ព័ត៍មានសុខភាព
សុខភាព៖ រោគសញ្ញា ជំងឺរើម នៅប្រដាប់បន្តពូជ 14, Nov 2020 , 7:19 pm
× ជំងឺរើម នៅប្រដាប់បន្តពូជ គឺជាជំងឺ ដែលឆ្លងតាមរយៈ ការរួមភេទ ដែលប៉ះពាល់ដល់បុរស និងស្ត្រី។ បន្ទាប់ពីការឆ្លងមេរោគនេះ ដំបូង វាអសកម្មនៅក្នុងខ្លួន និងអាចសកម្មឡើងវិញ ច្រើនដងក្នុងមួយឆ្នាំ។
វាមិនមានការព្យាបាល សម្រាប់ជំងឺរើម នៅប្រដាប់បន្តពូជនោះទេ ប៉ុន្តែ ការប្រើប្រាស់ថ្នាំ អាចបន្ថយនូវរោគសញ្ញា និងកាត់បន្ថយហានិភ័យ នៃការឆ្លងទៅកាន់អ្នកដទៃបាន។ ការប្រើប្រាស់ស្រោមអនាម័យ ក៏អាចជួយការពារការឆ្លងមេរោគនេះបានដែរ។
រោគសញ្ញា នៃជំងឺរើម នៅប្រដាប់បន្តពូជ រួមមាន ៖
• ការឈឺចាប់ ឬរមាស់ ដែលបានចាប់ផ្តើម ក្នុងរយៈពេល ២ ទៅ ១០ ថ្ងៃ បន្ទាប់ពីការរួមភេទ ជាមួយដៃគូ ដែលផ្ទុកមេរោគនេះ
• ស្នាមក្រហមតូចៗ ឬពងបែកពណ៌សតូចៗ ដែលអាចលេចឡើងជាច្រើនថ្ងៃក្រោយមក
• ដំបៅ ដែលកើតក្រោយពងបែកនោះ បានបែក ហើយអាចមានការហូរឈាម ឬខ្ទុះ
• កមរមាស់ ដែលកើតមាន ពេលដំបៅជាសះស្បើយ
• ដំបៅ អាចមានការឈឺចាប់
• មានការឈឺចាប់ និងការតឹងនៅតំបន់ប្រដាប់ភេទ រហូតដល់លែងមានការឆ្លងមេរោគនេះ
• ក្នុងអំឡុងពេលដែលឆ្លងដំបូង អ្នកអាចនឹងមានសញ្ញា ដូចផ្តាសាយ និងហើមកូនកណ្តុរនៅក្រលៀន ឈឺក្បាល ឈឺសាច់ដុំ និងគ្រុនក្ដៅ៕
© រក្សាសិទ្ធិដោយ thmeythmey.com