សង្គមអន្តរជាតិ​
អន្តរជាតិ
អង់គ្លេសកាត់​ទោស​បុរសម្នាក់ឱ្យជាប់គុក​​ ​៤​ឆ្នាំ ​ក្រោយ​លួច​ដោះ​ស្រោម​អនាម័យ​ពេល​រួម​ភេទ
14, Jun 2024 , 2:14 pm        
រូបភាព
 រូបភាព ៖ AFP
រូបភាព ៖ AFP
បុរសអាយុ ៣៩ឆ្នាំម្នាក់នៅអង់គ្លេស ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារ បន្ទាប់ពីបានដកស្រោមអនាម័យដោយសម្ងាត់ពេលរួមភេទជាមួយនារីម្នាក់ ដោយមិនមានការព្រមព្រៀង។
 
តុលាការអង់គ្លេសទើបតែបានកាត់ទោសបុរសម្នាក់ឱ្យជាប់គុក៤ឆ្នាំ ៣ខែ ពីបទដោះ ស្រោមអនាម័យដោយសម្ងាត់ ពេលរួមភេទជាមួយនារីម្នាក់ ដោយមិនមានការព្រមព្រៀង កាលពីឆ្នាំមុន ។ នេះបើតាមសារព័ត៌មាន BBC នៅថ្ងៃទី១៤ ខែមិថុនា។ 
 
ចុងចោទឈ្មោះ Guy Mukendi អាយុ ៣៩ឆ្នាំ រស់នៅក្នុងទីក្រុង Brixton ត្រូវបានកាត់ទោសដោយតុលាការពីបទរំលោភសេពសន្ថវៈ ដោយសារតែទង្វើនៃការដកស្រោមអនាម័យដោយសម្ងាត់អំឡុងពេលរួមភេទ ដែលត្រូវបានចាត់ទុកថាជាបទល្មើសមួយ។
 
កាលពីឆ្នាំមុន ស្ត្រីអនាមិកបានយល់ព្រមរួមភេទតាមលក្ខខណ្ឌដែលលោក Mukendi ប្រើស្រោមអនាម័យ។ ទោះ​ជា​យ៉ាង​ណា លោក​បាន​ដក​ស្រោមអនាម័យ​ចេញ ​ដោយ​គ្មាន​ការ​យល់ព្រម​ពី​ស្ត្រី​នោះ​ទេ។
 


ប៉ូលិសបានធ្វើការជាមួយស្ត្រីម្នាក់នោះ ហើយបានប្រមូលរូបថតដែលផ្ញើដោយលោក Mukendi សុំទោសចំពោះអាកប្បកិរិយារបស់លោកទៅកាន់ស្រ្តីម្នាក់នោះ ដោយពន្យល់ពីមូលហេតុដោយសារលោកមិនបានរួមភេទអស់រយៈពេលជាយូរ។ ប៉ុន្តែ ក្រោយមកសារ​ទាំង​នោះ​ត្រូវ​បាន​លុប​ដោយ​លោក Mukendi។
 
តុលាការ​​បាន​ប្រមូល​ភ័ស្តុតាង​ធ្វើ​កោសល្យវិច្ច័យ​ដោយ​មាន​ជំនួយ​ពី​ជន​រង​គ្រោះ។ ភ័ស្តុតាង​បាន​ជួយ​ចៅក្រម​កាត់​ទោស​ចុង​ចោទ​នៅ​ថ្ងៃ​ទី២ ខែ​មេសា មុន​ពេល​តុលាការ​ប្រកាស​សាលក្រម​នៅ​ថ្ងៃ​ទី១៣ ខែ​មិថុនា។
 
នេះជាលើកទី២ នៅអង់គ្លេសបន្ទាប់នៅឆ្នាំ២០១៩ នៅពេលចុងចោទ Lee Hogben ត្រូវបានកាត់ទោសឱ្យជាប់គុក ១២ឆ្នាំពីបទរំលោភសេពសន្ថវៈ ដែលកន្លង​មក​ជន​រង​គ្រោះ​បាន​យល់​ព្រម​រួម​ភេទ​តាម​លក្ខខណ្ឌ​ដែលត្រូវ​ប្រើ​ស្រោម​អនាម័យ៕  

Tag:
 អង់គ្លេស
  ស្រោមអនាម័យ
© រក្សាសិទ្ធិដោយ thmeythmey.com