
អ្នកចាំទី៖ Justin Bijlow (Feyenoord), Mark Flekken (Brentford), Bart Verbruggen (Brighton & Hove Albion), Nick Olij (Sparta Rotterdam)
 
ខ្សែការពារ៖ Nathan Ake (Manchester City), Daley Blind (Girona FC), Virgil van Dijk (Liverpool), Denzel Dumfries (Inter Milan), Jeremie Frimpong (Bayer Leverkusen), Lutsharel Geertruida (Feyenoord), Matthijs de Ligt (Bayern Munich), Ian Maatsen (Borussia Dortmund), Micky van de Ven (Tottenham Hotspur), Stefan de Vrij (Inter Milan)
 
ខ្សែបម្រើ៖ Ryan Gravenberch (Liverpool), Frenkie de Jong (FC Barcelona), Teun Koopmeiners (Atalanta), Tijjani Reijnders (AC Milan), Marten de Roon (Atalanta), Jerdy Schouten (PSV Eindhoven), Xavi Simons (RB Leipzig), Quinten Timber (Feyenoord), Joey Veerman (PSV Eindhoven), Georginio Wijnaldum (Al Ettifaq)
 
ខ្សែប្រយុទ្ធ៖ Steven Bergwijn (Ajax), Brian Brobbey (Ajax), Memphis Depay (Atletico Madrid), Cody Gakpo (Liverpool), Donyell Malen (Borussia Dortmund), Wout Weghorst (Hoffenheim)៕

Tag:
 EURO 2024
  Frankie De Jong
© រក្សាសិទ្ធិដោយ thmeythmey.com